ការចុះត្រួតពិនិត្យដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ ក្នុងថ្ងៃទីបួន

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញ ៖ ថ្ងៃទីបួន នៃដំណើរការផ្តល់វ៉ាក់សាំងការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ លោកគ្រូអ្នកគ្រូ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ​គ្រប់ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យសាធារណៈ និងឯកជន ដើម្បី​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និងស្មារតីអនុគ្រោះកម្រិតខ្ពស់ ដោយមានគោលដៅធានាសុខភាព សុខមាលភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំកម្ពុជាទាំងអស់គ្នា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងជាសមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដោយ​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា និង​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកផងដែរ បានអញ្ជើញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូ.វី.ដ-១៩ នា​ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវជូនដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដែលមានឈ្មោះក្នុងបញ្ជីទទួលវ៉ាក់សាំង សូមចុះឈ្មោះក្នុងកម្មវិធីទូរស័ព្ទដៃ Android KhmerVacc ឬតាមវេបសាយ https://cambodia-vaccine.gov.kh/patient/create ហើយរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំង តាមការរៀបចំរបស់ក្រសួង ឬមន្ទីរអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលបំផុត សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូ.វី.ដ-១៩ ដែលជាបំណងប្រាថ្នាដ៏ថ្លៃថ្លាបំផុត និងការដឹកនាំប្រកបដោយគតិបណ្ឌិតបំផុត។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ភ្នាក់សុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ស.ស.យ.ក អាជ្ញាធរដែនដី បុគ្គលិកអប់រំ យុវជនស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ ប្រតិបត្តិការ និងរួមចំណែកសម្រាប់យុទ្ធនាការនេះ៕
#c.o.v.i.d19

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ MoEYS Cambodia

ការផ្សាយពាណិជ្ជកម្ម