ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង រៀបចំក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ១៩

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នឹងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺកូ.វី.ដ១៩ខេត្ត នៅរសៀលថ្ងៃសៅរ៍៦រោច ខែចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល​រៀបចំកន្លែងត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដ១៩ គឺស្ថិតនៅទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ​ មានចំនួន២អាគារ គឺអាគារCសម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូ.វី.ដ១៩ មានចំនួន ២៨៨ បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អញ្ជើញចូលរួមអមដំណើក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។

ការផ្សាយពាណិជ្ជកម្ម

រដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណ និងកោតសសើចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់អាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំអាគារនេះ ទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូ.វី.ដនៅក្នុងខេត្តស្វាយរៀង ជាពិសេសក៏សូមថ្លែងនូវការអរគុណចំពោះបុគ្គលិកសុខាភិបាល​ និងក្រុមគ្រូពេទ្យទាំងអស់ទូទាំងខេត្ត ដែលជាកងទ័ព្ធអាវស មិនត្រឹមតែចូលរួមក្នុងការប្រយុទ្ធប្រឆាំង​ និងជំងឺកូ.វី.ដ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការព្យាបាលអ្នកជំងឺកូ.វី.ដ១៩ យ៉ាងយកចិត្តទុកដាក់បំផុត។

រដ្ឋបាលខេត្តសង្ឃឹមថា ស្ថានភាពជំងឺកូ.វី.ដ១៩​ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត នឹងមានភាពធូស្រាលនៅពេលឆាប់ៗខាងមុខនេះ ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូ.វី.ដ១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៩
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១០
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៩
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២០
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ការផ្សាយពាណិជ្ជកម្ម