ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

Thumnail Logo1
ការផ្សាយពាណិជ្ជកម្ម

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូ.វី.ដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។

ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន…

ការផ្សាយពាណិជ្ជកម្ម

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាពិនិត្យនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការចាញ់បោកប្រាក់កាក់ពីសំណាក់ជនខិលខូចទាំងនោះ។

១១១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

↑