Mythical Bird

Thumnail Logo
ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់

យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នារសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០២១​ ពាក់ព័ន្ធនឹងករណីបងប្អូនប្រជាជនកម្ពុជា ធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេស​ម៉ាឡេស៊ី​ ដោយបានសរសេររៀបរាប់ថា៖ ដោយ​មានការជួយសម្របសម្រួលរបស់ស្ថានទូត ពលករ/ពលការិនីខ្មែរចំនួន១០នាក់ និងកុមារ១នាក់​ ដែល​បាន​មករស់នៅ​ និងធ្វើការ​ខុសច្បាប់​នៅប្រទេស​ម៉ាឡេស៊ី​បានទៅដល់​អាកាស​យាន​​ដ្ឋាន​​​អន្តរជាតិ​​​​​​​ភ្នំពេញ​តាមជើងយន្ត​ហោះ​អាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃ​ទី​០៣ ខែ​មេសា​ នេះ​ វេលា​ម៉ោង ០៥:៣៥នាទី​ល្ងាច។​ សូមឱ្យ​បងប្អូន​ចាកផុតពីជំងឺឆ្លងទាំងពួង​ 😍😍😍 https://t.me/TVKlocal/1611 ហេតុដូច្នេះហើយ ទើបស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមបញ្ឈប់​ការធ្វេី​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ព្រោះវាអាចបង្ករឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនកម្ពុជា និង អាចមានទោសដោយប្រការណាមួយនៅបរទេស ព្រោះតែការធ្វើចំណាកស្រុកដោយខុសច្បាប់បែបនេះ។ ប្រភព៖…

Thumnail Logo
គ្រួសារ

ស្ទើតែមិនគួរឲ្យជឿ ថាលោកជា ស្រួច​ អតីតតារាសម្តែង និង កីឡាករប្រដាល់ធ្លាក់ខ្លួនដល់ថ្នាក់នេះ

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយ ព្រោះអតីតកាលរបស់លោក ជា ស្រួច គាត់គឺជាកីឡាករ ប្រដាល់ដែលមានឈ្មោះបោះសម្លេងមួយរូប រហូតដល់អ្នកដឹកនាំសម្តែងជ្រើសរើសគាត់ មកសម្តែងជាតួអង្គឯកក្នុងបទ បេះដូងអ្នកប្រដាល់ របស់ លោក ខេមរៈ សិរីមន្ត។ លោក ជា ស្រួច បានចាកចេញពីរង្វង់សិល្បៈ និង បោះបង់អាជីពជាអ្នកប្រដាល់របស់ខ្លួនចោល ព្រមទាំងចាកចេញពីក្រុងភ្នំពេញទាំងភាពឈឺចាប់បំផុតដែលពិបាកនឹងបរិយាយ ក្រោយពេលត្រូវបានបែបបាក់គ្នាជាមួយអតីតភរិយារបស់លោក ដែលលោកស្រលាញ់អស់ពីបេះដូង។ តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់អណ្តែតមកដល់ខេត្តរតនគិរី ឥលូវគាត់ស្ទើរតែគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម។ ពេលនេះផងដែរ លោក ជា ស្រួច…

Thumnail Logo
ព័ត៌មានជាតិ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្ន​ ក្នុងរាជធានីភ្នំពេញ ០៨:០០យប់​ ដល់ម៉ោង​ ០៥:០០ភ្លឺ

សូមពុកម៉ែបងប្អូនទាំងអស់គ្នា ផ្អាក់ការដើរនៅពេលយប់ ប្រសិនបើមិនចង់ត្រូវជាប់ខ្លួន ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដប់បួនថ្ងៃនោះទេ។ សម្រាប់បងប្អូនដែលបម្រើងការងារពេលយប់ សូមមេត្តាដាក់កាតនិងឯកសារបញ្ជាក់កន្លែងធ្វើការតាមខ្លួនផង ដើម្បីរួចខ្លួនក្នុងបម្រាមគោចរនេះ ហើយសម្រាប់អ្នកដឹកជញ្ជូនអាហារវិញមិនត្រូវជាប់ក្នុងបម្រាមគោចរឡើយ ប៉ុន្តែត្រូវដាក់កាតតាមខ្លួន និង ពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវផង។ យប់ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១​ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានត្រៀមរួចរាល់ហេីយក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្នុងប្រតិបត្តិការអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្ន​ ក្នុងរាជធានីភ្នំពេញ​ ចាប់ពីម៉ោង​ ០៨:០០នាទីយប់​ ដល់ម៉ោង​ ០៥:០០នាទីភ្លឺ​ ៕ ខាងក្រោមនេះជារូបភាពកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ប្រភព៖…

Thumnail Logo
ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាបំផុតជូនដល់ គ្រួសារស.ព ស្ត្រីម្នាក់ដែលបានទទួលម.រ.ណភាពដោយជម្ងឺកូ.វី.ដ១៩ និងជម្ងឺប្រចាំកាយធ្ងន់ធ្ងរនៅសង្កាត់ប្ញស្សីកែវ

នាព្រឹកថ្ងៃសុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ និង០០ នាទី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រីអភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ប្ញស្សីកែវ និងសណ្ដាប់ធ្នាប់ខណ្ឌ ចូលរួមរំលែកសេចក្ដីមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំពាំអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាបន្តកិច្ចការជួសជុល និងថែទាំស្លាកសញ្ញាផ្សេងៗក្នុងរមណីយដ្ឋានអង្គរ

ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទេសចរណ៍ ក៏ដូចជាការយកចិត្តទុកដាក់ថែទាំសម្ភារបរិក្ខានៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។ ជាក់ស្តែងនាពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) បានមកសម្អាត លាបថ្នាំកណ្តៀរ និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួនដូចជា ផ្ទាំងប៉ាណូព័ត៌មាន និងរនាំងឈើជាដើម នៅបរិវេណប្រាសាទតានៃ ដើម្បីឱ្យសម្ភារទាំងអស់នោះរឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង៕ អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Thumnail Logo
ប្លែកៗ

គំនិតស្ថាបត្យកម្មហាងកាហ្វេព្រៃ ដែលមានការឆ្នៃប្រឌិតខ្ពស់និងមានភាពទាក់ទាញខ្លាំង

ស្ថាបត្យករមួយរូបឈ្មោះ Thilina Liyanage បានសរសេររៀបរាប់នៅលើបណ្តាញសង្គមFacebookរបស់ខ្លួន ទាក់ទងនឹងគំនិតស្ថាបត្យកម្ម ហើយរូបភាពហាងកាហ្វេមួយដែលនៅក្នុងព្រៃមួយនេះ លោកបាននិយាយថាវាគឺជាគំនិតសាបត្យកម្មចុងក្រោយរបស់លោកហើយ។ ចង់ដឹងថាហាងកាហ្វេមួយនេះមានរូបរាងស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖ ប្រពភ៖ Thilina Liyanage អត្ថបទ៖ Mr. Fun Cambodia

Thumnail Logo
ព័ត៌មានជាតិ

ចាប់ពីយប់ថ្ងៃទី២ខែមេសា ឆ្នាំ ២០២១នេះតទៅសូមបងប្អូនចូលផ្ទះឲ្យបានមុនម៉ោង ៨:០០យប់

ចាប់ពីវេលាយប់ម៉ោង ៨:០០នាទីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១នេះតទៅ អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្ត ចំពោះអ្នកបំពានបម្រាមគោចរហើយ។ចំពោះអ្នកបំពានបម្រាមគោចរនេះ​ នឹងត្រូវឃាត់យាន្តយន្ត​ យកមករក្សាទុក​ ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក​ នៅផ្ទះរយ:ពេល១៤ថ្ងៃ​ បេីមិនអនុវត្តតាម​ នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់​ ៕ សូមបញ្ជាក់ថា ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង​ ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី ២ខែមេសា​ ឆ្នាំ២០២១នេះតទៅ​ ។ សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ​ !!! https://t.me/TVKlocal/1489 ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក –…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពាលីជួសជុលប្រាសាទផ្ទី

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមមានឯកឧត្តម គឹម សុធិន ឯកឧត្តម ឡុង កុសល អគ្គនាយករង ព្រមទាំងមន្រ្តី-បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពាលីបែបសាសនា ដើម្បីជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍ប្រាសាទបេងមាលា។ ពិធីសាសនាមួយត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅបរិវេណការដ្ឋានកំណាយប្រាសាទផ្ទី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំដំណើរការការដ្ឋានជួសជុលប្រាសាទ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្រ្តី បុគ្គលិក និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលត្រៀមការងារជួសជុល និងលើកតម្លៃប្រាសាទនេះឲ្យល្អប្រសើរឡើងវិញផងដែរ។ គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ…

Thumnail Logo
ប្លែកៗ

បណ្តុំរូបភាពនៃការឆ្នៃម៉ូតបែបអាក្រក់ៗដែលមាននៅជុំវិញពិភពលោក

ការឆ្នៃម៉ូតគឺពិតជាមានការពេញនិយមខ្លាំងណាស់ មិនថាមនុស្សជំនាន់ណានោះទេ។ ការឆ្នៃម៉ូតគឺជាការបង្កើតអ្វីមួយដែលថ្មី ប្លែក ហើយខុសពីគេ។ មិនថាជារបស់របរ សម្ភារៈប្រើប្រាស់ ផ្ទះសំបែង សម្លៀកបំពាក់ គ្រឿងយន្ត និងផ្សេងៗជាច្រើនទៀត ឲ្យតែមនុស្សជាអ្នកបង្កើតឡើង គឺសុទ្ធសឹងតែជាការឆ្នៃម៉ូតទាំងអស់។ សម្រាប់ការឆ្នៃម៉ូតគឺមានសណ្ឋាន រូបរាងខុសគ្នាទាំងអស់ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ ហើយពេលនេះយើងសុំលើកបង្ហាញជាមួយនឹងរូបភាពជាច្រើនសន្លឹកដែលបានឆ្នៃម៉ូតឲ្យចេញទៅជាបែបអាក្រក់(គគ្រិច) នៅជុំវិញពិភពលោកឲ្យបងប្អូនបានទស្សនាកម្សាន្ត។ កុំឲ្យខាតពេលវេលាយូរ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ អត្ថបទដោយ: Mr. Fun Cambodia

Thumnail Logo
ព័ត៌មានជាតិ

ទិដ្ឋភាពទីក្រុងភ្នំពេញបន្ទាប់ពីការអនុវត្តតាមបំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូ.វី.ដ-១៩

បន្ទាប់ពីការប្រកាសជាមួយនឹងបំរាគោចរថ្មី  ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូ.វី.ដ – ១៩ យើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងទីក្រុងភ្នំពេញ បានគោរពតាមបំរាមគោចរថ្មីនេះ បានយ៉ាងល្អ។ ដោយលែកនៅមានមួយចំនួនតូចដែលមិនទាន់បានដឹង សមត្ថកិច្ចក៏បានចុះទៅធ្វើការអប់រំនែនាំ ពន្យល់ពីបំរាមគោចរថ្មីនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង នឹងចូលរួមទប់ស្កាត់ទាំងអស់គ្នា។ នៅខណៈវេលាយប់នេះ ការអនុវត្តវិធានការណ៍រដ្ឋបាលផ្អាកការធ្វើចរាចរបានចូលជាធរមាន តាមដងផ្លូវមានសភាពស្ងាត់ល្អ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺ CO.V.ID-19 🔴🔴អ្នកបំពាន បំរាមគោចរ (៨យប់ រហូតដល់ ៥ភ្លឺ) នឹងត្រូវឃាត់ឡាន ឬម៉ូតូ យកទៅរក្សាទុក ហើយត្រូវធ្វើ​ ចត្តាឡីស័ក នៅផ្ទះ​ ១៤ថ្ងៃ​ ត្រឹមត្រូវទើបអាចមកយកវិញបាន។…

3
ទស្សនៈ

មុននឹងហៅនរណាម្នាក់ថា មិត្តភក្តិ អ្នកគួរតែស្គាល់ និងមើលគេឱ្យបានច្បាស់សិន

ពាក្យចាស់ពោលបានល្អណាស់ ៖ “មាសយកកភ្លើងមកលុត ចំណែកមនុស្សវិញយកមាសប្រាក់មកសាកល្បង” ដូច្នេះហើយ បើនិយាយចំពោះមិត្តភាពវិញ មិត្តខ្លះមិនបាច់ចាំដល់អ្នកហាមាត់ទេ គេចេញមុខជួយអ្នកបាត់ទៅហើយ។ មិត្តម្នាក់ដែលចិត្តបាន អ្នកគ្រាន់តែហាមមាត់ គឺនឹងជួយអ្នកភ្លាម នេះគឺជាមិត្តល្អហើយ តែបើអ្នកហាមាត់ គេសន្យាយល់ព្រមជួយដល់អ្នក តែចុងក្រោយបែរជាមិនបានជួយអ្នកទៅវិញ នេះគឺជាមិត្តរាប់អានតែសម្បកក្រៅប៉ុណ្ណោះ។ នៅមានមួយប្រភេទទៀត មិនត្រឹមតែមិនជួយអ្នកទេ នៅចង់ជាន់អ្នកពន្លិចទៀត នោះមិនមែនមិត្តភក្តិឡើយ។ ខ្ញុំមិនចូលចិត្តមនុស្សដែលពោរពេញដោយល្បិចកលឡើយ ក៏មិនចូលចិត្តមនុស្សដែលឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយដែរ រឹតតែមិនចូលចិត្តរាប់អានមិត្តក្លែងក្លាយ។ ខ្ញុំចូលចិត្តមនុស្សដែលសាមញ្ញ រឿងដែលសាមញ្ញ ទោះពួកខ្ញុំរាងឡប់ៗបន្តិចមែន តែរៀងរាល់ថ្ងៃរស់នៅដោយភាពរីករាយសើចក្អាកក្អាយ។ ខ្ញុំចូលចិត្តមិត្តភក្តិដែលមានចិត្តស្មោះតែប៉ុន្មាននាក់ក៏បានដែរ តែនៅជុំគ្នារមែងតែមានរឿនិយាយគ្នាមិនចេះអស់ គ្មានល្បិចកល មិនមានការជាន់ឈ្លី…

3
ទស្សនៈ

មុននឹងញុំាអង្ករសំរូប អ្នកគួរតែកម្អិតអំពីរឿងទាំងនេះសិន

អង្ករសំរូប ជាអង្ករដែលមានពណ៌ត្នោត ជាធម្មតា វាត្រូវយកទៅកិនម្តងទៀតដើម្បីបានជាអង្ករសំរិទ្ធដែលមានពណ៌សរ សម្រាប់យើងញាំជារៀងរាល់ថ្ងៃ។ អង្ករសំរូបជាទូទៅ គេតែងឃើញចាស់ៗឧស្សាហ៍យកទៅពិសាដើម្បីជំនួយដល់សុខភាព។ តើអ្នកដឹងថាការញាំអង្ករសំរូបវាពិតជាផ្តល់អត្ថប្រយោជន៍ដល់រាងកាយពិតមែនដែរឬទេ? ហើយវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយយើង? ដូច្នេះខាងក្រោមនេះ គឺជាអ្វីដែលអង្ករសំរូបផ្តល់ដល់រាងកាយរបស់អ្នក! ១. សារធាតុចិញ្ចឹមដែលផ្ទុកក្នុងគ្រាប់អង្ករ ក្នុងអង្ករសំរូបមួយចានវាផ្ទុកទៅដោយ កាឡូរី 261 ; កាបូហ្វី្រត្រាត 44g ; ជាតិសរសៃ 3.5g ; ប្រូតេអ៊ីន 5g ; វីតាមីន B1 12% RDI (តម្រូវការក្នុងមួយថ្ងៃ) ;…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បន្តដាំដើមឈើបង្កើនគម្របបៃតងដល់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងអភិរក្សប្រាសាទ

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការតាមប្រាសាទនៃអាជ្ញាធរជាតិអប្សរា ដាំកូនឈើនៅចំណុចខាងលិចផ្លូវត្រពាំងសេស។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងរក្សាបាននូវសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ។ ជាពិសេស បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ និងជួយដល់ការអភិរក្សប្រាសាទ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបន្តបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនដើមរៀងរាល់ឆ្នាំ។ ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរាចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាបដោយឥតគិតថ្លៃសម្រាប់ដាំដើម្បីបង្កើនភាពបៃតងនៃបរិស្ថាន។ សម្រាប់បងប្អូនដែលមានបំណងចង់ដាំកូនឈើឬត្រូវការកូនឈើយកទៅដាំនោះ សូមទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕ អត្ថបទ: លោក យី សុថា រូបភាព: ក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចងរឹតកាបនៅលើរចនាសម្ពន្ធសំណង់ប្រាសាទបាយ័ន្ត​មួយចំនួន

ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅនៃប្រាសាទបាយ័ន្ត មានចំនុចហានិភ័យភាគច្រើនបណ្តាលមកពីសសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល​។ល។ ដែលអាចនឹងរអិលធ្លាក់ បាក់បែក ឬដួលរលំ។ ហេតុនេះទើបឱ្យក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍និតិវិធីពង្រឹងឱ្យមានលំនឹង តាមរយៈការចងរឹតកាប និងរំកិលថ្មចូលទីតាំងដើមវិញ។ គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ពន្ធ​ប្រាសាទមួយចំនួនត្រូវបានដួលរលំ និងដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្រប ដើម្បីធ្វើការជួសជុលឡើងវិញ។ ការចងរឹតកាបស្ថិតនៅថែវខាងជើង ត្បូង និងលិច។ ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ ហើយរហូតមកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​ នេះបានសម្រេចលទ្ធផលចំនួន ២០ចំណុចហើយ៕ អត្ថបទនិងរូបភាព៖…

Thumnail Logo
ព័ត៌មានជាតិ

អគ្គនាយកសុីម៉ាក់ ចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូ.វី.ដ-១៩

នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ សុីម៉ាក់កំពង់ឆ្នាំង​ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះពិនិត្យវឌ្ឍ​នភាពការរៀបចំទីតាំងសុនខ​ និងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូ.វី.ដ១៩។ ឯកឧត្តម ហេង រតនា សូមបញ្ជាក់ថស ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ:​ និងដេីម្បីចូលរួមក្នុងការបង្កេីនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូ.វី.ដ១៩! ។​ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូ.វី.ដ១៩នេះ​ កំពុងដំណេីរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់!! https://t.me/TVKlocal/1440 ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Thumnail Logo
ព័ត៌មានជាតិ

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ទំនើបដំបូងគេ នៅកម្ពុជានឹងផុសរូបរាងឡើង ក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ

គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទំនើបដំបូងគេបង្អស់ មួយនឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មី មួយនេះដែរ នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិ អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដី អច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងសាងសង់អម ជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ…

Thumnail Logo
ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត របស់រដ្ឋបាលខេត្តសៀមរាន បានចុះពិនិត្យទីតាំងសម្រាប់បញ្ចុះស.ពសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូ.វី.ដ-១៩

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀសីហា អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យទីតាំងដែលនឹងត្រូវរៀបចំបញ្ចុះសពជូនសាសនិកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូ.វី.ដ១៩ ដោយមានការអមដំណើរដោយ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គណៈអ៊ីមាំខេត្តសៀមរាប ព្រមទាំងតំណាងពីមន្ទីរធម្មការ និងសាសនា និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ការចុះពិនិត្យនេះដោយក្រុមការងារខេត្ត បានសហការជាមួយគណៈអ៊ីមាំខេត្តសៀមរាប សម្រេចយកទីតាំងមួយ ដែលធានាបាននូវសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួង ក៏ដូចជាមន្ទីរសុខាភិបាល ខេត្តសៀមរាប ក្នុងរៀបចំកន្លែងបញ្ចុះសពជូនសាសនិកឥស្លាម…

Thumnail Logo
ប្លែកៗ

រូបថតPre-wedding បែបកំប្លែងៗ ធ្វើឲ្យអ្នកដែលបានមើលហើយ ទប់សំណើចមិនបាន

Pre-Wedding គឺជាការថតរូបមុនពេលរៀបការ ដែលមនុស្សទូទៅក្នុងសម័យនេះតែងតែធ្វើសឹងតែគ្រប់គ្នានៅជុំវិញពិភពលោក។ ការថត Pre-wedding គឺជាងថតរូបតែងតែថតតម្រូវតាមគំណិតនៃការឆ្នៃប្រឌិតរបស់សាមីខ្លួនចង់បាន ព្រោះថាមនុស្សគ្រប់គ្នាសុទ្ធតែមានការគិតខុសៗគ្នា អ្នកខ្លះចង់ថតបែបស្នេហាផ្អែមល្ហែម អ្នកខ្លះចង់ថតបែប Sad អ្នកខ្លះចង់ថតបែបប្រពៃនីរបស់ប្រទេស អ្នកខ្លះចង់ថតបែបជីវិតការងារ អ្នកខ្លះក៏ថតតាមគំនិងជាងថតរូប ហើយអ្នកខ្លះក៏ចង់ថតបែបកំប្លែងសប្បាយៗអីអញ្ចឹងទៅ។ ហើយខាងក្រោមនេះជាបណ្តុំរូបថត Pre-wedding បែបកំប្លែងដែលទទួលបានការទស្សនានិងចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញInternet ។ តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 1 2 3 4 5 6 7 8 9 10 11…

3
សង្គម

តើគួរធ្វើបែបណា បើយើងជ្រុលជាស្រឡាញ់ មនុស្សដែលគេមិនបានស្រឡាញ់យើង?

ស្រលាញ់ គឺជារឿងរបស់មនុស្សម្នាក់! ស្នេហា គឺជារឿងរបស់មនុស្ស២នាក់! ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្លួន រាល់ការលះបង់ រាល់ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ វាគ្រាន់តែធ្វើឱ្យយើងរំភើបតែម្នាក់ឯងប៉ុណ្ណោះ ដល់ទីបញ្ចប់ ក៏មានតែខ្លួនឯងពួននៅជ្រុងម្ខាងព្យាបាលរបួសដោយស្ងៀមស្ងាត់ដែរ។ មិនមែនជានិស្ស័យរបស់អ្នក ទោះអ្នកព្យាយាមទៅស្រលាញ់យ៉ាងម៉េចក៏ដោយ លទ្ធផលចុងក្រោយ ក៏មិនដូចជាអ្វីដែលអ្នកបានរំពឹងទុកដែរ ។ ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់អ្នក ដំណើរផ្លូវស្នេហារបស់អ្នកប្រាកដជាជូរចត់ណាស់។ អ្នកស្រលាញ់គេ ដូច្នេះអ្នកគិតរកគ្រប់វិធីដើម្បីធ្វើល្អចំពោះគេ ប៉ុន្តែមនុស្សដែលមិនបានស្រលាញ់អ្នកវិញបែរជាយល់ថា សូម្បីតែបំណងល្អរបស់អ្នកក៏គេគិតថាជាបំណងអាក្រក់ទៅវិញដែរ។ អ្នកដែលធ្លាក់ក្នុងរណ្តៅស្នេហា គឺបានវង្វេងបាត់ខ្លួនឯង។ ដឹងច្បាស់ណាស់ថាម្នាក់នោះមិនស្រលាញ់អ្នកទេ នៅតែសុខចិត្តសុខកាយលះបង់គ្រប់យ៉ាងដើម្បីគេ។ ដឹងច្បាស់ថាការលះបង់របស់ខ្លួនឯងគ្មានការតបស្នងណាមួយត្រលប់មកវិញឡើយ នៅតែគិតចង់ធ្វើល្អចំពោះគេ។ ពេលដែលស្រលាញ់មនុស្សម្នាក់ គឺចាប់ផ្តើមបិទត្រចៀករបស់ខ្លួន លែងស្តាប់ពាក្យណែនាំរបស់អ្នកដទៃ ក្នុងកែវភ្នែកក្នុងចិត្តគឺនៅសល់តែមនុស្សម្នាក់នោះដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ អ្នកខ្លួនឯងគឺមិនដឹងនោះទេ…

Thumnail Logo
ព័ត៌មានជាតិ

ចំនួនអ្នកទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា ដ៏ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ!

ដោយមើលឃើញថាមានបងប្អូនប្រជាពលរដ្ឋជាគ្រួសារ សាច់ញាតិ របស់កងទ័ព ដែលបានអញ្ជើញទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងច្រើនលើសលប់ នៅមន្ទីរពេទ្យព្រះតុមាលា រហូតធ្វើឲ្យមានការ បាត់បង់សណ្តាប់ធ្នាប់ នូវការអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលផងនោះ គណៈកម្មាធិការចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យព្រះកេតុមាលា បានស្នើសុំទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការអន្តរាគមន៍។ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់របស់លោកនាយនាយឧត្តមសេនីយ៍ សៅ សុខា ភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស…

Thumnail Logo
ពិភពលោក

ប្រជាជនថៃហាក់នឹកស្មានមិនដល់ថាក្រុមហ៊ុនTesla បានបើកទីតាំងShowroom នៅកម្ពុជាមុនប្រទេសខ្លួន

បន្ទាប់ពីក្រុមហ៊ុនTesla បានបើកទីតាំង Showroom នៅកម្ពុជា ស្រាប់តែមានPage មួយរបស់ប្រទេសថៃ បានបញ្ចេញអារម្មណ៍ដោយនឹកស្មានមិនដល់ ថាTesla ហ៊ានបើកShowroom នៅកម្ពុជាមុនប្រទេសរបស់ខ្លួន ដោយបានសរសេររៀបរាប់ថា៖ កាលពីដើមឆ្នាំមុនមានពាក្យចចាមអារាមស្រាលមួយដែលថាក្រុមហ៊ុន Tesla នឹងមកបើកបន្ទប់តាំងបង្ហាញ(Showroom)នៅប្រទេសកម្ពុជា។ តែថ្ងៃនេះ !!! សាកមើលរូបភាពទៅ គ្រប់យ៉ាងវាបានក្លាយជាការពិតហើយ! ក្រុមហ៊ុន Tesla បានសាងសង់បន្ទប់តាំងបង្ហាញ (Showroom) នៅកណ្តាលរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជាតែម្តង។ ក្រឡេកមើលLogoនិងគំរូបន្ទប់តាំងបង្ហាញ (Showroom)វាជារឿងពិត។ ហើយកម្ពុជាមិនចាំបាច់ទិញឡានTesla ពីឈ្មួញកណ្តាលដូចជាប្រទេសយើង(ថៃ)ឡើយ។ បច្ចុប្បន្នមានមតិយោបល់បន្ថែមទៀតពីប្រជាជនកម្ពុជា ព្រោះឥឡូវនេះប្រទេសកម្ពុជាមានឱកាសខ្ពស់ ដែលមានទីតាំងចែកចាយឡានម៉ាកTesla នៅក្នុងប្រទេសរបស់ខ្លួន។បន្ទប់តាំងបង្ហាញ(Showroom) របស់ក្រុមហ៊ុន…