សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាបំផុតជូនដល់ គ្រួសារស.ព ស្ត្រីម្នាក់ដែលបានទទួលម.រ.ណភាពដោយជម្ងឺកូ.វី.ដ១៩ និងជម្ងឺប្រចាំកាយធ្ងន់ធ្ងរនៅសង្កាត់ប្ញស្សីកែវ

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

នាព្រឹកថ្ងៃសុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ និង០០ នាទី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រីអភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ប្ញស្សីកែវ និងសណ្ដាប់ធ្នាប់ខណ្ឌ ចូលរួមរំលែកសេចក្ដីមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំពាំអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ មកឧបត្ថម្ភជូនដល់ គ្រួសារសពឈ្មោះ មាស និរតី ភេទស្រី អាយុ២៨ឆ្នាំ ដែលបានទទួលមរណភាពដោយសារជម្ងឺកូ.វី.ដ១៩ និងជម្ងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត មានទីលំនៅនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចទាំងទ្វេ ដែលបានពាំនាំមកឧបត្ថម្ភដល់ក្រុមគ្រួសារសពនាឱកាសនេះ រួមមាន ៖ អង្ករ ២០០ គ.ក និង បច្ច័យចំនួន ៥,០០០,០០០ រៀល៕

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម