សង្គម ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ · ១៥:០៣
លោកតា អ៊ុក អ៊ូ ហៅង៉ុយឬ ក្រមង៉ុយ គឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ រហូតដល់ ហ្លួង ស៊ីសុវត្ថិ បានសព្វព្រះទ័យ ប្រទានឱ្យកវី អ៊ុក អ៊ូ នូវគោរមងារមួយនោះគឺ « អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (ក្រមង៉ុយ) » ។ លោកតាង៉ុយ មានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន…