
នាយពែកមី ពោលពាក្យមួយឃ្លាយ៉ាងចាក់ដោត នៅពេលដែលលោក ដួងឆាយ ធ្លាក់ចុះស្ទើតែដល់ចំណុចសូន្យ
ប្រិយមិត្តប្រាកដជាបានដឹងហើយ ពាក់ព័ន្ទជាមួយនឹងបញ្ហាគ្រួសាររបស់លោក ដួង ឆាយ ដែលកក្រើកប្រទេសក្នុងរយៈពេលពីរថ្ងៃនេះ ដោយចាប់ផ្តើមពីអតីតប្រពន្ធលោក ដួង ឆាយ បានបង្ហោះជាវីឌីអូដែលថតដោយ Camera សុវត្ថិភាព នាថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ នូវអំពើហឹង្សាររបស់លោកដួងឆាយ ធ្វើមកលើអតីតភរិយា។ បន្ទាប់ពីមានការបង្ហោះនូវវីឌីអូនោះភ្លាម ធ្វើឲ្យមហាជនទូទាំងផ្ទៃប្រទេស ជេរប្រមាទលោក ដួង ឆាយ ជាខ្លាំង ទោះបីជាមិនបានដឹងរឿងរបស់គេច្បាស់ក៏ដោយ។ រំលងបានមួយថ្ងៃ មកដល់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ លោក ដួង ឆាយ ក៏បានLive Video តាម Facebook បកស្រាយនូវរឿងរ៉ាវមួយចំនួន ទោះបីលោកដឹងថា…




















