អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា
នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ធ្វើដំណើរចូលប្រទេស មានចំនួន ១០៥នាក់ ស្រី ៣០នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង ស្ថិតនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕




ប្រភព និងរូបភាព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍

