
អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី
យោងតាមការបង្ហោះរបស់ page ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នាល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០២១ដោយមានខ្លឹមសារថា៖ អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី ការរីករាលដាលជាសាកលនៃជំងឺកូ.វីដ ១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង។ ភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។ ដោយឡែកភ្នាក់ងារទេសចរណ៍ ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។…




















