សូមជួយស៊ែដល់ប្អូនស្រីប៉ូលិសអោយបានមកទទួលថវិការចំនួន 1000$ និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាល ដែលជកូនបង្កើតអ្នកម្តាយជំទាវ ហ៊ុន សុីណាត !

តាងនាមខ្ញុំបាទ អុឹម ជីវ៉ា តំណាង លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ សូមប្រកាសដល់ប្អូនស្រី ប៉ូលីស ឈ្មោះ ស៊ីថុង សុខា អនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655
ដែលបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ ! ។
បន្ទាប់ពីឃើញការផុសនេះហើយធ្វើអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ មានក្តីអាណិតអាសូចំពោះប្អូនស្រីប៉ូលិសរូបនេះ និងសូមឧបត្ថម្ភថវិការចំនួន 1000$ និងរទេះកូនក្មេងមួយគ្រឿងជូនប្អូនស្រី ដើម្បីចិញ្ចឹមកូននិងដោះស្រាយជីវភាពបន្ថែមលើមុខងារបច្ចុប្បន្ន ។
ខ្ញុំបាទ អុឹមជីវ៉ា តំណាងអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ សូមបញ្ជាក់ជូនប្អូននិងបណ្តារសារពត៌មាននិងបងសម្ថកិច្ចថា : ការជួយបរិច្ចាគថវិការចំនួន 1000$ និងរទេះមួយគ្រឿងនេះ មិនមែនជាការលូកដៃជ្រៀតជ្រែតចូលដែនសមត្ថកិច្ច ក្នុងន័យបន្ទោសបង្អាក់ក្នុងរូបភាពណាមួយឡើយ គឺការជួយនេះ លោកជំទាវនឹម វណ្ណៈ និងក្រុមគ្រួសារ លោកជួយដោយមើលឃើញថា
1 . ប្អូនស្រីប៉ូលិស គឺជាស្រ្តីដ៏គំរូមួយរូប ដែលលះបង់ភាពអៀនខ្មាស នៅទីសារធារណៈដើម្បីកូន
2. ប្អូនស្រីប៉ូលីស ទោះបីមានកូនខ្លួនមិនខ្លួនមិនរួច ក៏ប្អូនស្រីសុខចិត្តបំពេញការព្វកិច្ចក្នុងនាមជាមន្រ្តីរាជការមួយរូបដើម្បីបំរើដល់ផលបហតយោជន៍ប្រជាពលរដ្ឋ
3. ប្អូន គឺជាមាតា ដែលសុខចិត្តនឿយហត់មិនថានៅកន្លែងណា ឬបំពេញការព្វកិច្ចហត់នឿយយ៉ាងណាក៏ប្អូននៅខិតខំដើម្បីគ្រួសារនិងកូនរបស់ប្អូន ប្រៀបបីដូចជាបទចំរៀងដែលមានចំនងជើងថា ទឹកដោះជាឈាម .ល.។
អ្វីដែលខ្ញុំបាទបានជំរាបជូនខាងលើសូមបងប្អូនមិត្តដែលលេងនូវបណ្តាញសង្គមFacebook សូមមេត្តាជួយស៊ែអោយគាត់ដឹងផង ឬសូមខលមកលេខខ្ញុំបាទអុឹម ជីវ៉ា ផ្ទាល់ លេខទូរស័ព្ទ 015 55 82 13 សូមអរគុណ ។ តំណាងអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដោយក្តីគោរពពីខ្ញុំបាទ ៖ អុឹម ជីវ៉ា




ប្រភព៖ អ៊ឹម ជីវា

