ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០

ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០
ការផ្សាយពាណិជ្ជកម្ម

យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK  ស្តីពីការអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូ.វី.ដ-១៩» ដោយមានខ្លឹមសារដូចតទៅ៖

ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូ.វី.ដ-១៩» ដោយមានការចូលរួមពីសំណាក់មន្រ្តីការទូត និងភរិយា ព្រមទាំងបុគ្គលិក និងសហគមន៍ខ្មែរ ដែលជានិស្សិត ស្រ្តីរៀបការ និងពលករ-ពលការនី ប្រមាណជា ១០០នាក់ តាមប្រព័ន្ធវីដេអូ Zoom ពីស្ថានទូត។
បន្ទាប់ពីបានស្តាប់ ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួចមក អង្គមិទ្ទិញបានមានចំណាប់អារម្មណ៍ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការបរទេស ព្រមទាំងក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកដាក់ ការពារ និងលើកកម្ពស់សុខុមាលភាព និងតម្លៃស្រ្តីទាំងក្នុងនិងក្រៅប្រទេស ជាពិសេសអរគុណស្ថានទូត និងក្រុមការងារស្រ្តី ដែលតែងតែបាននឹងកំពុងជួយប្រឹក្សាយោបល់ សម្របសម្រួល និងដោះស្រាយបញ្ហា ព្រមទាំងបានខិតខំរកជំនួយមនុស្សធម៌ពីសប្បុរសជនកូរ៉េ ជួយដល់ស្រ្តីដែលប៉ះពាល់ដោយសារកូវីដ-១៩។
ជាមួយគ្នានេះ អង្គមិទ្ទិញបានប្តេជ្ញា បន្តការពារ លើកកម្ពស់- ពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្រ្តី និងក្មេងស្រី ឆ្លើយតបនឹងគោលដៅ មិនទុកអោយនរណាម្នាក់នៅឯកាឡើយ។
ដើម្បីជាចំណងដៃអបអរសាទរទិវានារីនេះ ក្រុមការងារស្ថានទូត:
– ប្រកាសនឹងបើកគម្រោងអប់រំភាសា-វប្បធម៌ និងវិជ្ជាមេផ្ទះដល់ស្រ្តី និងកូនដែលមានកំណើតជាខ្មែរ នៅទីក្រុងសុងណាំ និងប៊ូសាន នាដើមខែមេសា
– សម្របសម្រួលបញ្ចុះតម្លៃថ្លៃពិនិត្យ និងព្យាបាល ដល់ពលរដ្ឋខ្មែរទាំងអស់ ទោះមានធានារ៉ាប់រង និងមិនមាន ទោះខុសច្បាប់ឬត្រូវច្បាប់ ប្រមាណ៣០ ទៅ ៤០% នៅគ្រប់សាខាមន្ទីរពេទ្យ( សេអ៊ូល ផូឆុន និងឆុនអាន) ដោយពីមុនផ្តល់ជូនតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៩
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១០
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក​- TVK

ការផ្សាយពាណិជ្ជកម្ម