កូនស្អប់ឪពុកម្តាយ៣ប្រភេទនេះណាស់ សង្ឃឹមថាអ្នកមិននៅក្នុងចំណោមនោះចុះ

៤
ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាឪពុកម្តាយ សុទ្ធតែសង្ឃឹមយ៉ាងមុតមាំថា កូននឹងអាចយល់ពីទុក្ខលំបាករបស់ខ្លួន ដោយក្នុងចិត្តពួកគាត់រមែងគិតថា ៖ “កូនៗត្រូវយល់ថាឪពុកម្តាយធ្វើបែបនេះ សុទ្ធតែដើម្បីពួកគេល្អ សុទ្ធតែយកចិត្តទុកដាក់យ៉ាងនឿយហត់ចំពោះកូនៗ” តែផ្ទុយទៅវិញ ព្រោះតែកូនៗនៅតូច ម្តេចនឹងអាចយល់ពីហេតុផលច្រើនយ៉ាងនេះបានទៅ។

មានអាណាព្យាបាលមិនតិចទេ សុទ្ធតែនិយាយសង្កត់ធ្ងន់ទៅកាន់កូនថា ៖ “ កុំនិយាយច្រើន ប៉ាចង់ឱ្យឯងល្អ!” តែអ្នកមិនដឹងទេថា ពាក្យនេះ កូនមិនត្រឹមតែមិនអាចឈេ្វងយល់ពីទុក្ខលំបាករបស់អ្នកទេ សឹងតែនៅក្នុងចិត្តស្អប់អាណាព្យាបាលដូចជាអ្នកទៅវិញ។ ដ្បិតតែនៅចំពោះមុខអ្នក គេស្តាប់តាមអ្នកមែន តែនៅម្នាក់ឯង គេបែរជានិយាយត្អួញត្អែរប្រាប់ក្មេងដទៃទៅវិញថា ៖ “ ប៉ាម៉ាក់របស់ខ្លួននិយាយតែពាក្យទាំងនោះដដែលៗ ស្តាប់ទៅគួរ​ឱ្យធុញខ្លាំងណាស់”។

ការផ្សាយពាណិជ្ជកម្ម

156484353_1143601966080499_3699328216598761875_o

និយាយរួមទៅ ការអប់រំកូន គឺជាដំណើរផ្លូវដ៏លំបាកមួយសម្រាប់ឪពុកម្តាយ បើការអប់រំរបស់ឪពុកម្តាយមិនត្រឹមត្រូវ ទោះអប់រំទាល់តែហត់ស្លាប់ក៏មិនអាចចិញ្ចឹមកូនឱ្យបានល្អដែរ។ យ៉ាងណាមិញ កូនៗស្អប់ឪពុកម្តាយទាំង៣ប្រភេទនេះណាស់ ទោះជាយើងលះបង់ចំពោះពួកគេច្រើនយ៉ាងណាក៏គ្មានប្រយោជន៍ដែរ សង្ឃឹមថាអ្នកមិននៅក្នុងនេះចំណុចទាំង៣នេះចុះ។

ការផ្សាយពាណិជ្ជកម្ម

១. នៅក្នុងកែវភ្នែកឪពុកម្តាយ និយាយដដែលៗអំពីពិន្ទុល្អ

156486524_1143601922747170_4279712334871259151_o

ការផ្សាយពាណិជ្ជកម្ម

មានឪពុកម្តាយមិនតិចទេ ដែលតែងតែទាមទារឱ្យកូនខិតខំរៀនសូត្រ ចេះតែទន្ទេញមិនដាច់ពីមាត់ថា “ខិតខំរៀនសូត្រធ្វើយ៉ាងម៉េចឱ្យបានពិន្ទុល្អ” ព្រោះម៉ាក់ប៉ាចង់ឱ្យកូនល្អនោះទេ។ តើពិតជាគ្រាន់តែដើម្បីកូនល្អមែនឬ? ហើយមិនគិតដល់មុខមាត់ និងការរំពឹងនាថ្ងៃមុខរបស់ខ្លួនទេឬ? ក្នុងនាមជាឪពុកម្តាយ មានមនុស្សប៉ុន្មាននាក់កំណត់ពីឆាកជីវិត និងវាសនារបស់កូនខ្លួនឯងបានទៅ?

ឧទាហរណ៍៖ ពេលម្តាយម្នាក់ពរពោះអស់១០ខែ នៅក្នុងចិត្តគាត់គិតរឿងជាច្រើនចំពោះអនាគតរបស់កូន តើពួកគេមានពន្លឺភ្លឺស្វាង អាចរកស៊ីខ្ពង់ខ្ពស់ឬក៏អត់? តែដល់មុនពេលសម្រាល យើងគ្រាន់តែបួងសួងឱ្យកូនអាចមកដល់ក្នុងលោកិយនេះដោយសុខសាន្តតែប៉ុណ្ណោះ។ ចំពោះការសិក្សាល្អ ឬអាក្រក់មិនអាចកំណត់ពីអនាគតរបស់កូនម្នាក់បានឡើយ ការសិក្សារបស់កូនល្អ ឬអាក្រក់ក៏មិនមែនសុទ្ធតែជាមូលហេតុរបស់កូនទាំងស្រុងដែរ។ ចូលផ្តល់ឱ្យកូនអ្នកមានភាពរីករាយក្នុងការសិក្សា ទើបពួកគេអាចដឹងគុណអ្នកអស់មួយជីវិត។

ការផ្សាយពាណិជ្ជកម្ម

២. ឪពុកម្តាយដែលមានទម្លាប់បង្គាប់បញ្ជា

155846085_1143602039413825_8441224258870501132_o

ការផ្សាយពាណិជ្ជកម្ម

អាណាព្យាបាលប្រហែលជាមិនដឹងទេថា អ្វីទៅជាការអប់រំដោយប្រើសម្ដីបង្គាប់បញ្ជា ប្រហែលជាអាណាព្យាបាលអាចយកការរំពឹងទុក្ខ ឬគំនិតរបស់ខ្លួន ទៅបន្ថែមសម្ពាធទៅលើកូន ហើយមិនយល់ពីអារម្មណ៍របស់កូនទាល់តែសោះ ដោយប្រើពាក្យសម្ដីបញ្ជា ត្រូវឱ្យកូនស្តាប់សម្ដីខ្លួន ហើយទៅធ្វើតាមការទាមទារ។

ឪពុកម្តាយប្រភេទនេះ ជាធម្មតាចរិតប្រាកដជាឆេវឆាវណាស់ ហើយការគិតរបស់គាត់រាងមានលក្ខណៈរឹងរូងបន្តិច ពួកគេសង្ឃឹមថាតាមរយៈការអប់រំរបស់ពួកគេ អាចឱ្យកូនៗរឹតតែយល់ហើយនឹងដឹងថាធ្វើដោយរបៀបណា ពួកគេយល់ថាការអប់រំប្រភេទនេះគឺល្អសម្រាប់ការរីកចម្រើនរបស់កូន។ ឪពុកម្តាយចេះដាក់ច្បាប់ទម្លាប់ឱ្យទៅកូន ក៏ត្រូវចេះធ្វើជាមិត្តល្អរបស់កូនផងដែរ ដ្បិតតែដំណើរផ្លូវនេះពិបាកមែន មានតែបែបនេះទេ ទើបអាចឱ្យកូនរឹតតែពូកែខ្លាំងជាងមុន។

ការផ្សាយពាណិជ្ជកម្ម

៣. ឪពុកម្តាយដែលតែងតែយកកូនខ្លួនឯងទៅប្រៀបនឹងកូនអ្នកដទៃ

157282159_1143601952747167_243632721036406220_o

ការផ្សាយពាណិជ្ជកម្ម

ដំណើរផ្លូវនៃការធំធាត់របស់មនុស្សម្នាក់ៗសុទ្ធតែមិនដូចគ្នាទេ តើមានអ្វីត្រូវយកមកប្រៀបធៀបទៅ? វាគ្រាន់តែជាការពេញចិត្តខាងផ្លូវចិត្ត ឬការប៉ះទង្គិចផ្លូវចិត្តរយៈពេលខ្លីប៉ុណ្ណោះ។ ពីដើមមកខ្ញុំមិនចូលចិត្តការប្រៀបធៀបទេ ជាពិសេសយកកូនខ្លួនឯងទៅប្រៀបធៀបនឹងកូនអ្នកដទៃ។ កាន់តែប្រៀបធៀបរឹតតែបំបាក់ទឹកចិត្តកូនខ្លួនឯង ធំឡើងកាន់តែខ្វះសមត្ថភាព ផ្ទុយមកវិញ កាន់តែមិនប្រៀបធៀប កូនកាន់តែរីករាយ កាន់តែជឿជាក់លើខ្លួនឯង ធំឡើងកាន់តែមានសមត្ថភាព ពីព្រោះខ្ញុំជឿថា រាល់ទេព្យកោលស្យរបស់កូនម្នាក់ៗគឺមិនដូចគ្នាទេ ការអភិវឌ្ឈន៍ក៏មិនដូចគ្នាដែរ។

ចំពោះកូនវិញ បើជឿជាក់លើគេដោយគ្មានលក្ខខ័ណ្ឌនោះ អនាគតគេប្រាកដជាល្អ។ ក្នុងនាមជាឪពុកម្តាយ សុទ្ធតែសង្ឃឹមថាកូននឹងក្លាយទៅជាជនពូកែ អាចយល់ពីខ្លួនឯង យ៉ាងហោចណាស់កុំស្អប់កុំមើលងាយខ្លួនឯង។ ការអប់រំរបស់ឪពុកម្តាយដោយការ ស្រែកគំហក ប្រៀបធៀប បញ្ជា និងការរអ៊ូរទាំ និយាយចំពោះកូនវិញ គឺជារឿងដែលពិបាកទទួលយកខ្លាំងណាស់។ ចំពោះការអប់រំកូន ពួកយើងត្រូវឈរលើគោលជំហរកូនឱ្យបានច្រើន ជ្រើសរើសវិធីសាស្រ្តណាដែលអាចឱ្យកូនទទួលយកបាន បែបនេះទំនាក់ទំនងរវាងកូន និងឪពុកម្តាយកាន់តែស្និទ្ធស្នាល ហើយកូនកាន់តែស្រលាញ់អ្នក៕

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួលដោយ ៖ MamaClub Yomiko

ការផ្សាយពាណិជ្ជកម្ម