អីយ៉ាស់! ដៃគូចម្រៀងចាស់ ពែកមី-រ៉ាប៊ី ប៉ះគ្នាក្នុងបទថ្មី ច្រៀងឌឺដងដៀមដាមដាក់គ្នា កប់ៗមាត់តែម្តង (មានវីឌីអូ)

អីយ៉ាស់! ដៃគូចម្រៀងចាស់ ពែកមី-រ៉ាប៊ី ប៉ះគ្នាក្នុងបទថ្មី ច្រៀងឌឺដងដៀមដាមដាក់គ្នា កប់ៗមាត់តែម្តង (មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយនូវវត្តមានតារាចម្រៀងទាំងពីរដួងក្នុងបទនេះ ដោយនាយ ពែកមី គឺជាតារាកំប្លែងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសបច្ចុប្បន្ន ហើយ កញ្ញា រ៉ាប៊ី គឺជាតារាចម្រៀងបែប ញ៉ាក់ កន្ត្រាក់អារម្មណ៍ រហូតដល់អ្នកគាំទ្ររបស់កញ្ញាដាក់ងារឲ្យថា បើចេញចម្រៀងមកមិនប្លែក មិនមែនរ៉ាប៊ីទេ។

នាពេលថ្មីៗនេះផងដែរ តារាទាំងពីរដួងនេះក៏បានចាប់ដៃគ្នាច្រៀងនូវបទចម្រៀងមួយបទសម្រាប់ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុននេះ ដោយបទនោះមានចំណងជើងថា បុរសឌឺដង នារីដៀមដាម​ ដែលមានភាពពិរោះប្លែងនិងកំប្លែងមិនចាញ់បទចម្រៀងដែលលោកច្រៀងរួមគ្នាពីមុនៗឡើយ។

ការផ្សាយពាណិជ្ជកម្ម

បញ្ញាក់ផងដែរថា តារាចម្រៀង រ៉ាប៊ី និង តារាកំប្លែង នាយ ពែកមី គឺជាដៃគូចម្រៀងចាស់ ដែលតែងតែបកស្រាយរួមគ្នាក្នុងប្រភេទបទបែបកំប្លែង។ ហើយបទចម្រៀងដែលតារាទាំងពីរដួងនេះបកស្រាយរួមគ្នា សុទ្ធសឹងតែជាបទដែលមានអ្នកគាំទ្រច្រើនខ្លាំង រហូតដល់លានដងឯណោះ។

ជាក់ស្តែងដូចជាបទ៖

ការផ្សាយពាណិជ្ជកម្ម

បទ៖ អ្នកបម្រើ០០៧ មានអ្នកទស្សនារហូតទៅដល់ជាង សាបសិបប្រាំមួយលានដង (36 M Views)

អ្នកបម្រើ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បទ៖ ស្នេហ៍អើយស្នេហ៍ មានអ្នកទស្សនារហូតទៅដល់ជាង ដប់មួយលានដង (11M Views)

ការផ្សាយពាណិជ្ជកម្ម
ស្នេហ៍
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បទ៖ ការ៉េមកី មានអ្នកទស្សនារហូតទៅដល់ជាង ប្រាំពីរលានដង (7M Views)

ការ៉េមកី
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយបទថ្មីនេះផងដែរ ក៏មិនចាញ់បទមុនឡើយដោយការគាំទ្រពីសំណាក់មហាជនចំពោះតារាទាំងពីរដួងនេះនៅតែមានភាពខ្លាំងក្លាដដែល។

ការផ្សាយពាណិជ្ជកម្ម
ឆ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយបើចង់ដឹងឲ្យកាន់តែច្បាស់ថាបទចម្រៀងមួយបទនេះ ពិរោះខ្លាំងហើយមានភាពកំប្លែងយ៉ាងណានោះ

សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ Mr. Fun Cambodia

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម