ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ខកចិត្តដែលរងចាំស្តាប់បទចម្រៀងថ្មីរបស់លោកឡើយ (មានវីឌីអូ)

ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ខកចិត្តដែលរងចាំស្តាប់បទចម្រៀងថ្មីរបស់លោកឡើយ (មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ដែលមហាជនស្គាល់ថាជាម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ ដែលទទួលបានការគាំទ្រខ្លាំងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីឆ្នាំ២០១៩កន្លងទៅ ។

2021 03 13_095942
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលនេះផងដែល លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ដែលជ្រកក្រោមផលិតកម្មសាន់ដេ រូបនេះក៏បានសាងនូវប្រជាប្រិយភាពយ៉ាងច្រើនសម្រាប់ខ្លួនឯង ដែលបទរបស់លោក មានអ្នកគាំទ្រច្រើន រហូតដល់ លានដង សឹងគ្រប់បទតែម្តង។

ការផ្សាយពាណិជ្ជកម្ម
Qw
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើគិតមកដល់ពេលនេះសម្រាប់បទចម្រៀងច្រៀងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឆ្នាំនេះ លោកបានចេញជាផ្លូវការចំនួនបីបទហើយ ដោយបទទីមួយ ច្រៀងរួមគ្នាជាមួយលោក ចឺម លោក ជ័យ សុវ៉ាត លោក បរិញ្ញា និង លោក ខាន់ ស៊ីអឿនផ្ទាល់ ដោយមានចំណងជើងថា ប្រពន្ធជាធនាគារ ហើយបទទីពីរ លោក ខាន់ ស៊ីអឿន បានបកស្រាយរួមគ្នាជាមួយលោក ជ័យ សុវ៉ាត ដោយមានចំណងជើងថា កណ្តៀរកោរ កណ្តុរកាត់ ហើយបទទីបីរបស់លោក ដែលទើបនឹងចេញផ្សាយកាលពីប៉ុន្មានថ្ងៃនេះ មានចំណងជើងថា ភ្លេចកំលោះស្បែកខ្មៅ ដែលលោកបកស្រាយទោលម្តង ។ បទចម្រៀងរបស់លោក ខាន់ ស៊ីអឿន ពីមួយបទទៅមួយបទ គឺថាតែងតែមាននូវភាពពិរោះប្លែកខុសៗគ្នា អារម្មណ៍ថ្មីៗ ស្ទាយ៍ច្រៀងថ្មីៗជានិច្ច។

ហើយបើចង់ជ្រាបច្បាស់ថាបទចម្រៀងថ្មីពិរោះយ៉ាងណានោះ

ការផ្សាយពាណិជ្ជកម្ម

សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ Mr. Fun Cambodia 

ការផ្សាយពាណិជ្ជកម្ម