អភិបាលខេត្តកំពង់ចាមចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូ.វី.ដ-១៩

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូ.វី.ដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជេីញចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូ.វី.ដ-១៩។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំជួសជុលកែលម្អអតីតសណ្ឋាគារមេគង្គ ដែលបច្ចុប្បន្នយើងបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឲ្យក្លាយជា​មន្ទីរពេទ្យ សម្រាប់​ព្យាបា​បាល​ជំងឺ​កូ.​វី.ដ ១៩ របស់ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ឈ្មោះថា « មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម »។
គួរបញ្ជាក់ថា៖ បច្ចុប្បន្នក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មាន​សមត្ថភាព​ផ្ទុក​អ្នកជំងឺ​មួយ​នេះ ចំនួន​ជាង ៦០ គ្រែ ដែល​បច្ចុប្បន្ន មាន​កំពុង​សម្រាក​ព្យាបាល ចំនួន០៧នាក់​។​ ជាមួយ​នោះ គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ.​វី.ដ ១៩ ក៏​បាន និងកំពុង​រៀប​ចំ​បន្ទប់សង្គ្រោះបន្ទាន់ បំពាក់​សម្ភារៈ​ជំនួយ​ដកដង្ហើម និង​តាមដាន​សញ្ញា​ជីវិត ចំនួន ១០ គ្រែ ក្នុង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ.​វី.ដ ១៩ ខេត្តកំពង់ចាម បន្ថែមទៀត​។​
https://t.me/TVKlocal/1162

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
14
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
15
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
16
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម