បើអ្នកអាចផ្លាស់ប្ដូរ នូវចំណុចទាំងនេះបាន នោះជីវិតរបស់អ្នកនឹងកាន់តែប្រែប្រួល ទៅជាល្អប្រសើរមិនខាន

3
ការផ្សាយពាណិជ្ជកម្ម

អ្នកកំពុងតែប្រឹងប្រែង កំពុងរីកចម្រើនលូតលាស់រហូតមក ប្រើកម្លាំងមកកែប្រែជីវិតរបស់ខ្លួន បែរជាមិនដឹងថា តើបានប្រែទៅជាល្អហើយឬនៅ?

ប្រសិនបើចាប់អារម្មណ៍ថាខ្លួនបានលេចចេញនូវចំណុចទាំងប៉ុន្មានខាងក្រោមនេះ នោះបញ្ជាក់ថាអ្នករស់នៅកាន់តែប្រសើឡើងហើយ។

ការផ្សាយពាណិជ្ជកម្ម

១. អ្នកនឹងរឹតតែស្រលាញ់ខ្លួនឯង

612335cc020342ad5b03c900ae76bb4d

ការផ្សាយពាណិជ្ជកម្ម

អ្នកចាប់ផ្តើមយល់ថាខ្លួនឯងគ្រាន់បើ មានចំណុចល្អជាច្រើន ពីព្រោះលទ្ធផលរបស់ការងារ ក៏អាចញុំាងឱ្យអ្នករឹតតែស្គាល់ច្បាស់ពីខ្លួនឯង តាមពិតទៅខ្លួនអ្នកក៏អាចធ្វើបានល្អបែបនេះដែរ។

ពេលដែលឃើញអ្នកដែលពូកែ និងល្អជាងខ្លួន ក៏លែងអន់ចិត្ត ពីព្រោះអ្នកក៏មនុស្សមិនអន់ដែរ។ ពេលដែលនិយាយស្តី លេចចេញនូវភាពជឿជាក់លើខ្លួនឯងដោយមិនដឹងខ្លួន ផ្ទុយមកវិញ ប្រសិនបើមនុស្សម្នាក់ពេលដែលកំពុងតែធ្លាក់ទឹកចិត្ត គឺអាចនឹងមានភាពអន់ចិត្តលេចឡើងជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

២. អ្នកកាន់តែចិត្តល្អជាងមុន

Dfcf9f8d1e3c416ed172eaf8f63e4a50

ការផ្សាយពាណិជ្ជកម្ម

ការគិតដល់អ្នកដទៃកាន់តែច្រើន ផ្តល់ភាពកក់ក្តៅឱ្យគេបានច្រើន មិនសោះអង្គើយដាក់គេ ជីវិតប្រាកដជាប្រែទៅល្អ យ៉ាងហោចណាស់ចិត្តរបស់អ្នកអាចកាន់តែស្ងប់។

ពេលដែលអ្នកចាប់អារម្មណ៍ថាខ្លួនឯងលែងប្រកាន់ជាមួយគេទៀតហើយ មានចិត្តអធ្យាស្រ័យជាមួយអ្នកដទៃច្រើន ប្រហែលក៏អាចដោយសារតែជីវិតរបស់អ្នកប្រែកាន់តែប្រសើរហើយ ពេលដែលអ្នកមានអារម្មណ៍ល្អ និងអាចយល់អធ្យាស្រ័យដល់គេដោយឯកឯងជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

៣. អ្នកយល់ពីហេតុផលបានច្រើនជាងមុន

C0f9bcfed56b86844abf1e4a07237f4c

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលរស់នៅបានល្អ ប្រសិនជាពឹងលើខ្លួនឯង ភាគច្រើនគឺដោយសារការលូតលាត់ទើបទទួលបានការរីកចម្រើនទៅមុខ។

នៅក្នុងដំណាក់កាលរីកចម្រើន គឺអាចជាការមើលសៀវភៅ អាចជាការឆ្លងកាត់បទពិសោធន៍ជាច្រើន ទាំងនេះហើយដែលបណ្តាលឱ្យអ្នកអាចនឹងកាន់តែចាស់ទុំជាងមុន ក៏កាន់តែយល់ពីពិភពលោកមួយនេះដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកនឹងចាប់អារម្មណ៍ថាចំណុចដែលអ្នកមើលទៅរឿងរ៉ាវដែលបានកើតឡើងគឺខុសពីមុន ក៏រឹតតែយល់ពីភាពខុស និងត្រូវផងដែរ។ លែងប្រើនូវវិធីដូចមុនមកដោះស្រាយបញ្ហាទៀតឡើយ រៀនចេះពីវិធីកាន់តែល្អដើម្បីមកទប់ទល់ អ្នករឹតតែចេះស្តាយស្រណេះមនុស្សដែលនៅក្បែរខ្លួន ក៏រៀនចេះដឹងគុណផងដែរ។

៤. រឹតតែឯករាជ្យ ម្ចាស់ការ

ការផ្សាយពាណិជ្ជកម្ម

D3d58979b48dc91f1f0cbc76f8301208

អ្នកលែងពឹងផ្អែកលើគេ លែងទាមទារ អ្នកត្រូវការអ្វី គឺធ្វើដោយខ្លួនឯង អ្នកកាន់តែមានអារម្មណ៍សុវត្ថិភាព លែងខ្លាចបាត់បង់អ្នកណាទៀតហើយ ក៏រឹតតែអាចទម្លាប់នៅតែឯង អាចជាមនុស្សម្នាក់ធ្វើកិច្ចការបានច្រើនយ៉ាង។

៥. ប្រែទៅជាកាន់តែរឹងមាំ

Da0761a51b75f0b824056ca481d4aeae

ពីមុនអ្នកនៅសុខៗក៏យំ គិតដល់ការជួបប្រទះរឿងរ៉ាវ និងវាសនារបស់ខ្លួន ហត់ចិត្តពេក ទឹកភ្នែកក៏ស្រាប់តែហូរចុះមក។ ពេលនេះ ទោះអ្នកយល់ថាមិនសូវជាសប្បាយចិត្តក្តី តែបែរជាមិនយំទៅវិញ ពីព្រោះអ្នករឹតតែរឹងមាំជាងមុន អ្នកអាចទ្រាំទ្របាន។ លែងងាយនឹងអាណិតដល់ខ្លួនឯង អន់ចិត្តចំពោះអ្នកដទៃទៀតហើយ។

អ្វីដែលកាន់តែសំខាន់នោះ អ្នកចាប់ផ្តើមយល់ថាវាសនាគឺអាចពឹងលើកម្លាំងរបស់ខ្លួនមកកែប្រែបាន។ ដូច្នេះអ្នកលែងខ្លាចភាពមិនស្ងប់សុខទៀតហើយ អ្នកដឹងទេ ឱ្យតែអ្នកសុខចិត្តទៅខិតខំធ្វើអ្វីៗគ្រប់យ៉ាងសុទ្ធតែឆ្ពោះទៅភាពកាន់តែប្រសើរឡើង៕

អត្ថបទ ៖ Mythical Bird / ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម