ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទេសចរណ៍ ក៏ដូចជាការយកចិត្តទុកដាក់ថែទាំសម្ភារបរិក្ខានៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។
ជាក់ស្តែងនាពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) បានមកសម្អាត លាបថ្នាំកណ្តៀរ និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួនដូចជា ផ្ទាំងប៉ាណូព័ត៌មាន និងរនាំងឈើជាដើម នៅបរិវេណប្រាសាទតានៃ ដើម្បីឱ្យសម្ភារទាំងអស់នោះរឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ







ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

