សូមពុកម៉ែបងប្អូនទាំងអស់គ្នា ផ្អាក់ការដើរនៅពេលយប់ ប្រសិនបើមិនចង់ត្រូវជាប់ខ្លួន ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដប់បួនថ្ងៃនោះទេ។ សម្រាប់បងប្អូនដែលបម្រើងការងារពេលយប់ សូមមេត្តាដាក់កាតនិងឯកសារបញ្ជាក់កន្លែងធ្វើការតាមខ្លួនផង ដើម្បីរួចខ្លួនក្នុងបម្រាមគោចរនេះ ហើយសម្រាប់អ្នកដឹកជញ្ជូនអាហារវិញមិនត្រូវជាប់ក្នុងបម្រាមគោចរឡើយ ប៉ុន្តែត្រូវដាក់កាតតាមខ្លួន និង ពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវផង។
យប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហេីយក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការអនុវត្តតាមបម្រាមគោចរ ហាមធ្វេីដំណេីរបណ្តោះអាសន្ន ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ ៕
ខាងក្រោមនេះជារូបភាពកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖















ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

