បន្ទាប់ពីការប្រកាសជាមួយនឹងបំរាគោចរថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូ.វី.ដ – ១៩ យើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងទីក្រុងភ្នំពេញ បានគោរពតាមបំរាមគោចរថ្មីនេះ បានយ៉ាងល្អ។
ដោយលែកនៅមានមួយចំនួនតូចដែលមិនទាន់បានដឹង សមត្ថកិច្ចក៏បានចុះទៅធ្វើការអប់រំនែនាំ ពន្យល់ពីបំរាមគោចរថ្មីនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង នឹងចូលរួមទប់ស្កាត់ទាំងអស់គ្នា។
នៅខណៈវេលាយប់នេះ ការអនុវត្តវិធានការណ៍រដ្ឋបាលផ្អាកការធ្វើចរាចរបានចូលជាធរមាន តាមដងផ្លូវមានសភាពស្ងាត់ល្អ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺ CO.V.ID-19
🔴🔴អ្នកបំពាន បំរាមគោចរ (៨យប់ រហូតដល់ ៥ភ្លឺ) នឹងត្រូវឃាត់ឡាន ឬម៉ូតូ យកទៅរក្សាទុក ហើយត្រូវធ្វើ ចត្តាឡីស័ក នៅផ្ទះ ១៤ថ្ងៃ ត្រឹមត្រូវទើបអាចមកយកវិញបាន។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ខាងក្រោមនេះជារូបភាពនៅតាមដងផ្លូវមួយចំនួននៅក្នុងទីក្រុងភ្នំពេញ នារាត្រីថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២១










ប្រភព : មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ
អត្ថបទ៖ Mr. Fun Cambodia

