អាជ្ញាធរជាតិអប្សរា បន្តដាំដើមឈើបង្កើនគម្របបៃតងដល់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងអភិរក្សប្រាសាទ

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការតាមប្រាសាទនៃអាជ្ញាធរជាតិអប្សរា ដាំកូនឈើនៅចំណុចខាងលិចផ្លូវត្រពាំងសេស។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងរក្សាបាននូវសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ។ ជាពិសេស បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ និងជួយដល់ការអភិរក្សប្រាសាទ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបន្តបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនដើមរៀងរាល់ឆ្នាំ។ ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរាចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាបដោយឥតគិតថ្លៃសម្រាប់ដាំដើម្បីបង្កើនភាពបៃតងនៃបរិស្ថាន។ សម្រាប់បងប្អូនដែលមានបំណងចង់ដាំកូនឈើឬត្រូវការកូនឈើយកទៅដាំនោះ សូមទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕
អត្ថបទ: លោក យី សុថា
រូបភាព: ក្រុមភ្នាក់ងារសណ្តាប់ធ្នាប់

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម