អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពាលីជួសជុលប្រាសាទផ្ទី

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមមានឯកឧត្តម គឹម សុធិន ឯកឧត្តម ឡុង កុសល អគ្គនាយករង ព្រមទាំងមន្រ្តី-បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពាលីបែបសាសនា ដើម្បីជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍ប្រាសាទបេងមាលា។
ពិធីសាសនាមួយត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅបរិវេណការដ្ឋានកំណាយប្រាសាទផ្ទី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំដំណើរការការដ្ឋានជួសជុលប្រាសាទ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្រ្តី បុគ្គលិក និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលត្រៀមការងារជួសជុល និងលើកតម្លៃប្រាសាទនេះឲ្យល្អប្រសើរឡើងវិញផងដែរ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ សិក្សានៅប្រាសាទផ្ទីឡើងវិញនៅដើមខែ មីនា ដើម្បីលម្អិតពីរចនាសម្ពន្ធប្រាសាទនេះ ក្រោយសប្បុរសជនមួយរូប គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយាន បានប្រកាសពីកិច្ចសហការឧបត្ថម្ភដើម្បីជួសជុលប្រាសាទនេះឡើងវិញ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម