សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយអាជីវករផ្សារអូរឫស្សី ប៉ុន្មាននាក់នេះ មេត្តាតាមដានសុខភាពខ្លួនឯង

Thumnail Logo
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២១

📣 សេចក្តីជូនដំណឹង
​
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទាក់ទងជាមួយ នឹងអាជីវករនៅផ្សារអូរឫស្សីប៉ុន្មាននាក់ខាងក្រោមនេះ សូមមេត្តាជួយតាមដានសុខភាពខ្លួនឯង
🔴 ១៖ ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
🔴​ ២៖ ឈ្មោះ អ៉ឹង គឹមស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី នៅតូបលេខ (ក.០៣ លេខ១៣៤)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
🔴 ៣៖ ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ )។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់)
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូ.វី.ដ១៩​​ (#C.O.V.ID-19) ដែលមានទីតាំងនៅ
📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
​
📅​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
https://t.me/TVKlocal/1635

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

ការផ្សាយពាណិជ្ជកម្ម