ក្នុងផ្ទះនីមួយៗ គួរតែមានឧបករណ៍ផ្តល់សំណើមនេះ ពិតជាល្អខ្លាំង

1
ការផ្សាយពាណិជ្ជកម្ម

Humidifiers ឬជាភាសាខ្មែរជាឧបករណ៍ផ្តល់សំណើម ដែលប្រជាជនយើងបច្ចុប្បន្នបានស្គាល់ និងទិញយកទៅប្រើប្រាស់។ វាត្រូវបានគេយកទៅប្រើនៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ការិយាល័យជាដើម។

តួនាទីចម្បងរបស់វា គឺផ្តល់សំណើមដល់បរិស្ថានដែលយើងកំពុងស្ថិតនៅ និងអាចប្រើជាឧបករណ៍សាយក្លិនក្រអូបបានផងដែរ។

ការផ្សាយពាណិជ្ជកម្ម

តួយ៉ាងមានឧបករណ៍នេះគឺ វាមានលក្ខណៈសម្បត្តិ និងគុណវិបត្តិរបស់វា ហើយអ្វីដែលវាផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់នោះរួមមាន ៖

១. ផ្តល់សំណើម ដល់ខ្យល់បរិយាកាស

ការផ្សាយពាណិជ្ជកម្ម

3 In 1 320ML USB Air Humidifier Ultrasonic Cool Mist Adorable Pet Mini Humidifier With LED

ខ្យល់ស្ងួតវាបណ្តាលមកពី កង្វះជាតិទឹកនៅក្នុងខ្យល់ ហើយវាធ្វើឱ្យស្បែកយើងស្ងួត និងប្រះស្រកា អ្វីដែលបញ្ចៀសបញ្ហានេះគឺ ជាការផ្តល់សំណើរដល់ខ្យល់ដែលនៅជុំវិញយើង ដូចនេះការប្រើប្រាស់ឧបករណ៍ផ្តល់សំណើម ឬ Humidifiers វាជារឿងដល់សមស្របបំផុត ហើយអ្វីដែលយើងទទួលបានពីខ្យល់មានសំណើមនេះ គឺវាធ្វើឱ្យស្បែកយើងមានសំណើម ចៀសវាងភាពក្រហាយភ្នែក បង្ការការស្ងួតករ និងច្រមុះ កាត់បន្ថយអាលែកហ្សី កាត់បន្ថយការឈាមច្រមុះ កាត់បន្ថយការឈឺក្បាល និងប្រះបបូរមាត់ជាដើម។

ការផ្សាយពាណិជ្ជកម្ម

២. កាត់បន្ថយជំងឺផ្តាសាយ

UAP_2020.11.076.2_1024x1024

ការផ្សាយពាណិជ្ជកម្ម

មានការសិក្សាជាច្រើន បានលើកឡើងថា ការរក្សាបន្ទប់ឱ្យមានសំណើមខ្ពស់ជាង 40% វាធ្វើឱ្យវីរុសផ្តាសាយ កាត់បន្ថយការសាយភាព និងធ្វើឱ្យវាអសកម្មក្នុងការបង្កជាជំងឺ ហើយវាបង្ការអ្នកពីការកើតជំងឺផ្តាសាយបានផងដែរ។

៣. បន្ធូរដល់ការក្អក

ការផ្សាយពាណិជ្ជកម្ម

B25e24e600c6417db6af576c5c15b932 1800w 1200h

ខ្យល់ស្ងួតវាអាចធ្វើឱ្យមនុស្សពិបាកក្នុងការក្អក ការបន្ថយសំណើមចូលទៅក្នុងខ្យល់ ក្នុងបន្ទប់ វាធ្វើឱ្យខ្យល់មានសំណើម ដែលអាចឱ្យអ្នកក្អកបានស្រួលជាងមុន ហើយវាក៏អាចបញ្ចេញស្លេសដែលជាស្អិតនៅក្នុងបំពង់កររបស់អ្នកបានដែរ។

ការផ្សាយពាណិជ្ជកម្ម

៤.កាត់បន្ថយការគេងស្រមុក

20201202f Homeairhelper.com_

ការផ្សាយពាណិជ្ជកម្ម

ការបង្កើនសំណើមនៅក្នុងបន្ទប់ វាអាចកាត់បន្ថយការគេស្រមុករបស់អ្នកបាន ហើយអ្វីដែលបណ្តាលឱ្យអ្នកគេស្រមុកខ្លាំងនោះ វាអាចបណ្តាលមកពីក្នុងផ្លូវដង្ហើមរបស់អ្នកវាស្ងួតពេក ដែលបង្កជាសំឡេងស្រមុកចេញមក  ហើយការបន្ថែមសំណើមទៅក្នុងខ្យល់វាដ្បិតមិនអាចបញ្ចប់ភាពស្រមុករបស់អ្នកទាំងស្រុងបាន តែវាអាចកាត់បន្ថយសំឡេងស្រមុក បានគួរសមផងដែរ។

៥.ចំណុចត្រូវចងចាំក្នុងការប្រើ ឧបករណ៍ផ្តល់សំណើម

ការផ្សាយពាណិជ្ជកម្ម

Humidifier

ឧបករណ៍ផ្តល់សំណើម វាបានបម្លែងទឹកឱ្យទៅជាចំហាយទឹក ប្រសិនបើក្នុងធុងដាក់ទឹករបស់វាកខ្វក់ វាធ្វើឱ្យអ្នកដែលនៅជុំវិញនោះ មានខ្យល់ដង្ហើមមិនល្អផងដែរ។

ប្រសិនបើគ្មានការសម្អាតឱ្យបានញឹកញាប់ទេនោះ  នៅក្នុងធុងសម្រាប់ដាក់ទឹកវាសម្បូរទៅដោយមេរោគ ស្លែ និងវត្ថុធាតុមិនល្អជាច្រើន ដែលអាចប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នក។

How To Humidify A Room Without A Humidifier E1496397244858

ការប្រើប្រាស់ឧបករណ៍ផ្តល់សំណើមវាល្អ ក្នុងមជ្ឈដ្ឋានដែលខ្វះនូវសំណើម តែប្រសិនបើមជ្ឈដ្ឋានដែលសំណើមគ្រប់គ្រាន់ ឬលើសហើយនោះ វានឹងបណ្តាលឱ្យការដកដង្ហើមរបស់អ្នកមានបញ្ហា ហើយងាយនឹងបង្កទៅជាអាលែហ្សីបានផងដែរ ទៅតាមការស្រាវជ្រាវរបស់ភ្នាក់ងារ EPA របស់សហរដ្ឋអាមេរិក។

សំណើមសមស្របសម្រាប់បន្ទប់គឺចន្លោះពី 30ទៅ50% ប្រសិនបើអ្នកប្រើឧបករណ៍ផ្តល់សំណើម គួរណាស់ អ្នកដាក់ឧបករណ៍វាស់សំណើម និងសីតុណ្ហភាពនៅជាមួយ វាល្អសម្រាប់ត្រួតពិនិត្រថាយើងនៅកម្រិតណាដែលសមស្រប៕

អត្ថបទ ៖ បរទេស / ប្រែសម្រួល ៖ ​Mythical Bird (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម