Mythical Bird

Cover Sree
PR

ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ

មួយរយៈនេះ ស្ថានភាពសង្គមសព្វថ្ងៃបានធ្វើឱ្យមនុស្សមានភាពកង្វល់ច្រើន ថែមទាំងមានអារម្មណ៍ធុញថប់ស្ត្រេសទៀតផង ដែលពេលនេះស្ថានភាពធូរស្បើយ មនុស្សយើងគួរតែរកពេលវេលាសម្រាក លំហែរខួរក្បាលនៅកន្លែងដែលមានធម្មជាតិ និងបរិយកាសស្រស់ស្រាយលំហែអារម្មណ៍។ នៅក្នុងនោះ ខេត្តសៀមរាប គឺខេត្តប្រវត្តិសាស្ត្រដែលមិនត្រឹមតែមានប្រាសាទបុរាណរាប់រយដែលជាសម្បត្តិដ៏ថ្លៃថ្លា តែក៏មានសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង រហូតអាចកែច្នៃជារមណីយដ្ឋានជាច្រើន។ តែប្រសិនជាចង់ទទួលបាននូវទេសភាពថ្មីវាលស្រែ​ខៀវស្រងាត់​ នោះមានតែរមណីយដ្ឋាន « ធម្មជាតិស្រះខ្វាវ » ។ « ធម្មជាតិស្រះខ្វាវ » ជារមណីដ្ឋានកែច្នៃ នៅស្រុកបន្ទាយស្រី ដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងវាលស្រែ​ខៀវស្រងាត់​ច្នៃជាមួយនឹងកន្លែងថតរូបស្រស់ស្អាត មានស្ពានឆ្លងកាត់វាលស្រែ មានដើមផ្កាចម្រុះពណ៌ ជណ្តើរឋានសួគ៌ និងកន្លែងកម្សាន្តជាច្រើនសុទ្ធតែអាចកម្សាន្ត និងថតរូបកម្សាន្តសប្បាយអារម្មណ៍។ ក្រៅពីទទួលបាននូវទិដ្ឋភាពបែបធម្មជាតិបែបនេះ «…

១
សុខភាព

អាហារទាំង ៩ ប្រភេទ ដែលល្អបំផុតសម្រាប់ទទួលទាននៅពេលព្រឹក

ជាទូទៅមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ទៅលើអាហារពេលព្រឹកប៉ុន្មានឡើយ។ តែផ្ទុយពីការគិតបែបនេះ អាហារពេលព្រឹក វាជាអាហារដែលមិនអាចខ្វះបានក្នុងរបបអាហាប្រចាំថ្ងៃ ដោយសារតែអាហារពេលព្រឹកវាផ្តល់នូវថាមពល និងជួយយើងមិនឱ្យបរិភោគច្រើនហួសនៅពេលថ្ងៃ និងរសៀល។ យ៉ាងណាមិញអាហារពេលព្រឹក ប្រសិនបើយើង បរិភោគអាហារដែលមិនល្អសម្រាប់សុខភាពវាអាចផ្តល់ទុកទោសដល់អ្នកបរិភោគវិញ ជាជាងការមិនបរិភោគអាហារពេលព្រឹកទៅទៀត។ ខាងក្រោមនេះជាប្រភេទអាហារល្អៗសម្រាប់បរិភោគនៅពេលព្រឹក។ ១. ស៊ុត ស៊ុតជាអាហារដែលល្អបំផុតសម្រាប់បរិភោគនៅពេលព្រឹក។ ដោយសារតែវាជួយឱ្យយើងឆ្អែតបានយូរ ហើយអាចជួយកាត់បន្ថយការស្រូបយកកាឡូរី នៅពេលដែលយើងបរិភោគអាហារបន្ទាប់ ព្រមទាំងជួយដល់ការគ្រប់គ្រងស្ករក្នុងឈាម និងកម្រិត អាំងស៊ុយលីនផងដែរ។ ២ យ៉ាអ៊ួរ យ៉ាអ៊ួរ វាមានរសជាតិឆ្ញាញ់ មនុស្សភាគច្រើនស្គាល់វា និងចូលចិត្តទទួលទានវាផងដែរ។ វាធ្វើឡើងដោយសារទាញ ប្រូតេអ៊ីន whey និងជាតិទឹក ចេញពីទឹកដោះគោ…

១
សុខភាព

សារធាតុក្នុងអាហារទាំង៥នេះហើយ ដែលឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង

១. ប្រេងចម្រេញចេញពីគ្រាប់ធុញ្ញជាតិ ឬបន្លែ ប្រេងបន្លែ និងប្រេងដែលចម្រេញចេញពីគ្រាប់ធញ្ញជាតិ ដែលរួមមាន ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង និងគ្រាប់ធញ្ញជាតិផ្សេងទៀត។ ធាតុពិតទៅប្រជាជនប្រើប្រាស់ ប្រេងទាំងនោះជំនួស ប្រេងដែលយកចេញពីសត្វ ដើម្បីបញ្ចៀសពីជំងឺបេះដូង តែប្រេងប្រភេទទាំងនោះ វាក៏អាចបង្កផលប៉ះពាលដល់សុខភាពរបស់មនុស្សបានដែរ ដោយវានឹងបញ្ចេញជាពុល នៅពេលដែលប្រើវាច្រើនដង សម្រាប់ចម្អិនម្ហូប ឬយើងប្រើកម្ដៅខ្លាំងពេកក្នុងការចម្អិនដែលធ្វើឱ្យប្រេងទាំងនេះបញ្ចេញនូវជាតិពុលរបស់ពួកវា។ ២. សារធាតុ BPA ចេញពីផ្លាស្ទិច Bisphenol-A (BPA) ជាសារធាតុគីមីដែលមាននៅក្នុងប្លាស្ទិច។ អាហារជាច្រើនដែលប្រើប្រាស់ប្លាស្ទិច សម្រាប់ធ្វើការវិញខ្ចប់។ សារធាតុនេះ វាអាចលេចចេញពីប្លាស្ទិចទាំងនោះ ចូលទៅក្នុងអាហារ…

១
សង្គម

មនុស្សដែលមានអារ.ម្មណ៍លើអ្នក គេមិនអាចបដិសេធចំពោះរឿងទាំង ៣ នេះឡើយ

មនុស្សប្រុសដែលមានអារម្មណ៍មកលើអ្នក អ្នកមានអារម្មណ៍ប្លែកម៉្យាងចំពោះរូបគេ គេចេះតែរកឱកាសនិយាយរកអ្នកមុន ហើយនៅក្នុងចិត្តរបស់អ្នកវិញមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង។ ប៉ុន្តែ មនុស្សដែលតាមស្រលាញ់អ្នក អ្នកមិនស្រលាញ់គេទេនោះ ដូច្នេះក្នុងចិត្តអ្នកសង្ឃឹមថានៅឱ្យឆ្ងាយពីគេ ព្រោះខ្លាចអ្នកដទៃយល់ច្រលំ។ ដូច្នេះនៅក្នុងទំនាក់ទំនងស្នេហា ចំពោះរឿងទាំង៣នេះ បើគេមិនបានបដិសេធទេ បញ្ជាក់ថាគេមានអារម្មណ៍លើអ្នក និងចង់នៅជាមួយអ្នកហើយ។ ១. អ្នកណាត់គេមុន បើមនុស្សម្នាក់គ្មានអារម្មណ៍លើអ្នកទេ អ៊ីចឹងពេលដែលគេដឹងថាអ្នកមានគំនិតលើគេនោះ ភាគច្រើនអាចជ្រើសរើសការដោះស្រាយយ៉ាងលឿនចំពោះការចូលចិត្តរបស់អ្នកមកលើគេ។ ដូច្នេះហើយ ទោះជាអ្នកណាត់គេជាញឹកញាប់យ៉ាងណា ក៏គេបដិសេធដោយគ្មានការស្ទាក់ស្ទើរឡើយ ថែមទាំងមិនខ្វល់ថាអ្នកឈឺចាប់ឬក៏អត់ដែរ។ យ៉ាងណា គេគិតថា កាត់ចិត្តមិនដាច់ធ្វើស្តេចមិនបាន កុំអូសបន្លាយយូរ។ ហើយបើមនុស្សម្នាក់គេមិនដែលបដិសេធអំពីការណាត់របស់អ្នកទេ ហើយនៅសប្បាយចិត្ត ចំពោះការណាត់ជួបជាមួយអ្នករាល់ដងដោយសុទ្ធតែមិនបដិសេធ មនុស្សបែបនេះ គេប្រាកដជាមានអារម្មណ៍មកលើអ្នកហើយ។…

៨
សង្គម

រាងកាយ និងការផ្ដោ.តអារម្មណ៍ ក៏អាចបញ្ជាក់ថាគេស្រឡាញ់អ្នកពិត ឬអត់ដែរ

ស្រលាញ់មនុស្សម្នាក់ គឺពិបាកក្នុងការប្រើភាសាមកបង្ហាញណាស់ តែបើមិនស្រលាញ់មនុស្សម្នាក់វិញ គ្រាន់តែមើលកាយវិកាយទៅក៏អាចដឹងហើយ។ នៅក្នុងរឿងស្នេហា អ្វីដែលខ្លាចបំផុត គឺស្រលាញ់មនុស្សដែលមិនបានស្រលាញ់យើងទាល់តែសោះ ហើយអ្នកនៅក្នុងរឿងស្នេហានេះ មានអារម្មណ៍ថាកាន់តែនឿយហត់ កាន់តែគ្មានតម្លៃ ។ អ្នកខិតខំប្រែទៅជាល្អ ដើម្បីយកចិត្តគេ អ្នកខិតខំលះបង់ ដើម្បីបំពេញចិត្តគេ ដូច្នេះអ្នកបានបាត់បង់សភាពដើមរបស់អ្នកបាត់ទៅហើយ ហើយអ្នកប្រែទៅជាមិនសប្បាយចិត្ត ឯគេវិញបែរជាទាមទារមកលើរូបអ្នកដោយភាពអាត្មានិយមទៅវិញ។ ដ្បិតតែគេចេះតែនិយាយថា ដើម្បីតែអ្នកល្អ ដ្បិតតែគេនិយាយថា ស្រលាញ់អ្នកណាស់ តែសកម្មភាព និងខ្លួនប្រាណរបស់គេបែរជាប្រាប់អ្នកថា គេកំពុងនិយាយកុហកទៅវិញ។ បើយោងតាមចិត្តវិទ្យាមកមើល មនុស្សម្នាក់ដែលស្រលាញ់អ្នកពិត ខ្លួនប្រាណរបស់គេ គឺជាការបង្ហាញដ៏ស្មោះត្រង់បំផុត។ ១. ភាពស្និទ្ធស្នាល មនុស្សប្រុសម្នាក់ប្រសិនបើស្រលាញ់អ្នក…

Web Copy
សង្គម

មនុស្សប្រុសដែលបំភ្លេចអ្នកមិនបាន បែរជាមិនចង់រំខានដល់អ្នកទៅវិញ

សុភាពនារីទាំងឡាយ អ្នកត្រូវដឹងថា ស្រលាញ់មនុស្សម្នាក់ដោយពិតប្រាកដ មិនមែនស្រលាញ់គេស្ទើរស្លាប់ស្ទើរស់អត់គេមិនបាននោះទេ តែត្រូវគប្បីបំពេញបំណងគេ ហើយរៀនចេះទៅបំភ្លេចគេឱ្យបាន។ មនុស្សប្រុសម្នាក់ ដោយសារតែស្រលាញ់អ្នក ដូច្នេះសង្ឃឹមថាអ្នកទទួលបានសុភមង្គល ទោះជាគេទ្រាំមិនបានយ៉ាងណា មិនដាច់ចិត្តយ៉ាងណា ក៏គេនៅតែជ្រើសរើសបោះបង់អ្នកដែរ ដើម្បីឱ្យអ្នកទៅស្វែងរកសុភមង្គលនៅក្នុងចិត្តរបស់អ្នក។ ផ្ទុយមកវិញ បើប្រុសម្នាក់មិនបានស្រលាញ់អ្នកពិតនោះ គ្រាន់តែចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ នោះគេនឹងបង្ខំអ្នកឱ្យអ្នកធ្វើការជ្រើសរើស នេះមិនមែនក្តីស្រលាញ់ទេ គឺជាការធ្វើបាប។ ពេលដែលមនុស្សប្រុសម្នាក់ នៅក្នុងចិត្តគេមិនអាចបំភ្លេចអ្នកបាន គេនឹងនឹកអ្នកជាខ្លាំង តែគេមិនអាចទៅរំខានអ្នកនោះទេ មិនអាចទៅជ្រៀតជ្រែកជីវិតរស់នៅរបស់អ្នកឡើយ រឹតតែមិនអាចដោយសារតែអារម្មណ៍របស់គេមួយគ្រា បែរជាធ្វើឱ្យអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកនោះដែរ។ ខ្ញុំគិតថា ប្រាកដជាមានមនុស្សស្រីជាច្រើនយល់ថា ស្នេហារបស់មនុស្សប្រុសគឺងប់ងល់ណាស់ ឱ្យតែស្រលាញ់ហើយ គឺដាច់ខាតត្រូវតែយកឱ្យបាន។ ប៉ុន្តែតាមពិតទៅ…

Web Copy
គ្រួសារ

ទោះស្រឡាញ់ខ្លាំងប៉ុនណា ដាច់ខាតកុំទៅប៉ះពាល់ ឬពាក់ព័ន្ធអ្នកដែលមានប្ដីប្រពន្ធរួចហើយ

ធ្វើដូចម្តេចអាចដឹងថាមនុស្សប្រុសម្នាក់ស្រលាញ់អ្នកឬអត់? គ្រាដំបូងនៃស្នេហា អ្នកមិនត្រឹមតែ ពឹងលើមនោសញ្ចេតនាទេ ថែមទាំងត្រូវការប្រើខួរក្បាលទៀតផង។ ប្រសិនបើមនុស្សប្រុស ពេលដែលអ្នកត្រូវការគេ ហើយគេមិនបានលេចមុខមក ពេលចេញលុយមិនព្រមចេញលុយ មិនដែលនាំអ្នកឱ្យស្គាល់មិត្តរបស់គេ មិននាំអ្នកទៅជួបឪពុកម្តាយគេ ក៏មិនឱ្យអ្នកជួបឪពុកម្តាយគេដែរ អ្នកអាចសន្មតបានយ៉ាងប្រាកដថា នៅក្នុងចិត្តមនុស្សប្រុសម្នាក់នេះ អ្នកគ្មានតំណែងអ្វីឡើយ។ បើមនុស្សម្នាក់មិនបានចំណាយពេលវេលា ចំណាយកម្លាំង ចំណាយប្រាក់កាក់នៅលើខ្លួនអ្នកទេ ដូច្នេះក៏ពុំចាំបាច់ទៅស្រមើស្រមៃដោយម្នាក់ឯងថា នេះគឺជាស្នេហាពិតដែរ។ នារីល្ងង់អើយ តើអ្នកគួរឱ្យអាណិតដល់កម្រិតណា ខ្វះក្តីស្រលាញ់ដល់កម្រិតណា ទើបទៅទទួលស្នេហាបែបនេះ? នៅបែរជាយល់ថានេះគឺជាស្នេហាពិតដែលបរិសុទ្ធទៅវិញ ឈប់កុហកខ្លួនឯងទៀតទៅ។ នៅក្នុងរឿងភាគមួយ តួស្រីម្នាក់បានអត់ធ្មត់ស្រលាញ់បុរសដែលមានប្រពន្ធរួច។ ពាក្យសន្យាគ្រប់ម៉ាត់ដែលចេញពីមាត់គេបែរជាមើលឃើញយ៉ាងច្បាស់អំពីភាពខុសគ្នារវាង ប្រពន្ធ និងសង្សារទៅវិញ គួរតែអាណិតតួស្រី…

Cover Skor 1
ប្រវត្តិសាស្រ្ត

ស្គាល់ទេ ស្គរមហោធឹកសំរិទ្ធិ នៅប្រទេសកម្ពុជា

#ស្គរមហោធឹកសំរិទ្ធិនៅប្រទេសកម្ពុជា អស់លោកអ្នកអានពិតជាបានជ្រាបខ្លះមកហើយនូវវត្តមានស្គរមហោធឹកនៅក្នុងប្រទេសកម្ពុជាតាមរយៈព័ត៌មានដែលសំបូរបែបសព្វថ្ងៃ។ក្នុងអត្ថបទដ៏ខ្លីនេះខ្ញុំនឹងបន្ថែមឬរលឹកនូវរឿងទាំងនេះវិញដោយយោងលើសំណេរដៃខ្លីៗរបស់លោកបណ្ឌិតមីសែលត្រាណេដែលសង្ឃឹមថាអ្នកអាននឹងមិនមានការធុញទ្រាន់នោះទេ ។ ១. វត្តមានរាយប៉ាយនៃស្គរមហោធឹក នៅប្រទេសកម្ពុជាគេបានរកឃើញស្គរមហោធឹកនេះនៅលើខេត្តមួយចំនួនមានជាអាទិ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពត កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ចាម….និង ស្ទឹងត្រែង ។ នៅខាងលើប្រទេសកម្ពុជាដែលធ្លាប់ជាអតីតដែនដីរបស់យើងដែរនោះ គេបានរកឃើញវត្តមានស្គរនេះនៅខេត្ត ណាន ឧដ្រាទិត ឈៀងរ៉ៃ សុខោទ័យ ….សំយុងចុះក្រោមរហូតដល់នគនស្រីធម្មរាជ….ហើយសសៀរជាប់ព្រំដែនយើងមានជាអាទិ ត្រាត អូប៊ុន មុខតាហាន…និង នគនបឋម ។ល។ រីនៅប្រទេសវៀតណាម កន្លែងដែលល្បីល្បាញជាងគេគឺនៅ ដុងសឺង នាភាគខាងជើង…

Cover Napo
សេដ្ឋកិច្ច

ប្រវត្តិណាប៉ូឡេអុង និងក្បួនទស្សន៍ទាយលេខ ដែលគ្រប់គ្នាជឿថាឆុតពិតៗ

ក្បួនទស្សន៍ទាយនៅលើលោកនេះមានច្រើនខ្លាំងណាស់  អាស្រ័យទៅលើំជំនឿរៀងៗខ្លួន  ដោយមនុស្សគ្រប់គ្នាគឺចង់ដឹងពីវាសនារបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន ​និងអនាគត។ នៅក្នុងនោះ មានក្បួនទស្សន៍ទាយមួយដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងមានគេជឿថាពិតជាឆុតខ្លាំងមែនទែនតាមរយៈការគិតលើតួអក្សរឡាតាំង មានឈ្មោះថា « ក្បួនណាប៉ូឡេអុង»។ តោះ មកតាមដានប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលយើងខ្ញុំដកស្រង់ចេញពី គណនីហ្វេសប៊ុកផេក « មន្តអាគមន៍ខ្មែរ » ដូចខាងក្រោមនេះ៖ ចៅៗ ធ្លាប់ឮការទស្សន៍ទាយតាមក្បួនណាប៉ូឡេអុងទេ? ណាប៉ូឡេអុង មានឈ្មោះពេញគឺ Napoléon Bonapart។ លោកកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៧៦៩ និងទទួលមរណភាពនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៨២១។…

121212
សង្គម

ស្ងាត់ៗ លោក ហង្ស សុវណ្ណារិទ្ធិ មានសំណាងបានចូលជ្រកក្រោមទ្រនំផលិតកម្មថោនតាមក្តីស្រមៃ(មានវីឌីអូ)

ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបខ្លះហើយជាមួយនឹងវត្តមានតារាចម្រៀងសម្លេងក្រអួន ពិរោះមុត លោក ហង្ស សុវណ្ណារិទ្ធ ដែលមានសំណាងបានឈានជើងចូលច្រកក្រោមទ្រនំ ផលិតកម្មទីក្រុងភាពយន្ត (Town Production) ដែលជាក្តីស្រមៃរបស់លោក តាំងពីយូរណាស់មកហើយ។ ហើយបទទីមួយរបស់លោក ហង្ស សុវណ្ណារិទ្ធិ ដែលបានចេញជាផ្លូវការនាថ្ងៃទី០៩ខែឧសភា ឆ្នាំ ២០២១ នៅក្នុង ផលិតកម្មទីក្រុងភាពយន្ត (Town Production) មានចំណងជើងថា “ឆ្អែត”។ បទ ឆ្អែត របស់លោក ហង្ស សុវណ្ណរិទ្ធិ មួយបទនេះផងដែរ គ្រាន់តែចេញជាផ្លូវការនៅលើPage TOWN PRODUCTION ភ្លាម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹកស្មានមិនដល់ ជាមួយនឹងវត្តមានរបស់លោក…

6
សង្គម

មើលតែប៉ុណ្ណឹង ក៏ដឹងហើយថា គេខ្វល់ពីយើងឬក៏អត់ហើយ?

មនុស្សយើងរមែងចាំដល់ស្លឹកឈើជ្រុះទើបដឹងថាដល់រដូវរំហើយ ចាំដល់មនុស្សធ្លាក់ខ្លួនលំបាក ទើបដឹងពីមិត្តពិតប្រាកដ តាមពិតទៅអ្នកដែលកំដរនៅក្បែរខ្លួនអ្នកយូរបំផុត ទើបជាមនុស្សដែលអ្នកស្រលាញ់បំផុត មនុស្សអ្នកដែលជិតបំផុតហើយកាន់តែដៃ ទើបជាមនុស្សដែលស្រលាញ់អ្នកបំផុត។ មនុស្សដែលខ្វល់ពីអ្នកពិតប្រាកដ មិនមែនមើលថាគេកំដរអ្នកបានយូរប៉ុនណាទេ តែមើលថាមនុស្សម្នាក់នេះនៅក្នុងចិត្តមានអ្នកឬអត់ មនុស្សដែលមានអ្នកក្នុងចិត្ត ទើបអាចសកម្មមករកអ្នកមុន តែមនុស្សម្នាក់ដែលគ្មានអ្នកក្នុងចិត្ត រមែងតែធ្វេសប្រហែលពីការស្ថិតនៅរបស់អ្នក មានតែមនុស្សដែលខ្វល់ពីអ្នកទេ ទើបអាចយកអ្នកទុកក្នុងចិត្តគ្រប់ពេលវេលា។ ខ្វល់ពីអ្នកពិតឬអត់ តាមពិតទៅនៅក្នុងចិត្តអ្នកច្បាស់លាស់ជាងគេ មានពេលខ្លះគ្រាន់តែមិនព្រមឱ្យខ្លួនឯងភ្ញាក់តែប៉ុណ្ណោះ នៅក្នុងចិត្តធ្វើពុតប្រាប់ខ្លួនឯងថា គេខ្វល់ពីអ្នក។ មនុស្សដែលស្រលាញ់អ្នកពិត មិនមែនគេមានរូបរាងស្រស់ប្លែកពីគេនោះទេ រឹតតែមិនមែនព្រោះតែគេមានចំណេះដឹងខ្ពស់ដែរ ក៏មិនមែនព្រោះតែគ្រួសារគេមានបានដែរ តែគេអាចផ្តល់អារម្មណ៍ម្យ៉ាង ដែលអ្នកដទៃមិនអាចផ្តល់ឱ្យអ្នកបាន អារម្មណ៍បែបនេះប្រៀបបានដូចជាដាំចុះទៅក្នុងដួងចិត្តរបស់អ្នក ធ្វើឱ្យមនោសញ្ចេតនាមានសំណើមមិនឈប់ឈរ ទើបអាចមានផ្កាពណ៌ស្រស់ឆើតឆាយរីកស្គុះស្គាយបាន។ មានតែមនុស្សដែលខ្វល់ពីអ្នកដោយពិតប្រាកដទេ ទើបចេះស្រលាញ់ថ្នាក់ថ្នមអ្នក…

6
សុខភាព

អត្ថប្រយោជន៍ពីសណ្ដែកខៀវ ដែលអ្នកពុំគួរមើលរំលងនោះឡើយ

សណ្តែកខៀវ ជាប្រភេទដំណាំដែលមនុស្សធ្វើការដាំដុះតាំងពីបុរាណមក ហើយវាក៏ជាធញ្ញជាតិដែលមនុស្សយកវាមកធ្វើជាអាហារសម្រាប់ទទួលទានបានជាច្រើនមុខថែមទៀតផង។ សណ្តែកខៀវ វាជាអាហារដែលមានគុណប្រយោជន៍ច្រើនមុខ ព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើន ដូចជា ជាតិសរសៃ ម៉ាញ៉េស្យូម ម៉ងកាណែស ផូស្វ័រ ទង់ដែង ប៉ូតាស្យូម ស័ង្កសី ហើយវាក៏ផ្ទុកផងដែរនូវ វីតាមីន B9 វីតាមីន B1 វីតាមីន B2 វីតាមីន B3 វីតាមីន B5 និង វីតាមីន B6 សារធាតុទាំងនេះផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សដូចជាយ៉ាងច្រើនបន្ថែមទៀត។ ១. មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ សណ្តែកខៀវ…

៨
ទស្សនៈ

សូម្បីតែម្ទេសដែលមានរសជាតិហឹរ ក៏មានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ដែរ

ម្ទេសវាជាគ្រឿងទេសដែលប្រើសម្រាប់បន្ថែម ក្លិន និងរសជាតិហឹរទៅឱ្យម្ហូបអាហារ វាជាគ្រឿងទេសដ៏ពេញនិយមសម្រាប់យុវវ័យ ក្នុងការបន្ថែមទៅលើអាហាររបស់ពួកគេ។ រសជាតិហឹរដែលមាននៅក្នុងម្ទេស វាមានសារៈប្រយោជន៍ច្រើនជាងរសជាតិដែលវាផ្តល់ឱ្យទៅទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងនៅពេលបរិភោគម្ទេស។ ១. ជួយបំបាត់ការឈឺក្បាល និងជំងឺប្រកាំង សារធាតុ Capsaicin ដែលមាននៅក្នុងម្ទេស វាអាចប្រើសម្រាប់ព្យាបាលជំងឺឈឺក្បាល និងជំងឺប្រកាំងបាន។ វាជាថ្នាំធម្មជាតិដែលអាចយកទៅព្យាបាលបឋមបាន តែបើអ្នកមិនមែនជាអ្នកនិយមរសជាតិហឹរទេ គួររកថ្នាំញុំាឱ្យបានត្រឹមត្រូវទៅល្អជាង។ ២. កាត់បន្ថយហានីភ័យរបស់ជំងឺមហារីក ម្ទេសមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន សារធាតុគីមីដែលផ្ទុកនៅក្នុងម្ទេស វាជាប្រភេទសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចសម្លាប់កោសិកាមហារីកបាន។ ៣. ជួយដល់ប្រព័ន្ធរបត់ឈាម ម្ទេសវាក៏ជារុក្ខជាតិឱសថដែលអាចយកទៅពង្រឹងប្រព័ន្ធរបត់ឈាមបានដែរ មិនដោយសារតែវាមានរសជាតិហឹរប៉ុណ្ណោះទេ សារធាតុ potassium ដែលវាផ្ទុក…

៨
ទស្សនៈ

ទំនាក់ទំនងមួយចំនួន បើកាន់តែចូលទៅជិត កាន់តែស្នាលស្និទ្ធ រឹតតែមានបញ្ហាទៅវិញ

ការប្រាស្រ័យទាក់ទងរវាងបុគ្គល និងបុគ្គល គឺជាចំណេះដឹងមួយ ចង់ធ្វើវាឱ្យបានល្អ ពិតជាមិនងាយស្រួលនោះទេ។ ពេលដែលនៅឃ្លាតឆ្ងាយគ្នា ទំនាក់ទំនងនឹងប្រែទៅជាសាបរលាប ពេលដែលនៅជិតគ្នាពេក ក្នុងចិត្តអាចនឹងមានសភាពខឹងផងស្រលាញ់ផង។ មិនថាជាគ្រួសារ មិត្តភក្តិ មិត្តរួមថ្នាក់ មិត្តរួមការងារក្តី ពេលដែលត្រូវរ៉ូវគ្នានោះ សឹងតែពាក់អាវមួយជាមួយគ្នាបាន តែពេលដែលឃ្នើសចិត្តទាស់សម្ដីនឹងគ្នាវិញ សឹងតែវ៉ៃឱ្យស្លាប់ក៏មិនរាប់អានគ្នាវិញដែរ។ ឆាកជីវិតប្រៀបដូចជាបន្ទាត់ ចាំបាច់ត្រូវមានក្រិត្យ មនោសញ្ចេតនាក៏បែបនេះដែរ កុំឱ្យហួសព្រំដែន។ ការប្រាស្រ័យទាក់ទងរវាងបុគ្គល និងបុគ្គល ដាច់ខាតត្រូវតែមានកម្រិត ទំនាក់ទំនងល្អយ៉ាងណា មិនអាចនៅជិតគ្នាពេកទេ ពុំដូច្នោះទេ ទីបំផុតក៏ឃ្លាតកាន់តែឆ្ងាយពីគ្នាជាសន្សឹមៗដោយមិនដឹងខ្លួន ហើយរងរបួសបែរជាខ្លួនយើងទៅវិញ។ ឱ្យតែដើរជាមួយអ្នកណាជិតពេក សុទ្ធតែអាចនាំឱ្យរបួស។ ពេលដែលនៅជិតមិត្តភក្តិពេក…

៨
សង្គម

ហេតុអ្វីពេលដែលគេតាមស្រលាញ់បែរជាមិនស្រលាញ់ តែពេលដែលបដិសេធហើយ បែរជានឹកគេរាល់ថ្ងៃ?

មនុស្សស្រីជាច្រើនសុទ្ធតែមានភាពវង្វេងវង្វាន់ចំពោះរឿងមួយនេះ មានពេលខ្លះជួបនឹងបញ្ហាត្រូវបានមនុស្សប្រុសតាមស្រលាញ់ បែរជាមើលគេមិនចូលភ្នែកទៅវិ តែដល់ពេលបដិសេធចំពោះគេហើយ ក៏ចាប់អារម្មណ៍ថាខ្លួនបែរជានឹកគេរាល់ថ្ងៃ។ ពេលនោះនឹងសួរខ្លួនឯងថា ហេតុអ្វីបានជាបដិសេធគេ តើគេពិតជាមិនល្អមែនឬ? សឹងតែដល់ថា្នក់កើតចិត្តសង្ស័យពីខ្លួនឯងទៀត។ តាមពិតទៅ មិនចាំបាច់ដល់ថ្នាក់នេះទេ នេះគឺជារឿងធម្មតា ឱ្យតែពួកយើងយល់ច្បាស់ពីមូលហេតុដែលនៅពីក្រោយរឿងមួយនេះ គឺនឹងស្រឡះចិត្តជាមិនខាន។ ពេលដែលមនុស្សប្រុសតាមស្រលាញ់ យើងបានបដិសេធនឹងរូបគេ ក្រោយមកក៏ចាប់អារម្មណ៍ថាមានចិត្តនឹកដល់គេទៅវិញ ភាគច្រើនគឺមានមូលហេតុទាំង២នេះ ៖ ១. ពិតជាមិនស្រលាញ់មែន ២. សកម្មភាពតាមស្រលាញ់ខ្លាំងពេក បានបណ្តាលឱ្យនាងមិនយល់ពីអ្នក ហើយកើតមាននូវទស្សនៈរើសអើង – មូលហេតុទី១ បើយោងតាមស្ថានភាពទី១ ច្បាស់ណាស់មិនចាំបាច់និយាយទេ នោះគឺពិតជាមិនស្រលាញ់។ បន្ទាប់ពីបដិសេធហើយ មូលហេតុដែលនៅនឹករឭក…

7
ទស្សនៈ

ទីតាំងក្នុងផ្ទះទាំង ៥ ដែលសក្តិសមបំផុត ក្នុងការរៀបចំដាក់តាំងរុក្ខជាតិលម្អ

ប្រសិនបើអ្នកជាមនុស្សស្រលាញ់ រុក្ខជាតិ តែមិនមានកន្លែងដាំដុះច្រើនដូចនៅជនបទ មិនប្រាកដថាយើងមិនអាចដាំរុក្ខជាតិលម្អ ក្នុងគេហដ្ឋានរបស់យើងនោះឡើយ។ រុក្ខជាតិ វាផ្តល់ភាពស្រស់ស្រាយទៅដល់មនុស្សនៅជុំវិញវា ហើយព្រមទាំងជួយបន្សុទ្ធខ្យល់បានថែមទៀតផង នៅទីក្រុងវាពិតជាលំបាកណាស់ក្នុងការរកកន្លែងដាំដុះរុក្ខជាតិ តែយើងអាចកែច្នៃទីតាំងក្នុងផ្ទះរបស់យើងសម្រាប់តាំងរុក្ខជាតិតូចៗបាន។ ដូច្នេះខាងក្រោមនេះ គឺជាទីតាំងទាំង៥ ដែលសក្តិសមបំផុតសម្រាប់ដាក់តាំងលម្អកូនរុក្ខបានយ៉ាងស្រស់ស្អាតបំផុត ៖ ១. បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលភ្ញៀវ ឬកន្លែងសម្រាប់អង្គុយជុំគ្នាមើលទូរទស្សន៍ក្នុងគ្រួសារ វាជាកន្លែងសក្តិសមបំផុតក្នុងការតាំងរុក្ខជាតិលម្អ ក្នុងនោះរួមមានកន្លែងដូចជា តុសម្រាប់ទទួលភ្ញៀវយើងអាចតាំងរុក្ខជាតិលម្អតូចៗ ចំណែកច្រកមាត់ទ្វា យើងអាចដាក់ថូរុក្ខជាតិលម្អដែលមានទំហំមធ្យមបាន នៅមានតុសម្រាប់ដាក់ទូរទស្សន៍ក៏សុទ្ធតែអាចដាក់ថូរុក្ខជាតិលម្អបានដែរ។ ២. បន្ទប់ទឹក បន្ទប់ទឹក វាក៏ជាកន្លែងដែលគួរដាក់រុក្ខជាតិផងដែរ តែវាមិនប្រាកដគ្រប់រុក្ខជាតិសុទ្ធតែដាក់ក្នុងបន្ទប់ទឹកបាននោះទេ រុក្ខជាតិដែលគួរដាក់ក្នុងបន្ទប់ទឹកគួរតែរុក្ខជាតិដែលធន់ ត្រូវការតែទឹកសម្រាប់រស់ ដូចជា…

7
សង្គម

អារម្មណ៍ពេលខ្លះគឺនៅស្រឡាញ់ គ្រាន់តែក្ដីស្រឡាញ់ពេលខ្លះ គឺមិនដូចដើមឡើយ

មានចំណងជើងរឿងមួយចេញពីខ្សែភាពយន្តមួយគឺ “ ថ្ងៃមួយ” (One Day) សង្ឃឹមថាអ្នកស្តាប់ហើយ មិនយល់ពីអត្ថន័យជារៀងរហូតទៅចុះ។ តើវាមានអត្ថន័យអ្វីទៅ? ក្នុងអត្ថន័យនេះបានន័យថា ៖ ខ្ញុំនៅតែស្រលាញ់អ្នកយ៉ាងខ្លាំងដដែល គ្រាន់តែខ្ញុំគ្មានកម្លាំង និងភាពក្លាហានចូលទៅក្បែរអ្នកបន្តទៀតនោះទេ។ នៅក្នុងចិត្តខ្ញុំ អ្នកនៅតែឈរនៅក្នុងតំណែងដ៏សំខាន់ដដែល តែខ្ញុំលែងមានក្តីស្រមើស្រមៃអ្វីទៅលើអ្នកទៀតឡើយ។ លែងមានការទន្ទឹងរង់ចាំ ថានឹងអាចកសាងសុភមង្គលដ៏ផូរផង់ជាមួយអ្នកទៀតឡើយ លែងចង់បានការយកចិត្តទុកដាក់ពីអ្នកទៀតហើយ។ អ្នកបានបោះបង់សេចក្តីថ្លៃថ្នូរដើម្បីគេ តែគេបែរជាធ្វើឱ្យអ្នកបន្ទាបតម្លៃខ្លួនកាន់តែទាប ពេលដែលជួបនឹងមនុស្សប្រភេទនេះ ដោយសារតែស្រលាញ់គេ ដូច្នេះអ្នកសុខចិត្តចុះចាញ់ សុខចិត្តតម្រូវតាមចិត្តគេ ទោះជាគេសោះអង្គើយដាក់អ្នក អ្នកក៏មិនខ្វល់ពីខ្លួនឯង ហើយទៅយកចិត្តគេ តែគេមិនត្រឹមតែមិនស្តាយស្រណោះអ្នកទេ ហើយនៅនិយាយពាក្យសោះកក្រោះដាក់អ្នកទៀត។ តួឯកស្រីនៅក្នុងរឿង “ថ្ងៃមួយ”(…

7
ទស្សនៈ

ហេតុអ្វីបានជាមនុស្សជាច្រើនក្នុងបច្ចុប្បន្ននេះ បែរជាមិនមានការយល់ដឹងពីជីវិតឱ្យបានច្រើនបែបហ្នឹង?

ពាក្យចាស់ពោលថា ៖ ពេលវេលាកន្លងទៅប្រៀបបានដូចជាទឹកហូរ កន្លងផុតទៅហើយមិនអាចវិលមកវិញឡើយ។ ចំណែកឯមនុស្សក៏ឆាប់ចាស់លឿនណាស់ដែរ តែបែរជាយល់ពីឆាកជីវិតរឹតតែយឺតទៅវិញ។ ១. ពួកយើងរមែងតែងតែទន្ទឹងរង់ចាំ ជួនកាលពេលក្រឡេកមើលក្រោយវិញទើបចាប់អារម្មណ៍ថា បានធ្វើឱ្យខកខានពេលវេលាជាច្រើន។ ក៏អាចដល់ខណៈពេលនេះទើបយល់ ពេលវេលាមិនអាចដោយសារតែសប្បាយចិត្តក៏ឈប់ត្រឹង មិនអាចដោយសារតែស្ថានភាពលំបាកក៏បញ្ឈប់មិនទៅមុខនោះដែរ។ រូបរាងកាយ គឺជាពេលវេលាដែលយុវវ័យរីកលូតលាស់ ស្នាមជ្រីជ្រួញនៅកន្ទុយភ្នែក និងថ្ងាស គឺបញ្ជាក់ថាអ្នកជាមនុស្សវ័យកណ្តាល ហើយសក់សរពេញក្បាល គឺបញ្ជាក់ថាអ្នកឈានដល់វ័យចំណាស់ហើយ។ ២. អ្វីដែលយើងស្វែងរកនោះគឺសុភមង្គល យើងតែងតែយល់ថា សុភមង្គលនៅទីដ៏សែនឆ្ងាយ  ហើយក៏តែងតែយល់ថាពេលវេលាវែងឆ្ងាយណាស់ នៅមានអនាគតជាច្រើនដែលរង់ចាំឱ្យយើងទៅឆ្លងកាត់វា បែរជាភ្លេចនូវវិប្បសារីមួយចំនួនដែលយើងបានធ្វើឡើងដោយមិនដឹងខ្លួន។ មានអ្នកខ្លះ ឱ្យតែធ្វើខុសហើយ គឺបានក្លាយទៅជាអតីតកាលដ៏សែនជូរចត់មិនអាចបំភ្លេចបាន។ ផ្កាមានថ្ងៃអាចរីកម្តងទៀតបាន តែអ្នកវិញមិនអាចវិលត្រលប់ទៅរកកុមារភាពវិញបានទេ។…

Cover Outfit
Inspiration

ហួសចិត្ត! Lockdown យូរពេក Designer ល្បីម្នាក់ច្នៃខោអាវលំនាំតាមអាហារ ​គ្រឿងកំប៉ុង និងរបស់ប្រើប្រាស់ផ្សេងៗឡើងប្លែកខ្លាំង

នៅក្នុងរយៈពេលដែលមនុស្សគ្រប់គ្នានៅផ្ទះ ក្រោមការនៅដាច់ដោយឡែកពីសង្គម ដើម្បីការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើឱ្យមនុស្សទំនេរនៅផ្ទះច្រើន។ ដោយការទំនេរនេះ បានធ្វើឱ្យមនុស្សមានភាពធុញទ្រាន់ និងសល់ពេលវេលាច្រើនមិនដឹងធ្វើអ្វី តែក៏មានអ្នកខ្លះបានយកពេលវលេានេះមកអភិវឌ្ឃន៍ខ្លួនឯង រៀនជំនាញបន្ថែម និងបង្កើតអ្វីថ្មីៗជាដើម។ នៅក្នុងនោះលោក Felipe Cavieres គឺជា Designer អាយុ ២៨ ឆ្នាំ ក៏បានយកពេលវេលានេះធ្វើការរៀបចំច្នៃសំលៀកបំពាក់ប្លែកៗតាមរយៈយកលំនាំ Concept ពីម្ហូប​ ភេសជ្ជៈ និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ ដោយម៉ូតនីមួយៗសុទ្ធតែទាក់ទាញ ប្លែកខ្លាំង និងឡូយអស់ទាស់តែម្តង។ គួរឱ្យដឹងផងដែរថា ការរចនាសំលៀកបំពាក់នេះ លោកបានយកតាមកញ្ចប់នំ ដបសាប៊ូ និងដបគ្រឿងបរិភោគផ្សេងៗទៀត ដែលមិនត្រឹមតែទទួលបានការចាប់អារម្មណ៍…

Cover Vitamin C
សង្គម

គ្រាប់ថ្នាំវីតាមីន C ច្នៃជាឡេលាបស្បែកមុខពេលយប់​​ ស្អាត​ ម៉ដ្ឋខៃ​ រលោងស្រិលយកទៅណាអស់

កាលពីតូចៗអ្នកប្រហែលជាធ្លាប់ស្គាល់ហើយគ្រាប់ថ្នាំវីតាមីន C​​ ដែលជាគ្រាប់ថ្នាំមានរសជាតិឆ្ងាញ់ខ្លាំង​ ជាទីនិយមរបស់ក្មេងៗតូចៗដើម្បីទទួលទានស្រូបយកវីតាមីន C​ ដើម្បីទ្រទ្រង់សុខភាព​ និងការរីកលូតលាស់ទូទៅ។ យ៉ាងណាមិញ​ គ្រាប់ថ្នាំវីតាមីនC មិនត្រឹមតែថ្នាំជំនួយជាតិវីតាមីនC ប៉ុណ្ណោះទេ​ តែវាក៏ត្រូវបានរកឃើញថាអាចជួយដល់ផ្នែកសម្រស់បានដែរ​ នៅះគឺការច្នៃធ្វើជាឡេ​ ឬគ្រីមលាបមុខពេលយប់ៗ។ ដើម្បីជ្រាបច្បាស់​ សូមតាមដានវិធីសាស្រ្តការធ្វើគ្រីមពី វីតាមីន C​​ ដូចខាងក្រោម​ ៖ #គ្រឿងផ្សំ -គ្រាប់ថ្នាំ​ វីតាមីន C ២​ ទៅ​​៣គ្រាប់ -ជែលប្រទាលកន្ទុយក្រពើ​ (ទិញពីផ្សារក៏បាន​ ឬយកប្រទាលស្រស់ៗក្រឡុកឱ្យហ្មត់) -គ្រាប់ប្រេងវីតាមីន E​​ ១…

Cover Yang Mi
Inspiration

អ្នកមានសិទ្ធស្អប់ខ្ញុំ មិនចូលចិត្តខ្ញុំ តែអ្នកគ្មានសិទ្ធបញ្ជាខ្ញុំ ឬប្រាប់ខ្ញុំឱ្យធ្វើនេះធ្វើនោះតាមអ្នកឡើយ

ការពិតជីវិតយើងរាល់ថ្ងៃថាងាយក៏បាន ថាលំបាកក៏បាន តែអ្វីដែលធ្វើឱ្យមនុស្សស្មុគស្មាញខ្លាំងបំផុត គឺមកពីសម្តីរបស់មនុស្សជុំវិញ ដែលតែងតែរិះគន់អ្នក វាយតម្លៃអ្នក និងនិយាយឱ្យអ្នកកែនេះកែនោះ រហូតអ្នកមានអារម្មណ៍ថាខ្លួនឯងមិនមែនជាខ្លួនឯង ព្រោះប្រឹងតាមកែប្រែផ្គាប់ផ្គន់ពាក្យសម្តីខ្លាចការវាយតម្លៃមិនល្អ។ តែជីវិតរបស់យើង យើងគឺជាម្ចាស់ជីវិតខ្លួនឯង សំខាន់យើងដឹងថាយើងធ្វើអ្វីដែលយើងចង់ធ្វើ ធ្វើរឿងដែលយើងចូលចិត្ត និងធ្វើអ្វីដែលជាចំណូលខ្លួនឯង។ បើចាំតែទទួលការរិះគន់គេ ស្តាប់ពាក្យគេច្រើនទៀតអ្នកនឹងបាត់បង់ខ្លួនឯង បាត់បង់ភាពរីករាយ និងម្ចាស់ការ ឯជីវិតរស់នៅលែងមានក្តីសុខហើយ។ ហើយខាងក្រោមនេះជា”​ សម្តីតារាសម្តែងស្រី៖​ Yang Mi​ ” ដែលលោកអ្នកអាចយកមកគិត និងពិចារណាបាន ៖ អ្នកអាចមិនចូលចិត្តខ្ញុំ​ មិនចូលចិត្តរូបរាងខ្ញុំ​ មិនចូលចិត្តចរិតខ្ញុំ​ មិនចូលចិត្តអ្វីដែលខ្ញុំធ្វេី​ មិនចូលចិត្តអ្វីដែលខ្ញុំនិយាយ​…