Mythical Bird

៦
សង្គម

ទង្វើទាំង៥នេះហើយ ដែលបង្ហាញថា គេស្រលាញ់អ្នកដល់ឆ្អឹង

មានគេនិយាយថា ចង់ដឹងថាបុរសនោះស្រលាញ់អ្នក ឬអត់ មិនត្រឹមតែស្តាប់គេនិយាយនោះទេ រឹតតែត្រូវមើលថាគេបានធ្វើអ្វីខ្លះមកលើអ្នក។ មានតែមនុស្សប្រុសដែលអាចយកទង្វើរបស់គេបង្ហាញចេញនូវក្តីស្រលាញ់ចំពោះអ្នកទេ ទើបជា “ក្តីស្នេហាពិត”។ បើមនុស្សប្រុសនៅចំពោះមុខមនុស្សស្រីបានបង្ហាញចេញនូវទង្វើតូចៗទាំង៥នេះ សរបញ្ជាក់ឱ្យឃើញថា គេពិតជាចង់កាន់ដៃនាងនៅថ្ងៃអនាគតរួមដំណើរជាមួយគ្នាពិតប្រាកដមែន។ ១. គេឆ្លើយតបសាររបស់នាងភ្លាមៗ សេចក្តីស្នេហា គឺមានភាពអច្ឆរិយៈស្ថិតនៅ នៅពេលដែលមនុស្សម្នាក់ស្រលាញ់នាង គេអាចប្រែទៅជាល្អិតល្អន់ ម៉ត់ចត់ មានភាពអំណត់ គេសុខចិត្តកែប្រែចរិតទម្លាប់មិនល្អដើម្បីនាង។ មនុស្សធម្មតាគេមិនអាចឱបទូរសព្ទជាប់រហូតនោះទេ ប៉ុន្តែបើមនុស្សម្នាក់មានស្នេហាវិញ រមែងតែឧស្សាហ៍មើលទូរសព្ទ ឱ្យតែទូរសព្ទរោទ៍ភ្លាម គឺនឹងប្រញាប់យកមកមើលភ្លាម។ ពីព្រោះគេខ្លាចមើលមិនឃើញសាររបស់នាង ហើយគេក៏មិនអាចភ្លេច ឬទុកសារនាងចោលមិនឆ្លើយតបនោះដែរ។ ២. ឱ្យតែជួបមុខនាងម្តងៗ គេតែងចង់ឱបនាងដោយក្តីស្រលាញ់ ស្នេហាគឺគ្រប់គ្រងមិនបានទេ…

៦
សង្គម

បើមនុស្សប្រុសបញ្ចេញចរិតទាំង៤ចំណុចនេះ នៅពេលដែលគេតាមស្រឡាញ់អ្នក ដាច់ខាតកុំទទួលយកគេឱ្យសោះ បើមិនចង់ឈឺចាប់ទៅថ្ងៃក្រោយ

នៅក្នុងទំនាក់ទំនងស្នេហាប្រុសស្រី បន្ទាប់ពីទាក់ទងគ្នាហើយ ភាគច្រើនមនុស្សស្រីឱ្យតែស្រលាញ់ហើយ គឺនឹងធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍គេយ៉ាងជ្រៅ ព្រោះមនុស្សស្រីស្រលាញ់គេចាប់ពីសូន្យទៅមួយរយ ស្រលាញ់គេកាន់តែខ្លាំង ខ្លួនឯងក៏ឈឺចាប់កាន់តែខ្លាំង ហើយតែងតែគិតថាឱ្យតែមនុស្សប្រុសតាមស្រលាញ់ខ្លួន ដឹងតែមិនអាចឈឺចាប់នោះទេ តែបើនៅពេលដែលគេតាមស្រលាញ់អ្នកមាននូវលក្ខណៈទាំង៤យ៉ាងនេះ សូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែន។ ១. តាមស្រលាញ់អ្នកប្រើពាក្យអង្វរលន់តួ ទោះជាផ្កាយនៅលើមេឃក៏អាចបេះឱ្យអ្នកបានដែរ ពេលដែលមនុស្សប្រុសម្នាក់តាមស្រលាញ់អ្នក គេនឹងប្រើពាក្យអង្វរ លន់តួអ្នក គេនឹងប្រើពាក្យដូចជា “អូនសម្លាញ់ ទោះបីអូនត្រូវការផ្កាយលើមេឃ ក៏បងយកមកឱ្យអូនបានដែរ” នេះគ្រាន់តែប្រើបបូរមាត់មកនិយាយប៉ុណ្ណោះ គេគ្រាន់តែប្រើវិធីយ៉ាងណាឱ្យអ្នករំភើប ហើយព្រមស្រលាញ់គេវិញ។ មានមនុស្សស្រីមិនតិចឡើយ ដែលលិចលង់នៅក្នុងពាក្យផ្អែមល្អែមទាំងនេះ ហើយយល់ថាមនុស្សប្រុសដែលតាមស្រលាញ់ខ្លួនដែលនិយាយប្រើពាក្យផ្អែមល្អែមទាំងនេះ គឺពិតជាស្រលាញ់ខ្លួនជាខ្លាំង។ ឧទាហរណ៍ដ៏សាមញ្ញមួយ ពេលដែលអ្នកដើរកាត់ហាងសូកូឡា ហើយត្រូវបានក្លិនសូកូឡាដ៏ឈ្ងុយធ្វើឱ្យទាក់ទាញ អ្នកក៏ចូលទៅទិញ…

Cover Jenna
សង្គម

ស្រស់សោភាណាស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរពណ៌ស្វាយមួយឈុតនេះ

ពីមួយថ្ងៃទៅមួយថ្ងៃ ​អ្នកអង្គម្ចាស់​ សែរាជវង្ស ​ព្រះនាងតូច នរោត្តម​ ជេនណា កាន់តែវិវឌ្ឍន៍ទៅៗ ទាំងរូបរាង​ រូបសម្រស់ ជាពិសេសគឺសមត្ថភាពនៅក្នុងសិល្បៈគ្រប់ទម្រង់ ទាំង ច្រៀង ​រាំរបាំបុរាណ ចង្វាក់បទបរទេស និងសមត្ថភាពសម្តែងបានយ៉ាងស័ក្តិសមឥតខ្ចោះនៅក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់ រហូតទទួលបានភាពល្បីល្បាញជាខ្លាំង។ ដោយសារតែទេពកោសល្យគ្រប់ទម្រង់បែបនេះហើយ បូករួមទាំងអត្តចរិតស្រគត់ស្រគុំគួរឱ្យស្រលាញ់ មានភាពជិតស្និទ្ធជាមួយអ្នកគាំទ្រ ដោយមិនប្រកាន់ថាជាសែរាជវង្សនោះ ព្រះនាងតូច នរោត្តម​ ជេនណា ទទួលបានការស្រលាញ់ចូលចិត្តជាខ្លាំងពីអ្នកគាំទ្រ ហើយព្រះនាងក៏មានការងារសិល្បៈយ៉ាងមមាញឹកទាំងការសម្តែង និងការថតរូបម៉ូតទៀតផង។ ហើយថ្មីៗនេះផងដែរ ព្រះនាងតូច នរោត្តម​ ជេនណា បានគ្រងឈុតប្រពៃណីខ្មែរមួយឈុតពណ៌ស្វាយយ៉ាងស្រស់ស្អាត គួរឱ្យស្រលាញ់ជាខ្លាំង ពោលគឺស្រស់ស្អាតដូចនារីពេញវ័យ…

Cover Sell Online
ប្លែកៗ

សើចហៀរទឹកមាត់! បានប្រពន្ធលក់អនឡាញអ៊ីចឹងហើយ គេឱ្យធ្វើអីត្រូវតែធ្វើ មិនមែនខ្លាចទេ តែខ្ជិលឈ្លោះ

សម័យនេះជាសម័យបច្ចេកវិទ្យា អនឡាញ ការទំនាក់ទំនងភាគច្រើនគឺតាមរយៈអ៊ីនធើណេត សូម្បីតែការងារ និងការរកស៊ី ក៏តាមរយៈអនឡាញដែរ ពិសេសសម័យនេះមានអ្នកលក់អីវ៉ាន់ព្រោងព្រាតតាមអនឡាញ ទាំងម្ហូបអាហារ សំលៀកបំពាក់ និងរបស់ប្រើប្រាស់ជាច្រើនទៀត។ យ៉ាងណាមិញដើម្បីឱ្យការលក់កាន់តែមានការគាំទ្រ និងលក់ដាច់នោះអ្នកលក់បានប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈការ  Boost Post ផលិតផល ហើយវិធីផ្សព្វផ្សាយលក់ដ៏ពេញនិយមនោះគឺការ Lives ផ្ទាល់លក់ផលិតផលតាមហ្វ៊េសប៊ុកតែម្តង។   តែការ Lives លក់ធម្មតាៗមិនអាចទាក់ទាញអតិថិជនទិញផលិតផលរបស់អ្នកឡើយ មានតែរិះរកវិធីនៃការលក់តាម Lives ផ្សេងៗគ្នា អ្នកខ្លះក៏ពូកែនិយាយ កំប្លែង ពូកែវោហា ឬយកការជេរ បញ្ចោរគ្នាដើម្បីទាញអ្នកទស្សនា ឯអ្នកខ្លះខិតខំតុបតែងខ្លួនស្អាតៗ ស៊ិចស៊ី…

Cover Mother Wifi
បច្ចេកវិទ្យា

ស្រីស្អាតជោគជ័យទាំងបច្ចេកវិទ្យា និងការងារសិល្បៈរូបនេះ ជាមាតានៃមូលដ្ឋានគ្រឹះ WiFi GPS និង Bluetooth

Hedy Lamarr គឺជាតារាសម្តែង ដែលមានរូបសម្ផស្សស្រស់ស្អាត និងជាអ្នកច្នៃប្រឌិតជនជាតិអូស្រ្តាលី – អាមេរិក ដែលបានត្រួសត្រាយបច្ចេកវិទ្យា និងបានបង្កើតជាមូលដ្ឋានគ្រឹះដំបូង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងដូចជា WiFi GPS និង Bluetooth មកដល់សព្វថ្ងៃ។ ដំបូងឡើយ Lamarr គឺមានឈ្មោះពិតតថា Hedwig Eva Kiesler កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩១៤ ក្នុងគ្រួសារជនជាតិជ្វីស្វមួយដែលមានជីវភាពធូរធារ។ ដោយសារតែនាងជាកូនទោលនៅក្នុងគ្រួសារនោះ Lamarr ទទួលបានការចាប់អារម្មណ៍ និងក្តីស្រលាញ់យ៉ាងខ្លាំងពីឪពុករបស់នាង…

New Copy
គ្រួសារ

មិនបាច់ខ្លាចក្រ អត់លុយចាយទេ ឱ្យតែក្នុងគ្រួសារមានទាំង៥ចំណុចនេះ អស់ភ័យហើយ

ក្នុងគ្រួសារនីមួយៗតែងតែមើលសំខាន់ចំពោះប្រាក់ចំណូល និងសម្ភារៈនិយម ព្រោះពួកគេយល់ថាឱ្យតែមានប្រាក់ហើយនឹងមានអ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនេះដែរ យើងអាចសង្កេតឃើញថា ក្នុងក្រតូលគ្រួសារអ្នកមាន និងអ្នកជំនួញជាច្រើន បានបង្ហាញឱ្យឃើញថា ពួកគេមានទម្លាប់ក្នុងការរស់នៅមិនខុសគ្នាប៉ុន្មាននោះទេ យ៉ាងហោចណាស់ ក៏ពួកគេមានរបស់ទាំង ៥ យ៉ាងនេះដែលមានគុណតម្លៃសំខាន់ដូចគ្នា ដើម្បីថែរក្សាគ្រួសារឱ្យកាន់តែមានសុភមង្គល និងភាពកក់ក្តៅ ហើយក៏មិនអាចខ្វះមួយណាបានឡើយ ។ ០១. មិនខ្វះឆន្ទៈតស៊ូ នៅក្នុងជីវិភាពរស់នៅ មនុស្សរាល់គ្នាសុទ្ធតែមានក្តីស្រមៃមិនដូចគ្នា ដើម្បីតែក្តីស្រមៃរបស់ខ្លួនបានទៅខិតខំមិនឈប់ឈរ នេះហើយគឺឆន្ទៈតស៊ូ។ ប្រសិនបើមនុស្សម្នាក់បាត់បង់ឆន្ទៈនេះហើយ អ៊ីចឹងមិនខុសគ្នាពីអ្វីនឹងមនុស្សស្លាប់នោះដែរ។ ទោះជាពេលនេះអ្នកកំពុងតែស្ថិតនៅដំណាក់កាលអ្វីនៅក្នុងជីវិតក៏ដោយ ឱ្យតែអ្នកមិនបោះបង់ មិនរត់ចោល ដូច្នេះដល់ទីបញ្ចប់ប្រាកដជាជោគជ័យ។ ប៉ុន្តែបើមនុស្សម្នាក់គ្មានឆន្ទៈតស៊ូទេនោះ ចំពោះជីវិតនឹងបាត់បង់ក្តីសង្ឃឹម គ្មានកម្លាំងឆ្ពោះទៅមុខ។…

Cover Tnong
ដើរកម្សាន្ត

កន្លែងជួបជុំកម្សាន្ត និងណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់ នៅជិតៗនេះលើផ្លូវអភិវឌ្ឍន៍7NG យើងតើ

បន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ និងថ្ងៃសម្រាកនានា អ្នកណាៗក៏ចង់ចំណាយពលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយសម្រាប់ខ្លួនឯងជាថ្មីផងដែរ តាមរយៈការដើរលេង និងការកម្សាន្តតាមរមណីយដ្ឋានានា។ យ៉ាងណាមិញ សម្រាប់អ្នកដែលចង់រកកន្លែងកម្សាន្តជិតៗ ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយដោយមិនបាច់ចំណាយវេលាទៅតាមបណ្តាខេត្តដែលមានរយៈពេលយូរ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងល្បីថាស្រស់ស្អាតខ្លាំងនោះគឺ « រមណីយដ្ឋានចំការធ្នង់ » ។ រមណីយដ្ឋានថ្មីមួយកន្លែងនេះ មានកន្លែងសម្រាកលំហែកាយបែបធម្មជាតិដ៏ស្រស់ត្រកាល ត្រជាក់ស្រស់ស្រាយ ដោយមានទឹកបឹង មានព្រៃ មានវាលស្មៅ និងលម្អរដោយស្រែឈូករាប់រយហិចតា ដែលផ្តល់នូវភាពសប្បាយរីករាយ និងក្តីសុខសុភមង្គល អាចជាកន្លែងកសាងអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភក្តិ…

Cover Benh
ដើរកម្សាន្ត

« បឹងយក្សម៉ាយ » ទេសភាពស្រស់ស្អាតខ្លាំង មិនចាញ់បឹងយក្សឡោមខេត្តរតនគិរីទេ

ខេត្តរតនគិរី គឺជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ និងអាចទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារតែភោគទ្រព្យធម្មជាតិព្រៃភ្នំ និងបឹងធម្មជាតិជាច្រើនផងដែរ។ ដោយនៅក្នុងខេត្តរតនគិរីនោះ បឹងដែលល្បីជាងគេនោះគឺ បឹងយក្សឡោម មិនត្រឹមតែជាបឹងធម្មជាតិដ៏ស្រស់ស្អាតស្ងប់ស្ងាត់ រហូតមានរឿងនិទានដំណាលតៗគ្នាផងដែរ ពិសេសបឹងនេះថែមទាំងមានរាងរង្វេះមូលដូចបាតខ្ទះ និងទឹកថ្លាឆ្វង់ទៀតផង។ តែការពិតទៅក្រៅពី បឹងយក្សឡោម រតនគិរីមានបឹងធម្មជាតិស្រស់ស្អាតមួយស្រដៀងនឹងបឹងយក្សឡោមដែរនោះគឺ « បឹងយក្សម៉ាយ » ។ « បឹងយក្សម៉ាយ » ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលគ្រាន់តែមើលរូបរាងពិតជាស្រដៀងនឹងបឹងយក្សឡោមខ្លាំងណាស់ ជាមួយនឹងទេសភាពព្រៃឈើ រុក្ខជាតិតូចធំខៀវស្រងាត់ មានទឹកថ្លាឆ្វង ដែលអាចងូតទឹកកម្សាន្តយ៉ាងត្រជាក់ចិត្តទៀតផង។ យ៉ាងណាមិញតាមរយៈអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបមានឈ្មោះថា Sochea…

7
សុខភាព

ធញ្ញជាតិទាំង៥ ល្អខ្លាំងសម្រាប់សុខភាព ដែលអ្នកមិនគួរមើលរំលងនោះឡើយ

ធញ្ញជាតិជាប្រភេទ អាហារ ដែលអាចយកទៅចម្អិន ឬប្រើសម្រាប់បរិភោគជាអាហារសម្រន់បាន។ ធញ្ញជាតិមានច្រើនប្រភេទ ដូចជា អាល់ម៉ុន គ្រាប់រីករាយ សណ្តែក គ្រាប់ស្វាយចន្ទីជាដើម។ ធញ្ញជាតិទាំងនោះមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងជួយដល់សុខភាពរបស់យើងថែមទៀត។ ថ្ងៃនេះ យើងនឹងលើយកធញ្ញជាតិមួយចំនួនដែលល្អខ្លាំងសម្រាប់សុខភាពលោកអ្នក យកមកចែកជូនជាចំណេះដឹងទូទៅ ដើម្បីឱ្យអ្នកទទួលបានអារម្មណ៍រីករាយ និងកក់ក្ដៅ នៅពេលដែលទទួលទាន ព្រោះវាមានអត្ថប្រយោជន៍សម្រាប់សុខភាពអ្នក។ 1. គ្រាប់អាល់ម៉ុន / Almonds គ្រាប់អាល់ម៉ុន ជាប្រភេទធញ្ញជាតិដែលពេញនិយមបំផុតនៅប៉ែកអឺរ៉ុប វាមានគុណប្រយោជន៍ផ្នែកសុខភាពជាច្រើុន ដោយក្នុង 28g នៃអាម៉ុល វាផ្ទុកដោយ៖ – កាឡូរី…

Cover Franh KH
សង្គម

តារាសម្ដែង និង អ្នកប្រដាល់ថៃល្បីឈ្មោះមួយរូបហ៊ានអះអាងថាខ្លួនមិនមែនជាជនជាតិថៃឡើយ តែជាកូនកាត់ខ្មែរទៅវិញ

ថ្មីនេះ តារាសម្ដែងស្រស់សង្ហា និង ជាអ្នកប្រដាល់ នៅក្នុងប្រទេសថៃដ៏ល្បីឈ្មោះម្នាក់មានមុខមាត់ដូចជនបរទេស គឺ លោក Antoine Pinto ស្រាប់តែបានអះអាងថាខ្លួនឯងមិនមែនជាជនជាតិថៃឡើយ នោះគឺមានឈាមជ័រកាត់ខ្មែរដែលជាជនជាតិអាស៊ី។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ លោក Antoine Pinto តែម្តង ដោយលោក បាននិយាយថា នេះជាការបកស្រាយក្រោយមហាជនបានសង្ស័យថាតើលោកមានមុខមាត់បារាំងកាត់អាស៊ី តើមកលោកជាជនជាតិអាស៊ី ឬកាត់ថៃមែនឬក៏អត់នោះ។ លោកបានប្រាប់ថា ការពិត លោកមានឪពុកជាជនជាតិបារាំងកើតនៅបារាំង ហើយម្ដាយលោកជាកូនបារាំងកើតនៅបារាំងតែកាត់ខ្មែរ ដូចនេះលោកក៏មានឈាមជ័រជាអាស៊ី ២៥% ដែរ ។ កាន់តែរំភើបចិត្តនោះ លោកក៏បានសរសេរភាសាខ្មែរឆ្លើយតបខមមិនរបស់អ្នកគាំទ្រ…

New Copy
សង្គម

នៅក្នុងទំនាក់ទំនងស្នេហា មនុស្សស្រីខ្លាចបំផុតគឺរឿងទាំង៥នេះ

តាមពិតទៅ នៅក្នុងមនោសញ្ចេតនាប្រុស និងស្រី សុទ្ធតែដូចគ្នា ដូច្នេះឱ្យតែយើងឈរលើគោលជំហររបស់មនុស្សស្រីមកពិចារណាចំពោះបញ្ហានេះ អ៊ីចឹងអ្នកនឹងអាចដឹងច្បាស់ថា មនុស្សស្រីខ្លាចបំផុតគឺជាអ្វី? ១. ការបោកប្រាស់ មនុស្សស្រីស្រលាញ់មនុស្សម្នាក់ គឺខ្លាចត្រូវគេបោកប្រាស់ ពេលដែលគេនិយាយថា “បងស្រលាញ់អូន” ហើយស្របពេលនោះដែរ គេក៏បាននិយាយលេបខាយជាមួយមនុស្សស្រីដទៃដោយមិនឱ្យអ្នកដឹង ថ្ងៃមួយមកដល់អ្នកក៏បានដឹងរឿងនេះ គឺទទួលយកមិនបានទេ។ មនុស្សស្រីឆាប់ទទួលរងការវាយប្រហារ និងទន់ខ្សោយណាស់ នាងមិនខ្លាចអ្នកមិនស្រលាញ់នាងទេ តែអ្វីដែលនាងខ្លាចគឺការបោកប្រាស់។ មានមនុស្សប្រុសខ្លះដែលក្បត់អ្នកម្តងហើយ ពេលដែលអ្នកដឹងរឿងនេះ គេក៏មកសុំទោសអ្នកមិនឈប់ តែតាមពិតគេមិនបានកែប្រែនោះទេ ចំណែកអ្នកវិញ នៅក្នុងការបោកប្រាស់ម្តងហើយម្តងទៀត ក៏បាត់បង់នូវជំនឿចិត្ត បន្ទាប់មកក៏ចាកចេញពីគេដោយអស់សង្ឃឹម។ បើមិនស្រលាញ់ហើយ ដាច់ខាតសូមកុំបោកប្រាស់នាងឱ្យសោះ ព្រោះវាសាហាវជាងការបែកគ្នាទៅទៀត។…

Cover 2222
សង្គម

២មុខនេះ « ឱសថទិព្វ ប្រសិទ្ធិភាពខ្ពស់ តម្លៃថោក » របស់មេទ័ពដ៏ពូកែក្នុងជំនាន់លន់ណុល

« ឱសថទិព្វ ប្រសិទ្ធិភាពខ្ពស់ តម្លៃថោក » ខ្ញុំសូមចូលរួមចំណែក ផ្តល់ចំណេះដឹងក្នុងការព្យាបាលភ្លាមៗ នៅពេលមានរលាកភ្លើង រលាកទឹកក្តៅ រលាកបំពង់សុីមុំាង និងរលាកអ្វីផ្សេងៗទៀតដោយសារកំដៅខ្លាំង ដែលខ្ញុំបានចេះដឹងពីលោកគ្រូសេម ជាមេទ័ពដ៏ពូកែក្នុងជំនាន់លន់ណុល នៅស្រុកគីរីវង់ ខេត្តតាកែវ តាំងតែពីឆ្នាំ1980​ មកម៉្លេះ ដើម្បីចែករំលែកទៅដល់មនុស្សទូទៅ ទូទាំងពិភពលោក ជាពិសេសមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ដើម្បីទុកជាប្រយោជន៍ ក្នុងការព្យាបាលដោយខ្លួនឯង ។ « ទឹកឃ្មុំនិងស្ករត្នោត គឺជាឱសថទិព្វ សំរាប់ព្យាបាលភ្លាមៗ នៅពេលមានរលាកភ្លើង រលាកទឹកក្តៅ រលាកបំពង់សុីមុំាង និងរលាកអ្វីផ្សេងៗទៀតដោយសារកំដៅខ្លាំង ហើយពិតជាមានប្រសឹទ្ធិភាពអស្ចារ្យ…

៦
សង្គម

ប្រយ័ត្នបាត់បង់នាង! បើឧស្សាហ៍ឮមនុស្សស្រី និយាយពាក្យទាំងនេះ ត្រូវយកចិត្តទុកដាក់ចំពោះនាងឱ្យមែនទែន

គេនិយាយថា បើមនុស្សស្រីនៅចំពោះមុខអ្នកមើលទៅដូចកូនក្មេង នោះគឺដោយសារនាងស្រលាញ់អ្នក ដូច្នេះ នាងញ៉ិញ៉ក់ មិននិយាយហេតុផល ចេះតែរករឿងអ្នក ចង់នៅក្បែរអ្នក ប្រឡែងលេងជាមួយនឹងអ្នក។ ប៉ុន្តែ ឱ្យតែនាងចាប់ផ្តើមដឹងអីមិនលេងសើច នោះបញ្ជាក់ថា នាងលែងមានចិត្តស្រលាញ់អ្នកទៀតហើយ ឬក៏លែងមានសង្ឃឹមអ្វីទៅលើអ្នកទៀតដែរ ដោយសារតែអស់សង្ឃឹម ដូច្នេះក៏សោះកក្រោះប្រែទៅជាសភាពបែបនេះ។ អ្នកត្រូវទម្លាប់ដឹងថា ចរិតដូចកូនក្មេងរបស់នាង ព្រោះនាងមិនមែនចេះតែលេងសើចបែបនេះជាមួយមនុស្សប្រុសគ្រប់គ្នាឡើយ។ តែបើនៅចំពោះមុខអ្នក នាងស្ងប់ស្ងាត់មិនលេងសើច ជាមនុស្សស្រីចេះដឹងស្តាប់ហេតុផល សួរមួយមាត់ឆ្លើយមួយមាត់ ភាគច្រើន គឺនាងមិនសូវស្រលាញ់អ្នកប៉ុន្មានទេ។ ពេលដែលនាងស្រលាញ់អ្នកយ៉ាងខ្លាំង នាងធ្វើចរិតដូចកូនក្មេង ឡូឡាដាក់អ្នក ប្រឡែងលេងនឹងអ្នក ញ៉ិញ៉ក់ដាក់អ្នក ទាមទារចង់បានរបស់នេះនោះពីអ្នកមិនឈប់។ ទង្វើបែបនេះ…

Cover KK
ដើរកម្សាន្ត

មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន

កោះកុង គឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសត្តានុពលផ្នែកទេសចរណ៍មិនចាញ់ ខេត្តជាប់សមុទ្រដទៃទៀតឡើយ ដោយខេត្តនេះមានសមុទ្រស្រស់ស្អាត​ និងព្រៃភ្នំដែលទាក់ទាញភ្ញៀវមកលេងមិនដាច់នោះឡើយ។ ក្រៅពីមកលេងកម្សាន្តជាមួយកន្លែងធម្មជាតិនៅក្នុងខេត្ត កោះកុង អ្នកដែលមានគម្រោងមកលេង ខេត្តកោះកុង ក៏អាចជ្រើសរើសមកស្នាក់នៅរីហ្សតបែបធម្មជាតិទើបតែបើកថ្មីមួួយកន្លែងនេះដែរនោះគឺ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » ។ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានបន្ទប់ស្នាក់នៅស្រស់ស្អាតច្រើនជម្រើស មានទាំងការបោះតង់បែបទំនើប ដែលមានផាសុកភាព ខ្យល់អាកាសបរិសុទ្ធ អាចរីករាយជាមួយការជិះទូកកាយ៉ាក់ជាមួយទេសភាពថ្ងៃរៀបលិច ញ៊ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ដែលពិតជាធ្វើឱ្យដំណើរកម្សាន្តមានន័យ និងមិនអាចបំភ្លេចបាន។ រីស៊ត សម្រាប់សម្រាកលំហែកាយមួយនេះ គ្រប់បន្ទប់សុទ្ធតែមានតម្លៃពិសេស បូករួមទាំងអាហារពេលព្រឹក…

Cover Home1
សង្គម

តោះមកមើល ម៉ូតផ្ទះទំនើប ស្រស់ស្អាត ជាមួយនឹងបន្ទប់គេង៣ និងបន្ទប់ទឹក ២

សម័យនេះ មនុស្សចង់បានផ្ទះរស់នៅមិនត្រឹមតែស្រស់ស្អាត តែមានផាសុកភាព ទំនើប និងទូលាយងាយស្រួលរស់នៅ ដើម្បីធ្វើឱ្យជីវិតវិតកាន់តែប្រសើរ។ ដោយបច្ចុប្បន្ននេះ ម៉ូតផ្ទះកាន់តែសាមញ្ញា ស្រស់ស្អាត និងមានការតុបតែងរចនាកាន់តែធ្វើឱ្យផ្ទះគួរឱ្យចង់រស់នៅខ្លាំង អ្នកណាៗក៏ប្រាថ្នាចង់រស់នៅដែរ។ ហើយម៉ូតផ្ទះទំនើបមួយនេះ ក៏ជាម៉ូតដែលមានការពេញនិយមខ្លាំងដូចគ្នា ថាសាមញ្ញា តែមើលទៅគួរឱ្យចង់រស់នៅ នោះគឺម៉ូតបែបប្រអប់ ១ខ្នង។ ផ្ទះនេះមានបន្ទប់គេង ៣ បន្ទប់ទឹក២ ចង្ក្រានបាយ ១ កន្លែងទទួលភ្ញៀវ ១ និងកន្លែងចតឡានមួយ ដោយតម្លៃនៃការសាងសង់នៅក្នុងប្រទេសថៃគឺ  ១.៧លានបាត ឬស្មើនឹង 54,313$ តែប៉ុណ្ណោះ។ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Cover Home
សង្គម

ផ្ទះចូលនិវត្ត៍បែបជនបទ ស្រស់ស្រាយ ដែលជាក្តីស្រមៃរបស់មនុស្សជាច្រើនប្រាថ្នាចង់បាន

មនុស្សជាច្រើនប្រឹងប្រែងធ្វើការ និងរកស៊ីដើម្បីរកប្រាក់ចិញ្ចឹមជីវិត បំប៉នសេចក្តីត្រូវការផ្ទាល់ខ្លួនផង ហើយក៏សន្សំកម្រៃដើម្បីមានជីវិតល្អប្រសើរពេលចាស់ឡើង។ ការសាងសង់ផ្ទះនៅក្នុងក្តីស្រមៃ ពិតជាមិនងាយទេ តែក៏មិនប្រាកដថាមិនអាចសម្រេចបានដែរ តែយ៉ាងណាឱ្យតែអ្នកប្រឹងប្រែងនោះពិតជាធ្វើបាន ដោយក្តីស្រមៃផ្ទះបែបចូលនិវត្តិ៍ភាគច្រើនពិតជាផ្ទះបែបជនបទស្រុកស្រែជាមិនខាន ដែលមានធម្មជាតិស្រស់ស្រាយជុំវិញ។ សម្រាប់ផ្ទះមួយខ្នងនេះវិញ ត្រូវបានគេស្គាល់ថាជាម៉ូតពេញនិយមជាបែបស្រុកស្រែ  មានដីទីធ្លាជុំវិញធំទូលាយ ឯក្នុងផ្ទះវិញទំនើបតុបតែងបែបទូលាយ មានគ្រឿងសង្ហារិមជាឈើ និយាយរួមជាផ្ទះបែបស្រុកស្រែតែការរស់នៅពិតជាមានផាសុកភាពណាស់។ ផ្ទះនេះមានទីតាំងនៅក្នុងប្រទេសថៃ ដោយម្ចាស់ផ្ទះមានឈ្មោះ : Anuchai Teekwang ហើយតម្លៃសាងសង់សរុប ទាំងដីធ្លី : 2.2 million baht (ប្រមាណជា 70,324 $)៕ សូមទស្សនារូបភាពផ្ទះចូលនិវត្តិ៍ដូចខាងក្រោមនេះ ៖

Cover Style
សង្គម

ស្រស់ស្អាតអស្ចារ្យ! ឈុតមុន្នីមេខលា​ ​សហសម័យ​សំយោគ​ បង្ហាញ​ទិដ្ឋភាព​នៃរាជនីភ្នំពេញដែលជាទីក្រុងគុជ

ថ្មីៗនេះនៅក្នុងបណ្តាញសង្គមមានការស៊ែចែករំលែកបន្តៗគ្នា នូវរូបភាពឈុតសំលៀកបំពាក់បុរាណថ្មី លាយសម័យមួយឈុត មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែកតែម្តង ដោយឈុតនេះត្រូវបានគេឱ្យឈ្មោះថា ឈុត មុន្នីមេខលា​ (​ រាជធានីទីក្រុងគុជ​ )​ ។ តាមការឱ្យដឹងពីម្ចាស់ផេកដែលបានធ្វើការបង្ហោះផ្សព្វផ្សាយ Khmer- International -Custom បានឱ្យដឹងថា ឈុតមុន្នីមេខលា​នេះ បានរៀបចំបែប​ជាលក្ខណៈសហសម័យ​សំយោគ​ ដែលបង្ហាញពី​ទិដ្ឋភាព​នៃរាជនីភ្នំពេញ​ ដែលមាននាមថាទីក្រុងគុជ​ ។ ដោយត្បូងកែវមុន្នីប្រៀបបានទៅហ្នឹងទីក្រុងភ្នំពេញ ដែលមានពន្លឺភ្លឺស្រស់ស្អាត ដែលជាទីក្រុងនៃរាជធានី​ចតុមុខ​មង្គល​ ! បង្ហាញពីស្នាដៃថ្មីក្នុង​ សតវត្សរ៍​ថ្មី​ ។ ការច្នៃឈុតសំលៀកបំពាក់បែបសហសម័យនេះ គឺក្នុងគោលបំណងគ្រាន់តែចង់បង្ហាញអោយប្រទេសជិតខាង​ អោយពិភពលោកបានស្គាល់ពីស្នាដៃថ្មីកូនខ្មែរ​ រាធានីដ៏ស្រស់ស្អាត​…

Cover Home
សង្គម

ម៉ូតផ្ទះប្រអប់ពេញនិយម សាមញ្ញាតែស្រស់ស្អាតខ្លាំងល្មមនៅ ចំណាយអស់មិនប៉ុន្មានម៉ឺនប៉ុណ្ណោះ

ម៉ូតផ្ទះទំនើបបានក្លាយជាការពេញនិយមរបស់មនុស្សសម័យនេះ ដើម្បីសម្រាប់ការរស់នៅមានផាសុកភាពផងដែរ ដោយការកែច្នៃម៉ូតផ្ទះសម័យនេះមិនចំណាយលុយអស់ច្រើនជាងផ្ទះម៉ូតធម្មតាៗនោះទេ។ នៅក្នុងនោះម៉ូតផ្ទះសម័យថ្មីនេះត្រូវបាននាំចូលយ៉ាងច្រើនពីប្រទេសជិតខាង ដោយម៉ូតផ្ទះពេញនិយមនោះភាគច្រើនជាម៉ូតផ្ទះប្រអប់ ឬហៅថា Box-style house ដែលមើលទៅសាមញ្ញៗមិនរញ៉េរញ៉ៃខ្លាំង តែស្រស់ស្អាតមួយបែបម្យ៉ាង។ ម៉ូតផ្ទះនេះ ត្រូវបានគេដឹងថាមានតម្លៃ ១.៧លានបាត ឬប្រមាណជា 54,393ម៉ឺនដុល្លារ  ដែលមាន បន្ទប់គេង ២ បន្ទប់ទឹក ២ កន្លែងទទួលភ្ញៀវ១ ចង្ក្រានបាយ ១ និងមានកន្លែងសម្រាប់ចតឡានមួយទៀត។ ពិសេសផ្ទះនេះចំណាយពេលសាងសង់ប្រមាណជារយៈពេល ៤ខែតែប៉ុណ្ណោះទាំងផ្នែកសាងសង់ខាងក្រៅ និងការតុបតែងខាងក្នុង។ លោកអ្នកអាចទស្សនាម៉ូតផ្ទះនេះបានប្រសិនជាមានបំណងសាងសាង់ម៉ូតមួយនេះ ដោយមានការដាក់បង្ហាញប្លង់ផ្ទះទាំងមូលផងដែរ៕

៧
គ្រួសារ

តើប្តីប្រពន្ធបែបណា ដែលអាចរស់នៅជាមួយគ្នាបានមួយជីវិតបាន?

ជីវិតមង្គលការមួយដែលគេស្ញប់ស្ញែងបំផុត គឺអាចកាន់ដៃគ្នាអស់មួយជីវិត ប្រៀបដូចជាជីវិតមង្គលការរបស់អ្នកជំនាន់មុន ទោះជួបព្យុះភ្លៀង ឈ្លោះគ្នាយ៉ាងណាក៏អ្នកទាំងពីរនៅតែអាចកាន់ដៃគ្នាដើរឆ្លងរឿងរ៉ាវគ្រប់យ៉ាងបាន ពេញមួយជីវិតជាមួយក្នា។ ខ្ញុំធ្លាប់បានអានឃ្លាមួយដែលគេបាននិយាយថា មង្គលការជាច្រើននាពេលបច្ចុប្បន្នដែលមិនអាចដើរដល់ថ្ងៃចុងក្រោយបានគឺដោយសារតែ “មនុស្សពីមុន ឱ្យតែរបស់អ្វីមួយខូចហើយ គំនិតដំបូងដែលគេគិតឃើញ គឺការជួសជុល ចំណែកឯមនុស្សបច្ចុប្បន្នវិញ ឱ្យតែរបស់អ្វីខូចហើយ អ្វីដែលគេគិតឃើញដំបូងគឺ ការផ្លាស់ប្តូរ”។ ដ្បិតតែការជួសជុល និងការផ្លាស់ប្តូរជាពាក្យខុសគ្នាមែន ប៉ុន្តែវាក៏អាចឱ្យយើងមើលឃើញអំពីឥរិយាបថរបស់ប្តីប្រពន្ធចំពោះជីវិតមង្គលការមួយនេះដែរ។ ដូច្នេះ នៅក្នុងជីវិតមង្គលការ តើប្តីប្រពន្ធបែបណាដែលអាចរស់នៅជាមួយគ្នាអស់មួយជីវិតបាន? ១. ប្តីប្រពន្ធដែលអាចរួមសុខរួចទុក្ខជាមួយគ្នា មានពាក្យមួយពោលថា “ប្តីប្រពន្ធពិតមែន តែពេលជួបគ្រោះអាសន្នបែរជារត់ចែកជើងគ្នា” នៅពេលបច្ចុប្បន្ន ប្តីប្រពន្ធដែលអាចរួមសុខរួមទុក្ខជាមួយគ្នាមិនមានមិនច្រើនឡើយ ហើយត្រូវបានគេចែកជាពីរប្រភេទ។ ប្រភេទទី១គឺ “ប្តីប្រពន្ធអាចរួមសុខជាមួយគ្នា”…

៦
គ្រួសារ

អ្វីដែលមនុស្សស្រីត្រូវការបំផុតពីការចាប់ផ្ដើមសាងគ្រួសារ ឬជីវិតគូ គឺរបស់ទាំងបីនេះហើយ

ហេតុអ្វីបានជាយើងត្រូវស្វែងរកដៃគូ? ហេតុអ្វីបានជាត្រូវរៀបការ? ប្រហែលជាមានគេនិយាយថា ព្រោះតែក្តីស្រលាញ់។ យើងស្វែងរកដៃគូ ហើយរៀបការ ហេតុផលចម្បងបំផុតនោះគឺ យើងមានតម្រូវការចំពោះស្នេហា។ ឱ្យតែយើងយល់ពីដៃគូត្រូវការអ្វីនោះ ទើបអាចបំពេញតម្រូវការរបស់ដៃគូយើងបាន ធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ ថ្ងៃនេះអ្វីដែលយើងត្រូវលើកមកនិយាយគឺ របស់ទាំងបីដែលមនុស្សស្រីត្រូវការបំផុត  តែប្រហែលជាមនុស្សខ្លះមិនដឹងសូម្បីតែបន្តិច។ ១. សន្តិភាពផ្លូវចិត្ត “សន្តិភាពផ្លូវចិត្ត” បែងចែកជាពីរប្រភេទ មួយនៅលើ ផ្នែកសម្ភារ គឺអ្នកមានសមត្ថភាពផ្តល់អនាគតដែលនាងចង់បាន មិនចាំបាច់ដល់ថ្នាក់មានបានស្កុកស្តម្ភទេ តែយ៉ាងហោចណាស់ កុំដើម្បីតែជីវភាពរស់នៅ ត្រូវនឿយហត់លំបាកវេទនាដែរ ។ មួយប្រភេទទៀតគឺ នៅលើ ផ្នែកស្មារតី ពេលដែលនាងជួបនឹងបញ្ហាឧបសគ្គ អ្នកអាចងើបចេញមក បាំងខ្យល់បាំងភ្លៀងដើម្បីនាង…

1
សង្គម

ទង្វើទាំង ៦ របស់មនុស្សប្រុស ដែលអាចបញ្ជាក់បានថា គេគ្រាន់តែទុកអ្នកជា “កង់សាកួរ” ប៉ុណ្ណោះ

ពេលដែលស្នេហាមួយចាប់ផ្តើមឡើង រមែងតែងឱ្យយើងមានភាពងប់ងល់ មានពេលជាច្រើន ទង្វើរបស់គេបានបង្ហាញចេញមកដោយភាពមិនបានច្បាស់លាស់។ ចង់វិនិច្ឆយថាមនុស្សប្រុសម្នាក់ស្រលាញ់អ្នកពិតប្រាកដ ឬគ្រាន់តែចាត់ទុកអ្នកជាកង់សាកួរមើលថា តើមានទង្វើទាំង៦យ៉ាងនេះឬអត់? ១. ពេលដែលគេតាមញ៉ែជាមួយអ្នក គេក៏បានតាមញ៉ែអ្នកដទៃស្របពេលជាមួយគ្នាដែរ ចង់ដឹងថា មនុស្សប្រុសម្នាក់ពិតជាស្រលាញ់ ឬចាត់ទុកអ្នកជាវត្ថុសម្រាប់កំដរអារម្មណ៍នៅពេលអផ្សុកឬអត់នោះ គឺត្រូវមើលថាពេលដែលមានគេតាមស្រលាញ់អ្នក ឬនិយាយសាសងជាមួយអ្នកសុខៗ ស្របពេលនោះគេក៏បានប្រើពាក្យសម្ដីដែលគេនិយាយមកកាន់អ្នក និយាយទៅកាន់អ្នកណាផ្សេងម្នាក់ទៀតដែរ។ មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនអាចមានទង្វើបែបនេះឡើយ ព្រោះនៅក្នុងកែវភ្នែកគេមិនអាចដាក់អ្នកផ្សេងបានទៀតឡើយ។ ២. គេស្និទ្ធស្នាលជាមួយអ្នក តែគេមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ បើមនុស្សប្រុសម្នាក់ស្និទ្ធស្នាល ថែមទាំងទង្វើរបស់គេបង្ហាញថា គេបានស្រលាញ់អ្នកហើយ តែមិនបានបញ្ជាក់ពីទំនាក់ទំនងអ្នកទាំងពីរច្បាស់ទេនោះ ច្បាស់ណាស់ថា គេមិនបានច្បាស់លាស់នឹងអ្នកឡើយ ឬក៏ចង់លេងសើចនឹងអ្នកតែប៉ុណ្ណោះ។ មនុស្សម្នាក់ដែលមិនបាននិយាយពាក្យ “បងស្រលាញ់”…