តារាសម្ដែង និង អ្នកប្រដាល់ថៃល្បីឈ្មោះមួយរូបហ៊ានអះអាងថាខ្លួនមិនមែនជាជនជាតិថៃឡើយ តែជាកូនកាត់ខ្មែរទៅវិញ

Cover Franh KH
ការផ្សាយពាណិជ្ជកម្ម

ថ្មីនេះ តារាសម្ដែងស្រស់សង្ហា និង ជាអ្នកប្រដាល់ នៅក្នុងប្រទេសថៃដ៏ល្បីឈ្មោះម្នាក់មានមុខមាត់ដូចជនបរទេស គឺ លោក Antoine Pinto ស្រាប់តែបានអះអាងថាខ្លួនឯងមិនមែនជាជនជាតិថៃឡើយ នោះគឺមានឈាមជ័រកាត់ខ្មែរដែលជាជនជាតិអាស៊ី។

191755085_316621879826487_3395731297564422726_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ លោក Antoine Pinto តែម្តង ដោយលោក បាននិយាយថា នេះជាការបកស្រាយក្រោយមហាជនបានសង្ស័យថាតើលោកមានមុខមាត់បារាំងកាត់អាស៊ី តើមកលោកជាជនជាតិអាស៊ី ឬកាត់ថៃមែនឬក៏អត់នោះ។ លោកបានប្រាប់ថា ការពិត លោកមានឪពុកជាជនជាតិបារាំងកើតនៅបារាំង ហើយម្ដាយលោកជាកូនបារាំងកើតនៅបារាំងតែកាត់ខ្មែរ ដូចនេះលោកក៏មានឈាមជ័រជាអាស៊ី ២៥% ដែរ ។ កាន់តែរំភើបចិត្តនោះ លោកក៏បានសរសេរភាសាខ្មែរឆ្លើយតបខមមិនរបស់អ្នកគាំទ្រ ថែមទៀតផងថា «ខ្ញុំក៏ជាជនជាតិកម្ពុជាដែរ ស្រឡាញ់ » ។

ការផ្សាយពាណិជ្ជកម្ម
Dfasfewagewag4wag4ewag4ew
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2021 05 29 At 7.24.08 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការយល់ច្រលំថាលោកជាកូនបារាំងកាត់ថៃនោះ គឺដោយសារតែ លោក Antoine Pinto បានប្ដូរទីលំនៅទៅរស់នៅប្រទេសថៃតាំងតែពីក្មេងៗ ជាមួយក្រុមគ្រួសារ រហូតលោកអាចនិយាយភាសាថៃបានយ៉ាងល្អ ។ ដោយក្នុងនោះដែរ តារាសម្ដែង និង កីឡាករសង្ហារូបនេះ មានបងប្អូនចំនួន ៣ នាក់ លោកជាកូនទី ២ ក្នុងគ្រួសារ ។

គួរឱ្យដឹងថាការបកស្រាយទទួលស្គាល់ការពិតនូវដើមកំណើតខ្លួនឯងថាខ្លួនមានឈាមជ័រជាជនជាតិខ្មែរ ទោះត្រឹមតែតិចតួច បានធ្វើឱ្យអ្នកគាំទ្ររបស់លោក ជាពិសេសប្រជាជនកម្ពុជាមានអារម្មណ៍រំភើប និងស្រលាញ់គាំទ្ររឹតតតែខ្លាំងមួយកម្រិតទៀត៕

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 05 29 At 6.55.46 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Dfasfaewgewag4ewage4waaew4n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Dfasfewagewage4awge4wage4wagawe4n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
191860227_316621839826491_6510214405964404029_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
191234658_316621836493158_2085869125183294597_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម