ហេតុអ្វីបានជាមនុស្សជាច្រើនក្នុងបច្ចុប្បន្ននេះ បែរជាមិនមានការយល់ដឹងពីជីវិតឱ្យបានច្រើនបែបហ្នឹង?

7
ការផ្សាយពាណិជ្ជកម្ម

ពាក្យចាស់ពោលថា ៖ ពេលវេលាកន្លងទៅប្រៀបបានដូចជាទឹកហូរ កន្លងផុតទៅហើយមិនអាចវិលមកវិញឡើយ។ ចំណែកឯមនុស្សក៏ឆាប់ចាស់លឿនណាស់ដែរ តែបែរជាយល់ពីឆាកជីវិតរឹតតែយឺតទៅវិញ។

477bebd575a055319f100d72b76eef0f

ការផ្សាយពាណិជ្ជកម្ម

១. ពួកយើងរមែងតែងតែទន្ទឹងរង់ចាំ ជួនកាលពេលក្រឡេកមើលក្រោយវិញទើបចាប់អារម្មណ៍ថា បានធ្វើឱ្យខកខានពេលវេលាជាច្រើន។

ក៏អាចដល់ខណៈពេលនេះទើបយល់ ពេលវេលាមិនអាចដោយសារតែសប្បាយចិត្តក៏ឈប់ត្រឹង មិនអាចដោយសារតែស្ថានភាពលំបាកក៏បញ្ឈប់មិនទៅមុខនោះដែរ។

ការផ្សាយពាណិជ្ជកម្ម

រូបរាងកាយ គឺជាពេលវេលាដែលយុវវ័យរីកលូតលាស់ ស្នាមជ្រីជ្រួញនៅកន្ទុយភ្នែក និងថ្ងាស គឺបញ្ជាក់ថាអ្នកជាមនុស្សវ័យកណ្តាល ហើយសក់សរពេញក្បាល គឺបញ្ជាក់ថាអ្នកឈានដល់វ័យចំណាស់ហើយ។

២. អ្វីដែលយើងស្វែងរកនោះគឺសុភមង្គល យើងតែងតែយល់ថា សុភមង្គលនៅទីដ៏សែនឆ្ងាយ  ហើយក៏តែងតែយល់ថាពេលវេលាវែងឆ្ងាយណាស់ នៅមានអនាគតជាច្រើនដែលរង់ចាំឱ្យយើងទៅឆ្លងកាត់វា បែរជាភ្លេចនូវវិប្បសារីមួយចំនួនដែលយើងបានធ្វើឡើងដោយមិនដឹងខ្លួន។

ការផ្សាយពាណិជ្ជកម្ម

មានអ្នកខ្លះ ឱ្យតែធ្វើខុសហើយ គឺបានក្លាយទៅជាអតីតកាលដ៏សែនជូរចត់មិនអាចបំភ្លេចបាន។ ផ្កាមានថ្ងៃអាចរីកម្តងទៀតបាន តែអ្នកវិញមិនអាចវិលត្រលប់ទៅរកកុមារភាពវិញបានទេ។

3472305f543616898d6fa404732ccd1c

ការផ្សាយពាណិជ្ជកម្ម

៣. ឆាកជីវិតប្រៀបបាននឹងការធ្វើការដំណើរ ឱ្យតែចេញដំណើរទៅហើយ គឺមិនអាចវិលត្រឡប់មកកន្លែងដែលចាប់ផ្តើមវិញបាននោះទេ។

ហើយសុភមង្គលតាមពិតទៅប្រៀបដូចជាស្ករគ្រាប់ដែលអ្នកមាននៅក្នុងដៃ ដ្បិតតែគ្មានការវេចខ្ចប់ដ៏ស្រស់ស្អាតពីខាងក្រៅក៏ពិតមែន  តែបែរជាអាចផ្តល់ឱ្យអ្នកនូវក្តីសុបិនដ៏ផ្អែមល្អែមជាទីបំផុតមួយ។

ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វីចាំបាច់វង្វេងមើលទៅលើភាពស្រស់ស្អាតដែលជាកន្លែងដ៏ឆ្ងាយដែលមិនពិតប្រាកដទៅវិញ អ្វីដែលមានតម្លៃសក្តិសមឱ្យអ្នកស្តាយស្រណោះបំផុតនោះគឺ មនុស្សដែលនៅក្បែរខ្លួនអ្នក។

ចូរក្តោបក្តាប់នូវពេលវេលាដែលមាន កុំយកជីវិតប្រគល់ឱ្យភាពវែងឆ្ងាយនាថ្ងៃអនាគតឱ្យសោះ  ព្រោះយើងមិនបានដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ពីមួយវិនាទីក្រោយនោះទេ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ https://www.christinatan703.com / ប្រែសម្រួល ៖ Mythical Bird 

ការផ្សាយពាណិជ្ជកម្ម