តោះ! មកដឹងពីវិធីសាស្រ្តក្នុងការរៀបចំសួនច្បារដោយខ្លួនឯង

២
ការផ្សាយពាណិជ្ជកម្ម

រុក្ខជាតិវាអាចជួយកាត់បន្ថយភាពស្ត្រេសរបស់មនុស្ស ជាពិសេសនៅតាមទីក្រុង សម្ពាធការងារ ការសិក្សា ឬមកពីកត្តាផ្សេងៗជាច្រើនទៀត។ ការដាំរុក្ខជាតិនៅតាមការិយាល័យ តាមដងផ្លូវ តាមមុខផ្ទះ វាក៏បានផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ជួយសម្អាតខ្យល់អាកាសបានផងដែរ។

១. ជ្រើសរើសទីតាំង

ការផ្សាយពាណិជ្ជកម្ម

Palisadnik 53 1024x1024

ទីតាំងសម្រាប់បង្កើតជាកន្លែងដាំរុក្ខជាតិលំអ មិនប្រាកដថាត្រូវមានទីធ្លាធំទូលាយនោះឡើយ ជាក់ស្តែងដូចនៅទីក្រុង វាសម្បូរទៅដោយផ្ទះល្វែង ពុំសូវសល់ដីទំនេរនោះទេ ដូច្នេះហើយ ការច្នៃកន្លែងដោយសេសសល់ ដូចជា រានហាល ដំបូលផ្ទះ មុខផ្ទះ និងដីសល់ក្រោយផ្ទះ ក៏អាចបង្កើតជាសួនសម្រាប់ដាំរុក្ខជាតិលំអបានផងដែរ។

ការផ្សាយពាណិជ្ជកម្ម

២. ដាំប្រភេទចុល្លព្រឹក

Aaaaaaaaaa

ការផ្សាយពាណិជ្ជកម្ម

ប្រភេទរុក្ខជាតិចុល្លព្រឹក វាមានកម្ពស់មិនទាបក៏មិនខ្ពស់ពេក ហើយអាចដាំនៅក្នុងថូផ្កាដែលមានមុខកាត់ ពី ២០ ទៅ ៥០ស.មបាន វាផ្តល់ជាស្លឹក ផ្កា សម្រាប់បង្កើតម្លប់ និងសោភ័ណ្ឌភាព ហើយរុក្ខជាតិទាំងនោះអាចជា ដើមផ្កាម្ជុល ផ្កាម្លិះ ផ្កាកុលាប ដើមជម្ពូ ដើមក្រូចសើច ដើមសារីកាជាដើម។

៣. ដាំផ្កាដែលមានពណ៌ស្រស់

ការផ្សាយពាណិជ្ជកម្ម

90653662_686948675376223_6555717619666649088_n

សួនសម្រាប់លំអ មិនត្រូវមានតែរុក្ខជាតិស្លឹកតែមួយមុខប៉ុណ្ណោះទេ ពណ៌របស់ផ្កាផ្សេងៗ វាបង្កើន សោភ័ណ្ឌភាព និងភាពស្រស់ស្រាយសម្រាប់ឱ្យម្ចាស់សួនផងដែរ ផ្កាដែលមានពណ៌ស្រស់ មានច្រើនសម្រាប់អ្នកជ្រើសរើស ដែលមានដូចជា ផ្កាកុលាបពណ៌ ស ក្រហម ផ្កាឈូក លឿង ផ្កាក្រដាស ផ្កាម្ជុល ពណ៌ទឹកក្រូច ក្រហម ស លឿង ផ្កា ស្បៃលឿងផ្កាធំ ដែលមានពណ៌ចម្រុះ ផ្កាសេមាន់ជាដើម។

ការផ្សាយពាណិជ្ជកម្ម

៤. បន្ថែមសម្ភារៈ ឬវត្ថុសម្រាប់ទាក់ទាញសត្វ

Wall Planter Hook Hanging Pot Decoration

ការផ្សាយពាណិជ្ជកម្ម

ការបន្ថែម វត្ថុសម្រាប់ទាក់ទាញសត្វមកសួនរបស់យើងដូចជា ពពួកបក្សី និងមេអំបៅវាកាន់តែធ្វើឱ្យសួនរបស់ស្រស់បំព្រងបានមួយកម្រិត វត្ថុទាំងនោះ វាគ្រាន់តែជា ទ្រនំឈើ ឬជាចានដាក់ទឹក និងចំណី សម្រាប់ទាក់ទាញសត្វទាំងនោះមកទំនៅ ហើយក៏អាចបន្ថែមជាសំឡេងដើម្បីបង្កើនបរិយាសកាសបានផងដែរ។

៥. ដាំរុក្ខជាតិក្នុងថូ

ការផ្សាយពាណិជ្ជកម្ម

Cactus_www_floraqueen_com_1474466688 700x504

ប្រសិនបើយើងមិនមានផ្ទៃដីដាំដុះនោះទេ ថូជារបស់មួយដែលអាចឱ្យយើងដាំរុក្ខជាតិនៅលើដំបូលផ្ទះ ឬរានហាលបាន ការជ្រើសរើសថូវាអាស្រ័យទៅលើប្រភេទរុក្ខជាតិរបស់យើង រុក្ខជាតិខ្លះអាចដុះលូតលាស់លើថូតូចៗដែលមានមុខកាត់ត្រឹម ១០-១៥​ ស.ម ដូចជា ប្រទាល ដំបងយក្ស និងផ្កាមួយចំនួន ឯរុក្ខជាតិខ្លះតម្រូវឱ្យយើងដាំលើថូដែលមានមុខកាត់ពី ៣០-៥០ស.ម ដូចជា កុលាប ម្លិះ ប្រទាលមួយចំនួន ដើមដូង -ល-។

ការផ្សាយពាណិជ្ជកម្ម

៦. បន្ថែមឧបករណ៍លំអ

13c4bae0 F19a 11e6 8c16 B78a8dfe7d8b

ការបន្ថែមគ្រឿងលំអដូចជា វត្ថុថ្ម ដុំឈើ វត្ថុអនុសាវរីយ៍នានា ធ្វើធ្វើឱ្យសួនរបស់យើងមានលក្ខណៈស្រស់បំព្រង ព្រមទាំងអាចបង្កើនទេសភាពសម្រាប់កម្សាន្តអារម្មណ៍របស់យើងផងដែរ។

៧.ដាំរុក្ខជាតិវល្ល័

C6669f40391963be52c191357eaee433

រុក្ខជាតិវល្លិ័ភាគច្រើន ងាយស្រួលដាំ ហើយក៏អាចដាំនៅលើថូ ឬផើងបានផងដែរ ដោយឫសរបស់វាមិនសូវជ្រៅតែ ត្រូវការមុខកាត់ធំ រុក្ខជាតិវល្លិ័គួរតែជារុក្ខជាតិមានអាយុច្រើនឆ្នាំ អាចជារុក្ខជាតិផ្តល់ផ្កា ដូចផ្កាក្រដាស ឬកុលាបវល្ល័ ឬក៏អាចពពួកប្រទាលស្លឹកមាស ចំណែកឯកខ្លះទៀតអាចជារុក្ខជាតិផ្តល់ផ្លែ ដូចជា ផាសិន ននោង ជាដើម។

៨. ស្វែងរកគំនិតច្នៃប្រឌិត

Balcony Gardening Ideas Yard Patio Plant

យើងអាចស្វែងរកគំនិតថ្នៃប្រឌិតសម្រាប់ការធ្វើសួនតូចល្មមសម្រាប់ខ្លួនឯងតាមរយៈ website នៅក្នុងបណ្តាញ សង្គម ដូចជា facebook ឬ pininterest ជាដើម នៅក្នុងនោះយើងអាចយកគំនិតរបស់មនុស្សផ្សេងៗមកច្នៃឱ្យសក្តិសមនឹងកន្លែងដែលយើងមាន និងប្រើធនធានដែលនៅជុំវិញខ្លួនយើង៕

អត្ថបទ ៖ Mythical Bird (Knongsrok)

ការផ្សាយពាណិជ្ជកម្ម