ចិត្តសាស្ត្រ! មនុស្សដែលមិនចូលចិត្តអ្នក គេច្បាស់ជាបង្ហាញសភាពទាំង៤នេះ

Web Copy
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពរស់នៅ និងក្នុងសង្គម រមែងតែងជួបមនុស្សគ្រប់សណ្ឋាន តែយើងមិនបានដឹងទេថា តើអ្នកណាចូលចិត្ត ឬស្អប់យើងនោះទេ ដូច្នេះហើយ ខាងក្រោមនេះគឺជាលក្ខណៈទាំង៤ ដែលងាយឱ្យអ្នកដឹងថាតើគេចូលចិត្តអ្នកឬយ៉ាងណា?

១. គេនឹងនិយាយពាក្យដែលវាយប្រហារមកលើអ្នក

ការផ្សាយពាណិជ្ជកម្ម

Unnamed

មនុស្សម្នាក់ដែលស្អប់អ្នក សកម្មភាពទីមួយដែលគេធ្វើទៅលើអ្នក គឺនិយាយពាក្យវាយប្រហារទៅលើអ្នក ឱ្យអ្នកបាត់បង់នូវជំនឿចិត្តលើខ្លួនឯង ក៏អាចនិយាយបឈ្ឈឺអ្នកតែម្តង ឱ្យអ្នកអាប់មុខ។ ពេលដែលអ្នកជួបការលំបាក នៅក្នុងចិត្ត គេគឺសប្បាយរីករាយណាស់។

ការផ្សាយពាណិជ្ជកម្ម

ចំពោះនៅក្នុងចិត្តវិទ្យាបានវិភាគថា ចរិតរបស់មនុស្សប្រភេទនេះ គឺមិនទៀងត្រង់ គេមិនចូលចិត្តអ្នកដទៃល្អជាងខ្លួនឡើយ និយាយពាក្យចាក់ដោត ជាមនុស្សអាត្មានិយម បើមានមនុស្សប្រភេទនេះនៅក្បែរអ្នក សូមអ្នកឃ្លាតឱ្យឆ្ងាយពីគេកាន់តែឆ្ងាយកាន់តែល្អ។

២. មិនទុកគេក្នុងកែវភ្នែក

ការផ្សាយពាណិជ្ជកម្ម

85a7275fd380f42794abc45afa

ពេលដែលមនុស្សម្នាក់ស្អប់អ្នក នៅក្នុងចិត្តរបស់គេមិនគោរពអ្នក ស្ទើរតែមើលងាយអ្នកទៀតផង ដូច្នេះនៅក្នុងគំនិតលាក់បង្កប់របស់គេ អ្នកគ្មានតម្លៃឡើយ ហើយជាធម្មតាគេនឹងបង្ហាញចេញសកម្មភាពមួយចំនួនដែលឱ្យអ្នកមានអារម្មណ៍ថាគេមិនទុកអ្នកក្នុងកែវភ្នែកឡើយ។

ការផ្សាយពាណិជ្ជកម្ម

ភាគច្រើនឃើញថា ចង់ខ្វល់ក៏ខ្វល់ ចង់ទុកអ្នកចោលក៏ទុកអ្នកចោល អ្នកនិយាយ១០ម៉ាត់ គេឆ្លើយតបនឹងអ្នក១ម៉ាត់ ហើយតែងតែរកវិធីនិយាយកាត់មុខអ្នក បើមានកម្មវិធីអ្វី គេនឹងបំភ្លេចអ្នកចោលមិនហៅអ្នកឱ្យចូលរួមទេ។ ប្រាកដណាស់ សកម្មភាពទាំងនេះងាយនឹងឱ្យយើងដឹងថាគេជាមនុស្សយ៉ាងណា ដូច្នេះហើយសូមអ្នកចូលសង្កេត និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។

៣. ពេលដែលជជែកគ្នាប្រញាប់និយាយឱ្យចប់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 05 16 At 12.08.35 PM

បើមនុស្សម្នាក់មិនចូលចិត្តអ្នកសោះ ពេលដែលគេឆាតជាមួយអ្នក គេនឹងប្រញាប់និយាយឱ្យឆាប់ចប់ ហើយអាចនឹងអ្នកឆាតទៅគេក្នុងថ្ងៃនេះ អាចនឹងមួយខែក្រោយទើបគេតបមកវិញ នេះបញ្ជាក់ថាគេធុញទ្រាន់នឹងអ្នកហើយ។ ដ្បិតតែមាត់គេមិនបាននិយាយមែន តែនៅក្នុងចិត្តរបស់គេបែរជាយល់ថាអ្នករំខានទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

៤. គ្មានចិត្តអំណត់ចំពោះអ្នក

Screen Shot 2021 05 16 At 12.08.46 PM

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងការទំនាក់ទំនង ពួកយើងត្រូវអត់ធ្មត់ដាក់គ្នាទៅវិញទៅមក បែបនេះទើបអាចឱ្យអ្នកមានមិត្តភក្តិកាន់តែច្រើន ហើយសុខចិត្តរាប់អានអ្នកដោយចិត្តស្មោះ។ មនុស្សអាចនឹងអាត្មានិយម មិនសង្ឃឹមថាខ្លួនធ្វើល្អដាក់គេហើយ តែគេមិនអើពើនោះទេ ក៏មិនចូលចិត្តទៅយកចិត្តអ្នកណាប៉ុន្មានដែរ។

ចរិតមនុស្សម្នាក់មិនដូចគ្នាទេ បុគ្គលខ្លះចរិតក្អេងក្អាងពីកំណើត បែបនេះនៅក្នុងសង្គម គឺពិបាកទំនាក់ទំនងជាមួយគេណាស់ បើអ្នកត្រូវការរកមិត្តភក្តិឱ្យជួយ គេនឹងធុញទ្រាន់ នឹងអ្នកសូម្បីតែមុខអ្នកក៏គេមិនចង់មើលផង ធ្វើឱ្យអ្នកកុំឱ្យមករកគេទៀត ។ រវាងមិត្តភក្តិគួរតែមានភាពស្មោះត្រង់ចំពោះគ្នា ជួនពេលខ្លះធម្មតានៅចំពោះមុខសុទ្ធតែជាមិត្តភក្តិ ដល់ពេលមានទុកលំបាកវិញ ឃើញតែប៉ុន្មាននាក់ប៉ុណ្ណោះ និយាយតាមត្រង់ទៅ មួយជីវិតរបស់មនុស្ស មានតែសាច់ញាតិក្រុមគ្រួសារខ្លួន និងមិត្តប៉ុន្មាននាក់នោះទេ។ បើសិនជាមនុស្សម្នាក់ធុញទ្រាន់ គ្មានភាពអំណត់ចំពោះអ្នក ច្បាស់ណាស់គេមិនបានចាត់ទុកអ្នកជាមិត្តរបស់គេទេ គួរតែកុំបន្តទាក់ទងនឹងគេទៀតអី៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម