ដើមហេតុនៃស្រោមដៃពេទ្យមួយគូ ជូនដំណើរអ្នកជំងឺកូវីត១៩ មុនស្លាប់ ស្តាប់ហើយក្តុកក្តួលខ្លាំង

Cover Glove
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលយេីងជួបទុក្ខលំបាក​ នៅពេលដែលយេីងដឹងថាជិតដល់នាទីជីវិតចុងក្រោយ​ មនុស្សម្នាក់ៗតែងតែចង់កាន់ដៃមនុស្សសំខាន់​ ឬមនុស្សជាទីស្រលាញ់ដេីម្បីជាការលាគ្នាជាលេីកចុងក្រោយដោយគ្មានការស្តាយស្រណោះ។

តែមេីលមកពេលនេះចុះ​ ដោយសារតែស្ថានភាពបច្ចុប្បន្ន​ ការឆ្លងជំងឺដ៏កាចសាហាវដូចជាកូវីត១៩​ ដែលតម្រូវឱ្យអ្នកជំងឺនៅដាច់ដោយឡែកម្នាក់ឯងនោះ មានអ្នកជំងឺជាច្រេីនបានលាចាកលោកម្នាក់ឯងទាំងក្តីសោកស្តាយ ចាកចោលក្រុមគ្រួសារ ចាកចេញពីមនុស្សជាទីស្រលាញ់គ្មានថ្ងៃត្រលប់ម្នាក់ឯង យ៉ាងកំព្រាឯកា។ ដូច្នេះហេីយគិលានុបដ្ឋាយិកានៅប្រទេសប្រេស៊ីលមួយរូប បានរកនឹកវិធីមួយនោះគឺការបង្កេីតស្រោមដៃកក់ក្តៅសម្រាប់អ្នកជំងឺកូវីត១៩ និងបានដាក់ឈ្មោះថា ” The hand of God “ ។

ការផ្សាយពាណិជ្ជកម្ម
Latexglove
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
The Hand Of God 865x466 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គិលានុបដ្ឋាយិកានៅប្រទេសប្រេស៊ីល មួយរួបនេះ បានយកស្រោមដៃពេទ្យមួយគូដាក់ទឹកក្តៅ​ ដោយប្រេីប្រាស់១គូចងផ្អោបគ្នា​ យកទៅផ្គួបជាមួយដៃអ្នកជំងឺដែលឈឺធ្ងន់ឱ្យពួកគេមានអារម្មណ៍កក់ក្តៅ​ ពួកគេមិនមែននៅម្នាក់ឯងទេ​ គឺដូចជាកំពុងតែកាន់ដៃមនុស្សជាទីស្រលាញ់របស់ពួកគេ​ ហេីយចាកចេញពីពិភពលោកនេះដោយស្ងប់ចិត្ត ហើយគ្មានសេចក្តីស្តាយស្រណោះ។ រូបភាពក្តុកក្តួលនៃស្រោមដៃនេះបានធ្វើឱ្យអ្នកនៅក្នុងបណ្តាញសង្គមមានចិត្តក្តុកក្តួលជាខ្លាំង និងមានចិត្តអាណិតក្រៃលែង។

EDVVLT5ALVI6RJBH2GFMC4KPMI
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Latin 1599818050236
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មេរៀននេះបានបង្ហាញឱ្យយេីងឃេីញថា​ បេីយេីងកំពុងតែមានឱកាសបាននៅជាមួយមនុស្សជាទីស្រលាញ់​ បានកាន់ដៃពួកគេហេីយនោះ​ សូមថែក្សាពេលវេលានោះឱ្យបានល្អ…ព្រោះគ្មាននរណាម្នាក់ដឹងនោះទេថា​ តេីពេលវេលាបែកគ្នាអាចកេីតឡេីងចំពោះពួកយេីងនៅពេលណានោះឡេីយ។ ចូរថែរក្សាមនុស្សល្អចំពោះមុខ​ កុំគិតតែប្រកា​ន់គ្នា​ ឈ្លោះប្រកែកគ្នា​ ដល់ពេលបាត់បង់ទេីបស្តាយក្រោយ៕

ការផ្សាយពាណិជ្ជកម្ម
9fdd5a67103e01ff2e5a8394d627474467f59c88077fe60432e75ea262c02d3f_1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ៖ ក្នុងស្រុក
ប្រភព៖ Businesstoday

ការផ្សាយពាណិជ្ជកម្ម