ឈប់យល់ច្រលំទៅ! ស្រាបៀរ ពងមាន់ ទឹកដោះគោឆៅ ជួយឱ្យស្ត្រីសាច់ចាំ និងបាត់ចុកពោះពេលមករដូវ

Cover Beer
ការផ្សាយពាណិជ្ជកម្ម

ពិតជាគ្រោះថ្នាក់ណាស់ ស្ត្រីជាច្រើនបានចែករំលែកតៗគ្នាថា ការទទួលទានស្រាបៀរ ABC ជាមួយទឹកដោះគោឆៅ និងពងមាន់
ជារៀងរាល់ខែពេលមករដូវ អាចជួយបំបាត់ការឈឺចាប់ក្នុងខ្លួន និងចុកពោះ ជួយសម្រួលដល់ចរន្ដលំហូរឈាមពេលមករដូវ ថែមទាំងជួយឱ្យសាច់ចាំស្អាតស្បែកភ្លឺថ្លាទៀតផង។ តែរូបមន្តនេះគ្មានក្បួនខ្នាតត្រឹមត្រូវទេ ថែមទាំងអាចគ្រោះថ្នាក់ដល់សុខភាពទៀត។

មករដូវ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្ងៃនេះយើងខ្ញុំសូមដកស្រង់ អត្ថបទទាក់ទងនឹងភេសជ្ជៈល្បីៗតៗគ្នាមួយនេះ ពីគណនីហ្វេសប៊ុក  Organic Beauty Co., Ltd ដូចខាងក្រោម ៖

ការផ្សាយពាណិជ្ជកម្ម

# ហេតុអ្វីវាជួយអោយបាត់ការឈឺចាប់ពេលមានរដូវ? អាកុលជួយ​ ពងទា​ជួយ​ រឺទឹកដោះគោជួយ?

117372175_1860114277465087_7962719662904858352_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការឈឺចាប់ពេលមានរដូវព្រោះដោយសាស្បូនកន្រ្កាក់អោយ lining វាដាច់ធ្លាក់ចុះមកទៅជារដូវ។ ធ្វេីអោយអោយមានកាឈឺចាប់ពេលមានរដូវ។​​ ការញាំជាតិអាកុលញឹកញាប់ធ្វេីអោយមានសំពាធដល់ថ្លេីម ព្រោះថ្លេីមចាត់ទុកអាល់កុលគឺជា toxic material នៅក្នុងខ្លួនយេីង។ ចឹងថ្លេីមត្រូវធ្វេីការខ្លាំងដេីម្បីកំចាត់ជាតិអាកុលចេញពីខ្លួនយេីង។ យូៗទៅធ្វេីអោយខូចថ្លេីមនឹងគ្រឿងក្នុង។

ការផ្សាយពាណិជ្ជកម្ម

គេដាក់ពងមាន់​ ខ្ញុំមិនដឹងថាគេដាក់ពងសរឺអត់ទេ។ ការញាំពងមាន់ឆៅ (សំដៅលេីអាពណ៌ស)មានសាធាតុមួយចំនួនដែលមិនអោយខ្លួនយេីងអាចស្រូបយក Biotin បាន( block absorption of biotin) បេីញាំឆ្អិនអត់អីទេ។

ទាំង3មុខនេះបញ្ចូលគ្នាមនត្រឹមតែប៉ះពាល់ដល់គ្រឿងក្នុងទេ​ ថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។ មិនដឹងអ្នកចែកនេះគាត់ចេះក្បួនមកពីណាទេ។

ការផ្សាយពាណិជ្ជកម្ម

ញាំទៅសាច់ស្អាត​ សាច់ចាំ​ ចេះតែនិយាយអោយរួចពីមាត់ម៉ង។ ញាំស្រាបៀជាតិអាកុលបង្កអោយមានអុកសុីតកម្មផ្សេងៗកាន់តែធ្វេីអោយឆាប់ចាស់ជាងអាយុ។ ខ្ញុំចង់សួរថាអ្នកញាំនឹងប្រហែលក្មេងជាងអយុ10ឆ្នាំហេីយមេីលទៅ

ញាំទៅស្រួលកេីតកូន? អ្នកណាអ្នកថា? ការញាំជាតិអាកុលគឺធ្វេីអោយប៉ះពាល់ដល់ទារក​ ប៉ះពាល់ដល់ការលូតលាស់ខួក្បាលនឹងរាង្គកាយទារកផងដែរ។

ការផ្សាយពាណិជ្ជកម្ម
130826310_166558638550268_2835958943500544788_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំធ្លាប់ស្គាល់បងម្នាក់នៅខ្មែរ​ គាត់លឺគេថាញាំស្រាបៀរជួយអោយកេីតកូនស្រួល។ គាត់ញាំវាជាប្រចាំតែមិនញឹកញាប់នោះទេ។ ដល់កូនកេីតមកឧស្សាហ៍ឈឺជាងក្មេងដ៍ទៃ​ ស្ពឹក​ មិនដូចក្មេងដ៍ទៃហេីយអ្វីដែលសំខាន់អត់ឆ្លាតអត់សូវចង់ចាំល្អ។ គាត់ប្រាប់អ្វីទៅឆាប់ភ្លេច​ ពន្យល់មេរៀនក្មេងដ៍ទៃគេចាប់បាន​ គាត់ពន្យល់5ដងអីនៅចាប់មិនសូវបានទៀតផង។ នេះហេីយលទ្ធផលជឿតាមអ្នកជិតខាង​ អ្នកជិតខាងពូកែរណាស់ដឹងណាស់​ ដឹងគ្រប់រឿង។

ចំពោះការញាំទឹកដោះគោស្រស់ជាមួយពងមាន់ក្រហមនោះមិនមានបញ្ហាអ្វីទេ។ គ្រាន់តែញាំបែបនេះធ្វេីអោយឡេីងកូឡេស្តេរ៉ូលបន្តិច​ នឹងលាយទឹកដោះគោនឹងពងមាន់ធ្វេីអោយឡេីង Insulin បន្តិច។ យូៗញាំម្ដងមិនអ្វីទេ។ 2-3ថ្ងៃញាំម្ដងក៍មិនអីដែរ​ វាអាស្រ័យលេីរបបអាហារផ្សេងៗយេីងផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះការជឿអ្នកជំនាញល្អជាងអ្នកជិតខាង នេះគេហៅថាការចែករំលែកដោយគ្មានចំនេះដឹង​ ចែករំលែកតាមខ្លួនឯងនឹងកឃេីញ​ រឺចែករំលែកដោយលឺគេនិយាយ៕

ប្រភព៖ Organic Beauty Co., Ltd

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម