អត្ថប្រយោជន៍នៃការទទួលទានគ្រាប់ធញ្ញជាតិ ដែលអ្នកមិនធ្លាប់ដឹង

អត្ថប្រយោជន៍នៃការទទួលទានគ្រាប់ធញ្ញជាតិ ដែលអ្នកមិនធ្លាប់ដឹង
ការផ្សាយពាណិជ្ជកម្ម

គ្រាប់ធញ្ញជាតិ វាជាអាហារដែលពេញនិយមនៅពេលបច្ចុប្បន្ន ដោយសារតែពួកវាមានច្រើនប្រភេទ និងមានរសជាតិឆ្ញាញ់ ព្រមទាំងជួយដល់ការសម្រកទម្ងន់បានថែមទៀតផង។ លើសពីនេះ វាក៏មានគុណប្រយោជន៍ជាច្រើនជំនួយដល់ផ្នែកសុខភាពជាច្រើនផងដែរ។ គ្រាប់ធញ្ញជាតិមានច្រើនប្រភេទ វាត្រូវបានយកចេញពីរុក្ខជាតិផ្សេងៗគ្នាទៅតាមប្រភេទរបស់វា គ្រាប់ធញ្ញជាតិទាំងនោះមានដូចចា គ្រាប់ Almonds គ្រាប់ស្វាយច័ន្ទទី សណ្តែកដី កៅឡាក់ walnut គ្រាប់ផ្ការីករាយជាដើម .ល.។ ដូច្នេះ ការទទួលទានគ្រាប់ធញ្ញជាតិទាំងនោះ ពិតជាផ្តល់ឱ្យយើងនូវសារប្រយោជន៍ជាច្រើន ដល់សុខភាព។

1200x628 8

ការផ្សាយពាណិជ្ជកម្ម

១. សារធាតុចិញ្ចឹម

គ្រាប់ធញ្ញជាតិចម្រុះក្នុង 28g មានផ្ទុកនូវ ៖

ការផ្សាយពាណិជ្ជកម្ម

– កាឡូរី 173
– ប្រូតេអ៊ីន 5g
– ខ្លាញ់ 16g ក្នុងនោះ 9g ជាប្រភេទ monounsaturated fat
– កាបូនហ៊ីដ្រាត 3g
– វីតាមីន E 12% នៃតម្រូវការប្រចាំថ្ងៃ
– ម៉ាញ៉េស្យូម 16% នៃតម្រូវការប្រចាំថ្ងៃ
– ផូស្វ័រ 13% នៃតម្រូវការប្រចាំថ្ងៃ
– ទង់ដែង 23% នៃតម្រូវការប្រចាំថ្ងៃ
– ម៉ង់កាណែស 26% នៃតម្រូវការប្រចាំថ្ងៃ
– សីលីស្យូម 56% នៃតម្រូវការប្រចាំថ្ងៃ

តែក៏មានធញ្ញជាតិប្រភេទផ្សេង មានសារធាតុចិញ្ចឹមលើសពីនេះផងដែរ ដូចជា Brazil nut វាផ្ទុក សីលីស្យូម រហូតដល់ 100% នៃតម្រូវការប្រចាំថ្ងៃរបស់មនុស្ស។ តែយ៉ាងណាមិញ ធញ្ញជាតិទាំងនោះ សុទ្ធតែត្រូវបានគេដឹងថាវាជាប្រភពអាហារដែលផ្តល់ដល់មនុស្សយើងនូវ វីតាមីន E ម៉ាញ៉េស្យូម និងសីលីស្យូមដ៏ល្អបំផុត។

ការផ្សាយពាណិជ្ជកម្ម

76704b5df3b49e7834899855fc266322ffed887e

២. ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីសារធាតុចិញ្ចឹមទាំងនោះ ធញ្ញជាតិក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលក្នុងនោះ សារធាតុប្រភេទ polyphenols វាអាចធ្វើឱ្យរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់យើង មានស្ថិរភាព ដែលវាជួយកោសិការបស់យើង មិនឱ្យខូចខាតនោះឡើយ។

៣.ជំនួយដល់ការសម្រកទម្ងន់

ការផ្សាយពាណិជ្ជកម្ម

មនុស្សទូទៅយល់ថា ធញ្ញជាតិ គឺសម្បូរទៅដោយកាឡូរី ដែលវាអាចបណ្តាលឱ្យឡើងទម្ងន់ តែផ្ទុយទៅវិញ តាមការស្រាវជ្រាវ ការទទួលទានធញ្ញជាតិវាអាចជួយយើងក្នុងការគ្រប់គ្រងទម្ងន់ និងបញ្ចុះទម្ងន់បាន។ ដ្បិតតែធញ្ញជាតិវាផ្ទុកកាឡូរីច្រើន តែរាងកាយរបស់យើងមិនបានស្រូបកាឡូរីនោះទាំងស្រុងនោះទេ ដោយសារតែកាឡូរីទាំងនោះ វាត្រូវបានជាប់នឹងកាកសរសៃរបស់ធញ្ញជាតិ ដែលវាមិនអាចស្រូបយកបានទាំងអស់តាមរយៈពោះវៀនតូចរបស់យើងឡើយ។ ហើយជាតិកាកសរសៃ ព្រមទាំងការឡូរីខ្ពស់នេះហើយ ដែលជួយដល់ការរំលាយអាហារ ព្រមទាំងឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។

H2

ការផ្សាយពាណិជ្ជកម្ម

៤. ជំនួយដល់សុខភាពបេះដូង

ធញ្ញជាតិ វាមានឥទ្ធិពលទៅលើកម្រិត cholesterol និង triglyceride នៅក្នុងខ្លួនរបស់យើង។ គ្រាប់ផ្ការីករាយត្រូវបានបង្ហាញថា វាអាចធ្វើឱ្យកម្រិត Triglyceride នៅក្នុងខ្លួនរបស់អ្នកមានរាងកាយធាត់ដោយជំងឺទឹកនោមផ្អែមថយចុះ។ ដោយសារតែ នៅក្នុងធញ្ញជាតិវាផ្ទុកទៅដោយសារធាតុសំខាន់ពីរ គឺ monounsaturated និង polyunsaturated fatty acids ដែលសារធាតុទាំងពីរនេះជាប្រភេទខ្លាញ់ដែលមានប្រយោជន៍ដល់រាងកាយ និងអាចជំនួសខ្លាញ់ដែលបង្កផលប៉ះពាល់ដល់សុខភាព។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀត ដោយសារហេតុផលនេះហើយ វាធ្វើឱ្យកម្រិត cholesterols មិនល្អក្នុងសរសៃឈាមថយចុះ និងបង្កើនសុខភាពបេះដូង ព្រមទាំង សរសៃឈាមផងដែរ។

៥. ជួយដល់ការគ្រប់គ្រង់ជាតិស្ករ លើជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម ជាជំងឺដែលមានកើតលើមនុស្សជុំវិញពិភពលោក ជំងឺនេះមាន៣ប្រភេទ ហើយប្រភេទទី២ វាកើតឡើងដោយសារ សរីរាង្គរបស់យើងដំណើរការខុសប្រក្រតី វាក៏មានទំនាក់ទំនងនឹងជំងឺដទៃទៀតផងដែរ ដូចជា ជំងឺបេះដូង និងការកើនលើស cholesterols។ ធញ្ញជាតិ វាមានជាតិស្ករទាប វាមិនធ្វើឱ្យជាតិស្ករក្នុងឈាមកើនខ្ពស់នោះទេ ព្រមទាំងវាអាចជួយសម្រួលដល់សម្ពាធឈាម ព្រមទាំងបង្កើនសុខភាពទៅដល់ អ្នកដែលមានជំងឺ ទឹកនោមផ្អែម ឬអ្នកតមអាហារដែលបង្កដោយជំងឺផ្សេងៗ។

Dried Legumes And Cereals Fabrizio Troiani

៦. កាត់បន្ថយការរលាកនៅក្នុងរាងកាយ

ការឡើងកម្ដៅនៅក្នុងខ្លួន ឬការរលាកណាមួយដែលកើតក្នុង និងក្រៅរាងកាយ វាអាចធ្វើឱ្យយើងឡើងកម្តៅបាន។ ការកើននូវកម្តៅបែបនេះ គឺវាអាចដោយសារ ធាតុដែលប្រឆាំងនឹងធាតុមិនល្អនៅក្នុងរាងកាយវាសកម្មឡើង តែការកើននូវកម្តៅ ឬមានការលាក យូរទៅវាអាចបង្កជាជំងឺរ៉ាំរ៉ៃ។

នៅក្នុងធុញ្ញជាតិ វាអាចកាត់បន្ថយការរលាក ឬកម្តៅទាំងនោះបាន ដែលវាអាចកើតឡើយដោយសារ ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងបញ្ហាសុខភាពដទៃទៀត ហើយធញ្ញជាតិក៏ជាអាហារល្អសម្រាប់អ្នកដែលតមអាហារផងដែរ។

៧. សម្បូរទៅដោយកាកសរសៃ

ធញ្ញជាតិសម្បូរទៅដោយកាកសរសៃ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើង កាកសរសៃទាំងនេះ វាមិនអាចរំលាយដោយផ្ទាល់ដោយរាងកាយរបស់យើងនោះទេ វាត្រូវបានមីក្រូសារពាង្គកាយមានប្រយោជន៍បំបែកជំនួសយើងនៅក្នុងពោះវៀន ហើយសារធាតុដែលវាបំបែកនោះគឺ មានមុខងារសម្រាប់បង្កើនសុខភាពនៅក្នុងពោះវៀនរបស់យើងផងដែរ។ បន្ថែមពីនេះទៅទៀត កាកសរសៃទាំងនេះ គឺអាចជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ ហើយក៏កាតប់បន្ថយកាឡូរីដែលត្រូវស្រូបចូលទៅក្នុងរាងកាយយើងតាមរយៈសាច់ផងដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម