ពេលខ្លះ ពិតជាហត់នឿយខ្លាំង តែគ្មានជម្រើសដែលអាចជ្រើសបាន គឺមានតែទ្រាំបន្ត

7
ការផ្សាយពាណិជ្ជកម្ម

ជារៀងរាល់ថ្ងៃ ពេលបើកភ្នែកឡើង គឺរស់នៅក្នុងជីវភាពមួយ ត្រូវបានពេលវេលាដេញតាមមិនឈប់។ សម្ពាធផ្នែកសេដ្ឋកិច្ច បង្ខំឱ្យខ្ញុំធ្វើពុតលាក់មុខ ចេញទៅក្រៅត្រូវឱនក្បាលញញឹមដាក់គេ កង្វល់នៅក្នុងគ្រួសារ តែងតែធ្វើឱ្យខ្ញុំមិនដឹងដោះស្រាយយ៉ាងដូចម្តេច អ្នករាល់គ្នានិយាយថា ការកំដរកូន និងប្រពន្ធ គឺសំខាន់ខ្លាំងណាស់ តែអ្វីដែលមិនអាចធ្វើបាននោះគឺ បើខ្ញុំយកពេលវេលាមកកំដរគ្រួសារ ខ្ញុំត្រូវបោះបង់ចោលការងារ បើខ្ញុំបោះបង់ចោលការងារ គឺមិនអាចចិញ្ចឹមគ្រួសារបានឡើយ។

ខ្ញុំពិតជាហត់នឿយណាស់ ហត់ដល់ថ្នាក់ចង់បោះបង់ចោល តែបើក្រោយពីខ្ញុំបោះបង់ចោលហើយនឹងអាចគ្មានអ្វីទាំងអស់ ដូច្នេះខ្ញុំមិនអាចបោះបង់ចោលបានទេ។ មានតែការតស៊ូ មានតែការលើកទឹកចិត្តខ្លួនឯងទេ ទើបអាចកាន់តែឱ្យខ្លួនមានភាពក្លាហានក្នុងការដើរបន្តទៅមុខទៀត។ ដូច្នេះ ខ្ញុំគ្មានផ្លូវជ្រើសរើសឡើយ មានតែក្លាហានដើរទៅមុខ។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលអ្នកគិតចង់បោះបង់ចោល គឺគិតដល់មនុស្សដែលអ្នកត្រូវយកចិត្តទុកដាក់ គិតដល់ខ្លួនឯងបានធ្លាប់ប្រឹងប្រែទៅលះបង់ ទោះជាមេឃធ្លាក់ចុះមក ក៏ត្រូវប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តដែរ មានតែបន្តដើរទៅមុខទេ ទើបអាចទទួលបានភាពភ្ញាក់ផ្អើលនាថ្ងៃអនាគត ដូច្នេះសូមប្រឹងប្រែងឡើង! ឱ្យតែមេឃមិនរលំចុះមក មនុស្សមិនស្លាប់ អ្វីៗសុទ្ធតែស្រល់បំព្រង។

D796c6758c9761941cc29f528cbd17c3

ការផ្សាយពាណិជ្ជកម្ម

១. មនុស្សសុទ្ធតែត្រូវបានគេបង្ខំ

មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាពរៀងៗខ្លួន ពេលដែលអ្នកជួបនឹងសម្ពាធអ្វីមួយ សូមអ្នកកុំពិបាកចិត្តតប់ប្រមល់អី ប្រហែល នេះគឺជាការសាកល្បងតូចមួយនៅក្នុងជីវិតរបស់អ្នក ចូលជឿជាក់លើខ្លួនឯង អ្វីៗសុទ្ធតែអាចដោះស្រាយបាន ព្រោះថាមនុស្សទាល់តែមានសម្ពាធទើបអាចមានកម្លាំងជម្រុញចេញមក។

ការផ្សាយពាណិជ្ជកម្ម

២. ជោគជ័យត្រូវការមិត្តភក្តិ តែការជោគជ័យដ៏ធំ គឺត្រូវការសត្រូវ

មានការប្រយុទ្ធទើបមានការអភិវឌ្ឍន៍ ដោយសារតែមានសត្រូវឋិតនៅ និងទឹកចិត្តមិនចុះចាញ់ ទើបអាចប្រឹងប្រែងធ្វើរឿងដែលខ្លួនគួរធ្វើបានល្អ។ ដូច្នេះមានពេលខ្លះ កម្លាំងសត្រូវខ្លាំងជាងកម្លាំងមិត្តភាពទៅទៀត។ ក្រោមមេឃនេះមិនអាចមានសត្រូវជារៀងរហូតនោះទេ តែមាននូវភាពមិត្តភាពជានិរន្ត៍ ជួនខ្លះ សត្រូវក៏អាចក្លាយទៅជាមិត្តផងដែរ។

ការផ្សាយពាណិជ្ជកម្ម

Cec9a8f57267ebc604225ce3962fc7d7

៣. បើអ្នកសាមញ្ញ ដូច្នេះពិភពលោកនេះក៏សាមញ្ញចំពោះអ្នកដែរ

ការផ្សាយពាណិជ្ជកម្ម

ជីវិតដែលសាមញ្ញ ទើបជាជីវិតដែលមានសុភមង្គល មនុស្សត្រូវចេះស្កប់ស្កល់ មានចិត្តទូលាយ រឿងអ្វីៗកុំគិតស្មុគស្មាញពេក ក្នុងចិត្តមានបន្ទុកធ្ងន់ពេក និងស្អប់មេឃបន្ទោសដីជាមិនខាន ត្រូវចេះធ្វើការលុបចោលចំពោះការចង់ចាំឱ្យបានទៀងទាត់ ដោយយកមនុស្ស និងរឿងរ៉ាវដែលមិនសប្បាយលុបចោលពីការចងចាំ ទើបមិនធ្វើឱ្យផ្លូវចិត្តយើងមានសម្ពាធច្រើន។

៤. ឆាកជីវិតមនុស្សគ្មានការហាត់សមឡើយ ជារៀងរាល់ថ្ងៃសុទ្ធតែជាការផ្សាយផ្ទាល់

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះធ្លាប់គិតថា បើឆាកជីវិតមនុស្សប្រៀបដូចជាការលេងហ្គេម លេងខុសហើយអាចជ្រើសរើសលេងសាជាថ្មី ជីវិតអាចនឹងក្លាយទៅជាយ៉ាងណា? ដោយសារតែពេលវេលាឱ្យតែកន្លងហួសទៅ គឺមិនអាចត្រលប់មកវិញបានទេ ជារៀងរាល់ថ្ងៃសុទ្ធតែមិនអាចហៅត្រលប់មកវិញឡើយ ដូច្នេះត្រូវចេះស្តាយស្រណោះចំពោះពេលវេលា ត្រូវកត្តញ្ញូចំពោះឪពុកម្តាយ ស្រលាញ់ថ្នាក់ថ្នមកូន ស្និទ្ធស្នាលជាមួយមនុស្សដែលខ្លួនស្រលាញ់ ធ្វើល្អចំពោះមិត្តភក្តិ។

8a15403bbff183d7f8493f9f7be0837b

ការផ្សាយពាណិជ្ជកម្ម

៥.សោកនាដកម្មពីរនៅក្នុងជីវិត ៖ ក/អស់សង្ឃឹមខ្លាំង ខ/សង្ឃឹមមុតមាំយ៉ាងខ្លាំងចំពោះរឿងអ្វីមួយ

មនុស្សនាពេលបច្ចុប្ប ហាក់ដូចជាទន់ជ្រាយណាស់ នៅលើកាសែតចុះរាល់ថ្ងៃមានមនុស្សដែលមានជំងឺសតិអារម្មណ៍ មនុស្សទាំងនេះច្បាស់ជាធ្លាក់ពីចំណុចកំពូលចុះមកបាតជ្រៅហើយ ព្រោះតែការសង្ឃឹមខ្ពស់ពេក ទើបមានការជឿជាក់លើខ្លួនឯងជាខ្លាំង ពេលដែលជួបនឹងឧបសគ្គបន្តិចបន្តួច ប្រែទៅជាបន្ទោសខ្លួនឯង ស្ទើរតែគ្មានក្លាហានក្នុងការរស់នៅតែម្តង។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ សូមអ្នកចាំថា មនុស្សដែលរស់នៅក្នុងលោកនេះ សុទ្ធតែនឿយហត់គ្រប់ៗគ្នា គ្មានអ្នកណាម្នាក់កើតមកភ្លាមមានសំឡេងសើចនោះទេ ទារកទាំងនោះសុទ្ធតែស្រែកយំ នេះចង់បញ្ជាក់ឱ្យយើងដឹងថា មានរូបគឺមានទុក្ខ មានតែការតស៊ូឆ្ពោះទៅមុខ ទើបអាចមើលឃើញអនាគតដ៏ស្រល់បំព្រងបាន៕

ប្រភព ៖ https://newworld5888.com/ ប្រែសម្រួល ៖ Mythical Bird

ការផ្សាយពាណិជ្ជកម្ម