Mythical Bird

Cover Tey Meas
PR

ទេសភាពជើងភ្នំក្បែរមាត់ទឹក និងត្រីមាសពិតៗ ស្អាតខ្លាំងនៅរមណីយដ្ឋានធម្មជាតិថ្មីនៅខេត្តតាកែវសោះ

ខេត្តតាកែវក៏ជាខេត្តដែលល្បីថាមានទេសភាពស្រស់ស្អាត  ព្រៃភ្នំ និងមាត់ទឹកស្រស់បំព្រង  បង្កើតជាបរិយកាសស្រស់ស្រាយ និងត្រជាក់អារម្មណ៍ នាពេលសម្រាកពីការងារលំហែអារម្មណ៍ផងដែរ។ នៅក្នុងនោះ «រមណីយដ្ឋាន ត្រីមាស » ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានបង្កើតថ្មី ដែលមានទេសភាពស្អាតមែនទែន ដោយមានជួរភ្នំក្រោយមាត់ទឹក អាចជិះទាទឹក  ឱ្យចំណីត្រី និងមានកញ្ចុះអង្គុយកម្សាន្តត្រជាក់ស្រេប ថែមទាំងមានបម្រើអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យដែលអាចទទួលយកបានទៀតផង។ តែប្រសិនជាលោកមិនចង់អង្គុយមាត់ខ្ចុះ  ទទួលទានអាហារទេ លោកអ្នកគ្រាន់តែមកកម្សាន្តអារម្មណ៍ ថតរូបកម្សាន្តលេងជាមួយសួនច្បារ សួនផ្កា និងទេសភាពព្រៃភ្នំនោះក៏បានដែរ  ដោយតម្លៃសំបុត្រចូលមកកម្សាន្តសម្រាប់ម៉ូតូត្រឹមតែ  ២០០០៛ តែប៉ុណ្ណោះ  ប្រាកដជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយកាសបែបធម្មជាតិពិតៗមួយនេះ។ គួរឱ្យដឹងផងដែរថា លោគអ្នកអាចស្វែងករក «រមណីយដ្ឋាន ត្រីមាស…

Cover Jet
ដើរកម្សាន្ត

រីហ្សតថ្មីនៅលើទឹកដីកោះកុង ល្បីថាស្រស់ស្អាត ហើយមានទីតាំងអំណោយផលនៅតំបន់កម្សាន្តពិសេសៗទៀត

សម្រាប់អ្នកដែលទៅលេងកម្សាន្តនៅខេត្តកោះកុង ច្បាស់ណាស់ដឹងហើយថា ខេត្តនេះសម្បូរនូវសម្បត្តិធម្មជាតិជាច្រើនដូចជាព្រៃកោងកាង ភ្នំសមុទ្រពពក និងសមុទ្រដ៏ស្រស់ស្អាត។ តែដើម្បីទទួលបានការកម្សាន្តដ៏សម្បូរបែបនោះ « ក្នុងស្រុក » សូមណែនាំរីហ្សតស្នាក់នៅក្នុងខេត្តកោះកុងមួយកន្លែងនោះគឺ « ជេតស៍ ឧត្តម រីហ្សត /Jet’s Oudom Resort » ។ « ជេតស៍ ឧត្តម រីហ្សត /Jet’s Oudom Resort » គឺជារីហ្សតទើបតែបើកដំណើរការថ្មីៗនេះប៉ុណ្ណោះតែទទួលបានការគាំទ្រជាខ្លាំងថាមានផាសុកភាព បន្ទប់ស្នាក់នៅស្អាតមានអនាម័យ ជាពិសេសជាទីតាំងដែលអមដោយតំបន់ទេសចរណ៍បេះដូងរបស់ខេត្តកោះកុង ជាច្រើនដូចជា៖ – ឆ្នេរនេសាទ…

Cover LarHous
សង្គម

ល្អហួស បញ្ចេញចម្រៀង Cover បទខ្មែរសុរិន្ទ « កាប៉ែតប៉ែឡែ » ពីរោះ ហើយការវិការគួរឱ្យស្រលាញ់ណាស់

ល្អហួស ត្រូវបានគេស្គាល់ថាជាក្មួយស្រីបង្កើតរបស់តារាសម្តែងមានប្រជាប្រិយភាព កញ្ញា ដេនី ខ្វាន់ ដែល កុមារីល្អហួស ពេលនេះបានប្រែរូបរាងជាក្មេងស្រីជំទង់មានសម្រស់ស្រស់ស្អាតគួរឱ្យស្រលាញ់ និងមានដុងខាងផ្នែកសិល្បៈច្រើនទម្រង់គួរឱ្យកោតសរសើរ។ នៅក្នុងផ្នែកសិល្បៈ ល្អហួស ឬត្រូវគេដាក់នាមថា យ៉ាយ៉ា ស្រុកខ្មែរ មានជំនាញច្រើនចម្រុះសុទ្ធតែពូកែ ទាំងផ្នែកសម្តែង ចម្រៀង របាំខ្មែរបុរាណ ក្បាច់រាំបរទេស ពិសេសគឺ ល្អហួស ចេះភាសាបរទេសច្រើនមានទាំង ខ្មែរ អង់គ្លេស ថៃ និងភាសាមួយចំនួនទៀតផងដែរ។ ពិសេសថ្មីៗនេះ ល្អហួស បានបញ្ចេញចម្រៀង Cover បទចម្រៀងខ្មែរសម័យដើមមរតកសំនៀង និងបទចម្រៀងថៃជាច្រើនបទជាបន្តបន្ទាប់សុទ្ធតែទទួលបានគាំទ្រថាពិតជាពិរោះ…

3
ទស្សនៈ

ពេលខ្លះពាក្យផ្ចាញ់ផ្ចាល់របស់អ្នកដទៃ អាចជាកម្លាំងជម្រុញឱ្យអ្នកជោគជ័យ

យុវជនម្នាក់បានដាក់ពាក្យធ្វើជាជំនួយការអ្នកបើករថភ្លើង ហើយអ្នកបើករថភ្លើង គឺជាមនុស្សចូលចិត្តត្អួញត្អែររអ៊ូរទាំ តែងតែបណ្តោសបង្អាប់ដល់ជំនួយការដែលមកថ្មីនោះ។ ១ខែកន្លងផុតទៅ យុវជននោះបានទទួលប្រាក់ខែលើកទីមួយនៅក្នុងជីវិតរបស់គេ នៅក្នុងចិត្តរបស់គេដូចជាបានញុំាទឹកឃ្មុំដ៏ផ្អែមអ៊ីចឹង បន្តិចក្រោយមកក៏យកប្រាក់ខែនោះចេញមករាប់។ ពេលដែលកំពុងរាប់បណ្តើរសប្បាយបណ្តើរនោះ អ្នកបើករថភ្លើងម្នាក់នោះក៏ទ្រាំមិនបានហើយនិយាយថា “អាល្អិត កុំទាន់សប្បាយចិត្តពេក ! ឯងស្មានថាឯងអាចឱបចានបាយនេះជាប់ហើយមែនទេ? ប្រាប់ឯងចុះ ឯងត្រូវឆ្លងឱ្យផុត៣ខែទើបរាប់ថាផុតការងារសាកល្បង យ៉ាងណាឯងកុំទៅបង្ករឿងទៅបានហើយ។ បើពីរបីឆ្នាំក្រោយ ឯងមានសំណាងមិនត្រូវបានគេដេញចេញនោះ ឯងអាចដូចយើងអ៊ីចឹង អាចធ្វើជាអ្នកបើករថភ្លើងស្របច្បាប់ម្នាក់ ពេលនោះទើបអាចរាប់លុយបានដោយសប្បាយចិត្តបាន។ ចំពោះពេលនេះ យើងផ្តល់យោបល់ថាឯងគួរតែមើលចានបាយខ្លួនឯងឱ្យបានប្រយ័ត្នបន្តិច ឆាប់ទៅធ្វើការឱ្យបានល្អទៅ!” យុវជនរូបនោះខឹងឡើងមុខក្រហម គេយល់ថាអ្នកបើករថភ្លើងម្នាក់នេះគ្មានសិទ្ធមកប្រមាថគេបែបនេះទេ។ តែសម្ដីរបស់អ្នកបើករថភ្លើងបែរជារំឭកដល់គេ ឱ្យគេពិចារណាដល់រឿងមួយ “ឬមួយក៏ខ្ញុំគ្រាន់តែអាចយកមុខរបរជាអ្នកបើករថភ្លើងធ្វើជាការងារប្រចាំជីវិតខ្ញុំទេឬ? បើសិនជាបែបនេះ ឆាកជីវិតមួយនេះគ្មានន័យជាមិនខាន?”…

Cover Sday
គ្រួសារ

ប្រសិនជាអ្នកបាត់បង់មនុស្សស្រីដែលស្រលាញ់អ្នកខ្លាំង មនុស្សប្រុសនឹងខាតបង់ ហើយស្តាយក្រោយរឿង ៨យ៉ាងនេះ

អ្នកខ្លះមានមនុស្សល្អនៅក្បែរដៃ បែរជាមិនចេះថែរក្សា តែពេលបាត់បង់ទើបស្តាយក្រោយ។ នៅក្នុងរឿងស្នេហាក៏បែបនេះដែរ មនុស្សប្រុសត្រូវចាំថា នៅពេលដែលអ្នកមានមនុស្សស្រីល្អ ស្រលាញ់អ្នកស្មោះ  និងអាចរួមសុខទុក្ខជាមួយអ្នកហើយ អ្នកមិនគួរប្រហែសបាត់បង់នាងពីជីវិតនោះទេ។ តើអ្នកដឹងទេ នៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងដឹងថាអ្នកកំពុងតែជួបរឿងខាតបង់ធ្ងន់ធ្ងរ ហើយនឹងស្តាយក្រោយនូវរឿងទាំង ៨យ៉ាងនេះ ៖ ១. នាងជាមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបំផុត នៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងបាត់បង់មនុស្សស្រីម្នាក់ដែស្រលាញ់អ្នកខ្លាំងបំផុត ជាងអ្នកណាៗទាំងអស់។ អ្នកនឹងរកមិនបាន ឬមិនងាយរកបានមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបែបនេះទេ ហើយវាជាភាពស្តាយក្រោយដែលអ្នកមិនមានអ្នកស្រលាញ់អ្នករបៀបដូចដែលនាងស្រលាញ់អ្នក។ ២. ស្រលាញ់អ្នកដោយមិនចង់បានអ្វីតបស្នង ដឹងហើយថាមននុស្សក្នុងសង្គមនេះទំនាក់ទំនង ឬការរាប់អានណាមួយតែងតែចង់បានផលប្រយោជន៍។ តែសម្រាប់មនុស្សស្រីដែលស្រលាញ់អ្នកស្មោះពិត គឺនាងស្រលាញ់អ្នកស្មោះអស់ពីចិត្ត ស្រលាញ់ដោយគ្មានលក្ខខណ្ឌ ហើយក៏ស្រលាញ់ដោយមិនចង់បានអ្វីមកតបស្នងមកវិញឡើយ។ បាត់បង់នាង…

3
ទស្សនៈ

ឱ្យតែអ្នកស្គាល់ផ្កាយក្រពើ ឬផ្កាយប៉ូលច្បាស់ អ្នកនឹងគ្មានថ្ងៃវង្វេងនោះឡើយ

មនុស្សពីបុរាណ ឬក៏ពេលដែលវង្វេងនៅក្នុងព្រៃនាពេលយប់ អ្វីដែលអាចសង្គ្រោះពួកគេបាន មានតែពឹងទៅលើត្រីវិស័យ ឬក៏មើលផ្កាយលើមេឃ ដែលគេហៅឈ្មោះផ្កាយនោះថា ផ្កាយក្រពើ ឬផ្កាយប៉ូល។ ហើយមនុស្សនៅប៉ែកខាងជើងនិយមសួរខ្លួនឯងថា “តើនៅក្នុងចិត្តរបស់ខ្លួន មានផ្កាយក្រពើមួយដួងដែរឬទេ?” តើនេះចង់និយាយពីអ្វីទៅ? គឺចង់ប្រាប់អ្នកថាពេលដែលអ្នកជួបនឹងស្ថានភាពវង្វេងនៅក្នុងឆាកជីវិតរបស់អ្នកចាំបាច់ត្រូវមានផ្កាយក្រពើមួយដួងសម្រាប់ជួយរកទិសដៅឱ្យអ្នក។ ពួកយើងសុទ្ធតែដឹងថា ផ្កាយក្រពើ គឺជាសញ្ញាបង្ហាញផ្លូវដ៏សំខាន់នៅពេលដើរនៅក្នុងព្រៃ និងជាទិសដៅរបស់នាវាចរណ៍ពីបុរាណ លើសពីនេះទៀត វាក៏ជាក្រុមផ្កាយសម្រាប់កំណត់ទិសដៅរបស់ផ្កាយតូចៗផងដែរ។ ដោយសារតែ ផ្កាយក្រពើស្ថិតនៅក្បែរផ្កាយដែលស្ថិតចំទិសខាងជើងតែម្តង ដោយហេតុនេះហើយអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ផែនដីបានពឹងផ្អែកលើពន្លឺរបស់វាដើម្បីធ្វើនាវាចរណ៍ ឬការត្រាច់ចរក្នុងព្រៃនាពេលរាត្រី។ បច្ចុប្បន្នតំបន់ ប៊ីសសេល (Bissell) គឺជារតនសម្បត្តិមួយនៅលើវាលខ្សាច់សាហារ៉ា ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍រាប់មិនអស់មកកាន់ទីនេះ ប៉ុន្តែមុនពេលលោក ខេន លឺវីន…

3
ទស្សនៈ

គ្រប់ពេលវេលា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដាច់ខាតកុំងប់ងល់ វង្វេងគោលដៅឱ្យសោះ

នៅក្នុងកិច្ចការងារ ចំពោះការវង្វេងទិសដៅម្តងម្កាល វាពិតជាពិបាកនឹងចៀសផុតណាស់ ពាក្យមួយឃ្លាដែលពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានពន្យល់ទៅជនវង្វេងគ្រប់រូបដោយនិយាយថា “នៅក្នុងភាពយុវវ័យរបស់អ្នកណាដែលមិនធ្លាប់វង្វេង”។ ប៉ុន្តែភាពវង្វេង គឺជាអារម្មណ៍អវិជ្ជមានមួយ ភាពវង្វេងនឹងអាចធ្វើឱ្យមនុស្សម្នាក់ល្ហល្ហេវឥតកោះត្រើយ គ្មានទិសដៅ បើមិនអាចរំដោះខ្លួនចេញពីភាពវង្វេងនេះបានទេ ដូច្នេះចុងក្រោយអ្វីដែលទន្ទឹងរង់ចាំអ្នកនោះ គឺជាភាពអន់ថយ មិនរីកចម្រើន។ មនុស្សដែលវង្វេង គឺរកមិនឃើញនូវច្រកចេញនៃឆាកជីវិតឡើយ ដូច្នេះត្រូវបានឃុំជាប់នៅក្នុងនោះ។ ហើយមានពេលខ្លះ មិនមែនយើងមិនចង់ទៅស្វែងរកនោះទេ តែដោយសារយើងគ្មានគោលដៅ ដូច្នេះទើបវីវក់ក្នុងភាពឈឺចាប់ ចាកមិនឆ្ងាយពីភាពវង្វេងវង្វាន់ ហើយថែមទាំងបានឃុំខ្លួនឯងដោយភាពស្មុគស្មាញជាច្រើន រកមិនឃើញនូវច្រកមួយដែលអាចដកដង្ហើមបាន។ នៅក្នុងរឿងស្នេហាវិញ ខ្លួនប្រៀបបីដូចជាគ្រាប់អុក ទៅមុខ ឬថយក្រោយមិនមែនអាស្រ័យលើខ្លួនឯង ចំណែកនៅក្នុងការងារ ខ្លួនប្រៀបដូចជាមនុស្សយន្តត្រូវបានគេបញ្ជាឱ្យទៅមកតាមចិត្ត ដូច្នេះទើបយូរៗទៅកើតជាភាពវង្វេង។ មានពេលខ្លះ ភាពវង្វេង…

Cover Art
PR

អ្នកស្រលាញ់សិល្បៈវប្បធម៌ពិតៗ! ច្នៃប្រតិដ្ឋរុក្ខជាតិ និងប្រទាលជាមួយរូបចម្លាក់សិល្បៈវប្បធម៌ និងប្រាសាទខ្មែរពិតជាអស្ចារ្យ្យ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានហាងលក់ប្រទាលមួយ កំពុងតែទទួលបាននូវភាពល្បីល្បាញជាខ្លាំង និងទទួលបានការគាំទ្រថាជាហាងលក់ដើមឈើ និងប្រទាលដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ថែមទាំងលើកកម្ពស់សិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយ៉ាងគួរឱ្យសរសើរជាខ្លាំងនោះគឺហាង « Napolitana » ។ ដោយហាងនេះមានលក់ដើមឈើ រុក្ខជាតិជាច្រើនតូចធំ រួមទាំងប្រទាលជាច្រើនប្រភេទ សម្រាប់តុបតែងផ្ទះ តុការិយាល័យ និងសម្រាប់ក្បួនហុងស៊ុយទៀតផង។ មានការរៀបប្រទាលជាឈុត ប្រកបដោយគុណភាព និងភាពទាក់ទាញ មានបន្ថែមរូបព្រះព្រហ្ម ប្រាសាទអង្គរវត្ត អង្គរធំ  ចម្លាក់របាំខ្មែរ និងការច្នៃរូបសំណាកផ្សេងៗស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ ដែលលក្ខណៈពិសេសក្រៅពីភាពស្រស់ស្អាត គឺការលើកស្ទួយសិល្បៈវប្បធម៌នេះតែម្តង។ ដូច្នេះប្រសិនជាលោកអ្នកចាប់អារម្មណ៍រុក្ខជាតិ និងប្រទាលស្អាតៗ ច្នៃប្រតិដ្ឋ និងមានតម្លៃសមរម្យ…

Cover Road
ដើរកម្សាន្ត

ដងផ្លូវសាធារណៈ ដែលមានទេសភាព និងសម្រស់ស្រស់ស្អាតជាងគេទាំង ២២

ប្រទេសនីមួយៗ តែងតែចង់ឱ្យអ្នកទេសចរមកកម្សាន្តរបស់ប្រទេសខ្លួនដើម្បីផ្សព្វផ្សាយពីប្រទេសរបស់ខ្លួន និងជួយឱ្យវិស័ួទេសចរណ៍ដំណើរការល្អទាក់ទាញសេដ្ឋកិច្ច និងជួយបង្កើនការងារសម្រាប់ប្រជាជននៅក្នុងប្រទេសខ្លួនផងដែរ។ នៅក្នុងនោះដើម្បីឱ្យអ្នកទេសចរមកដើរកម្សាន្តឱ្យបានច្រើន ប្រទេសនីមួយៗតែងតែប្រឹងប្រែងថែទាំហេដ្ឋារចនាសម្ព័ន្ធរបស់ឱ្យស្អាតបាន មានអនាម័យ ពិសេសគឺរៀបចំតាមដងវិធីឱ្យមានភាពទាក់ទាញទាំងសំណង់ ទាំងទេសភាពជុំវិញជាដើម។ នៅក្នុងនោះដែរ គេបានរកឃើញថា មានប្រទេសប្រមាណជាជាង២០ប្រទេស ត្រូវបានគេឱ្យឈ្មោះថាជាប្រទេសដែលមានដងផ្លូវស្រស់ស្អាតបំផុត គ្រាន់តែក្រឡេកក៏ចង់ទៅលេងដែរ។ តោះមកតាមដានប្រទេស និងទេសភាពតាមផ្លូវទាំងនោះដូចខាងក្រោមនេះ ៖ ២២. Pretoria, South Africa ២១. Chefchaouen, Morocco’s Blue City ២០. Alberobello, Italy ១៩. Hamamönü, Ankara,…

Thumnail
សង្គម

បទ ជូនពរឲ្យអូនឆាប់មាន របស់តារាចម្រៀងកម្ពុជាក្រោម កំពុងទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក(មានវីឌីអូ)

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ថាលោក ខាន់ ស៊ីអឿន ជាតារាចម្រៀងកម្ពុជាក្រោមដែលទទួលបានការគាំទ្រខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។ ហើយកាលពីមួយសប្តាហ៍កន្លងទៅ តារាចម្រៀង ខាន់ ស៊ីអឿន បានចេញនូវចម្រៀងមួយបទជាមួយនិងLyric Video ដែលមានចំណងជើងថា ជូនពរឲ្យអូនឆាប់មាន។ បន្ទាប់ពីបទនេះចេះផ្សាយជាផ្លូវការត្រឹមតែរយៈពេលមួយសប្តាហ៍ យើងសង្កេតឃើញថា បទ ជូនពរឲ្យអូនឆាប់មាន កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងជាងគេក្នុងYoutubeផលិតកម្មសាន់ដេ ក៏ដូចជាបណ្តារផលិតកម្មធំៗក្នុងប្រទេសផងដែរ ដែលបទនេះមានអ្នកចូលទស្សនារហូតទៅដល់ជិត មួយលានដង (1M Views) ឯណោះ។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញការបញ្ចេញមតិសរសើរនិងពេញចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងYoutube Sunday Production បន្ទាប់ពីលោក ខាន់ ស៊ីអឿន បានចេញចម្រៀងមួយបទនេះមក។…

Cover Fake Busy
សង្គម

ត្រូវរឿងអត់ក្នុងសង្គមការងារ ? នេះជាចរិត « រវល់ក្លែងក្លាយ » ឬ Fake Busy

នៅក្នុងបរិយាកាសការងារនាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនមានឧត្តមគតិថា ការព្យាយាមធ្វើខ្លួនឱ្យរវល់ គឺជាលក្ខណៈនៃមនុស្សជោគជ័យ។ ជាការពិតណាស់ ប្រសិនបើបុគ្គលិកម្នាក់អាចបញ្ចប់កិច្ចការត្រឹមតែរយៈពេល២ ម៉ោង ( ធ្វើការលឿន) ហើយបន្ទាប់មកមានពេលទំនេរពេញមួយថ្ងៃ ពួកគេនឹងមិនត្រូវបានអ្នកដទៃអោយតម្លៃនោះទេ។ ជារឿយៗ “មេ” តែងតែចូលចិត្តបុគ្គលិកដែលធ្វើការ ៨ ម៉ោងទៅលើកិច្ចការដូចគ្នា ព្រោះគាត់គិតថា ពួកគេសកម្ម និងឧស្សាហ៍ព្យាយាម។ ដោយសារវប្បធម៌បែបនេះហើយ ទើបនៅកន្លែងធ្វើការគេអោយអទិភាពទៅលើគុណតម្លៃខុស ពោលមនុស្សមួយចំនួនចាប់ផ្តើមធ្វើជា “ រវល់ក្លែងក្លាយ” (សូម្បីតែពេលខ្លះ ពួកគេមិនដឹងខ្លួនផងថាពួកគេកំពុងតែធ្វើបែបនេះ) ដើម្បីយកចិត្តមេកើយ ហើយឱ្យគ្រប់គ្នាយល់ពីតម្លៃខ្លួន ។ # តើ “…

Cover Japan Ju
តោះញ៉ាំ

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង

ប្រទេសជប៉ុន គឺជាកន្លែងដែលសម្បូរទៅដោយភេសជ្ជៈយ៉ាងពេញនិយមបំផុតនៅលើពិភពលោកទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងមានជាតិអាល់កុល ។ ហើយភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងល្បីជាងគេរបស់ប្រទេសជប៉ុននោះគឺតែបៃតងទឹកដោះគោក្តៅ (Matcha) និងស្រាអង្ករសាគេ (sake) ដែលធ្វើអោយមនុស្សទូទៅចង់ផឹកវាម្តងហើយម្តងទៀតហើយវាក៏មានលក់នៅក្នុងហាង sushi នៅប្រទេសយើងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈទាំង៧ប្រភេទដែលអ្នកគួរតែសាកល្បងប្រសិនបើមានឱកាសមកលេងប្រទេសមួយនេះ! ១. Matcha latte ភេសជ្ជៈដ៏ល្បីល្បាញ និងទំនើបនេះផលិតចេញពីម្សៅតែបៃតង និងទឹកដោះគោ។ Matcha Latte នេះបានក្លាយទៅជាភេសជ្ជៈចម្បងរបស់ហាងកាហ្វេទាំងអស់នៅជប៉ុន។ ភេសជ្ជៈ Matcha ក៏មានសមត្ថភាពក្នុងការបង្កើនភាពស៊ាំ គ្រប់គ្រងភាពតានតឹង ដែលអាចជួយកាត់បន្ថយស្ត្រេស និងជួយក្នុងការសម្រកទម្ងន់ជាដើម។ ២. Shochu ភេសជ្ជៈមានជាតិអាល់កុលរបស់ប្រទេសជប៉ុននេះ ត្រូវបានគេដឹងថាផលិតចេញពី…

Cover Heart111
សង្គម

ជ្រើសយកបេះដូង ១ អាចដឹងថា ពេលនេះគួរធ្វើយ៉ាងណាឱ្យស្នេហារបស់អ្នកកាន់តែរីកចម្រើន និងប្រសើរឡើងវិញ

ទម្រាំតែអាចស្រលាញ់គ្នា និងរស់នៅជាមួយគ្នាបាន គូស្នេហ៍ជាច្រើនប្រហែលជាឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនហើយ។ ទោះបានស្រលាញ់គ្នាហើយពិតមែន តែដើម្បីឱ្យស្នេហាគង់វង្ស អ្នកគួរតែរកវិធីថែរក្សាស្នេហារបស់អ្នកឱ្យកាន់តែផ្អែមល្ហែម និងរីកចម្រើនជាមួយគ្នា។ តែធម្មតាចានក្នុងរាវ គូស្នេហ៍តែងតែមានបញ្ហា និងប្រេះឆាខ្លះហើយ ដែលត្រូវតែរកដំណោះស្រាយ និងរកស្នេហាឱ្យកាន់តែប្រសើរដូចមុន។ ដូច្នេះមកមើលការទស្សន៍ទាយខាងក្រោម ដោយការជ្រើសរើសបេះដូងពីលេខ ១ ដល់លេ៧ នឹងទាយដឹងថាគួរតែធ្វើយ៉ាងណាឱ្យស្នេហារបស់អ្នកមានសុភមង្គលផ្អែមល្ហែមវិញ ៖ # លេខ ១ ដើម្បីឱ្យស្នេហារបស់អ្នកកាន់តែប្រសើរឡើង អ្វីដែលអ្នកត្រូវធ្វើត្រូវតែហ៊ានបង្ហាញប្រាប់ពីអារម្មណ៍ពិតរបស់អ្នកដោយភាពស្មោះត្រង់ និងកុំមានការលាក់លៀម។ ដៃគូស្នេហារបស់អ្នកនឹងមិនដឹងថាអ្នកត្រូវការអ្វី ចង់បានអ្វី ខឹងរឿងអី និងគិតអ្វីនោះទេ បើអ្នកមិននិយាយចេញមកនោះ ដូច្នេះចង់ឱ្យស្នេហាកាន់តែប្រសើរជាងមុន គួរតែលើកយកបញ្ហាដែលអ្នកចង់រ៉ាយរាប់…

Cover New
ដើរកម្សាន្ត

ជិះកាត់ឡើងសឹកផ្លូវហើយ អត់ដឹងថាតែ ១ម៉ោងពីភ្នំពេញ ជួបទេសភាពនៅលើភ្នំជើងឆ្នុកស្រស់ស្រាយបែបនេះសោះ

សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង និងចូលចិត្តទីកន្លែងថ្មីៗស្រស់ស្អាត ពិសេសសម្រាប់ការថតរូបនោះ ច្បាស់ណាស់ប្រាកដជាចង់ស្វែងរកកន្លែងថ្មីៗបែបទេសភាពធម្មជាតិសម្រាប់ជាការកម្សាន្តជាមិនខាន។ យ៉ាងណាមិញ សម្រាប់អ្នកដែលធ្វើដំណើរទៅតាមផ្លូវថ្នល់កែង បន្តដំណើរទៅខេត្តកំពង់ចាម ជាពិសេសក្រុមអ្នកជិះកង់ប្រាកដជាស្គាល់ភូមសាស្រ្តថ្នល់កែងនេះច្បាស់ណាស់ តែប្រហែលជាមិនមានអ្នកដឹងច្រើនឡើយថា នៅម្តុំនោះ មានភ្នំដ៏ស្រស់ស្អាតមួយលាក់ទុកសម្រស់នូវខ្នងភ្នំពោរពេញដោយទេសភាពដើមឈើតូចធំខៀវស្រងាត់ ជាពិសេសគឺ រណ្តៅទឹក ឡើងពណ៌ខៀវស្រងាត់ ដែលបានបន្សល់ក្រោយពីបំផ្ទុះយកថ្ម នៅភ្នំជើងឆ្នុកតែម្តង។ គួរឱ្យដឹងផងដែរថា ភ្នំជើងឆ្នុក នេះមានទីតាំងស្ថិតនៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយចូលទៅតាមវត្ត សុវណ្ណគីរីជើងឆ្នុក ប្រហែលជា ១០នាទី រួចបន្តធ្វើដំណើរដើរថ្មើរជើង ឬយានយន្តបានឡើងទៅជើងភ្នំ នឹងជួបទេសភាពស្រស់ស្អាតបែបនេះបន្ថែមតែប្រមាណ​៥នាទីទៀតប៉ុណ្ណោះ  ឬអាចស្វែងរកទីតាំងបានតាមរយៈ Google Map: https://goo.gl/maps/tqtPdtnHAxxnqWrp6…

Cover Love Flowers
សង្គម

ចង់ដឹងថា ពេលណាអ្នកជួបស្នេហាទៅ? តោះជ្រើសរើសប្រភេទផ្កា ដែលអ្នកចាប់ចិត្តពេលឃើញលើកដំបូង

ស្នេហាពិត អ្នកណាដែលថាមិនចង់ជួបនោះ តែវាមិនមែនចេះតែចង់បានដូចចិត្តប្រាថ្នានោះទេ។ វាស្តែងពីលើទង្វើដែលអ្នកប្រឹងប្រែងស្វែងរកខ្នះខ្នែងដោយខ្លួនឯង ហើយពេលខ្លះវាក៏មកពីស្ថានភាព ចិត្តគំនិតការចង់បានរបស់អ្នក និងអាចមកពីព្រហ្មលិខិតស្នេហារបស់អ្នកផងដែរ។ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំល្បែងទាយរូបភាពមួយ ដែលអាចទាយដឹងពីវាសនាស្នេហារបស់អ្នកបាន ថាពេលណាអ្នកជួបស្នេហាពិត ដោយគ្រាន់តែជ្រើសរើសរូបផ្កាមួយដែលអ្នកពេញចិត្តប៉ុណ្ណោះ។ ចង់ដឹងថា ពេលណាអ្នកជួបស្នេហាទៅ? តោះជ្រើសរើសប្រភេទផ្កា ដែលអ្នកចាប់ចិត្តពេលឃើញលើកដំបូង ៖ ១. ផ្កា Sweet William ប្រសិនជាអ្នកជ្រើសផ្កាប្រភេទនេះ វាសនារបស់អ្នកទាល់តែអ្នកអាចសម្រេចនូវក្តីស្រមៃ និងមានភាពជោគជ័យនៅក្នុងជីវិតនោះ ស្នេហាពិតរបស់អ្នកនឹងមកដល់ដូចគ្នា។ នោះបានន័យថាប្រសិនជាអ្នកទទួលបានជោគជ័យនៅក្នុងជីវិតទាំងរឿងលុយកាក់ ការងារ និងការរកស៊ីហើយ ដៃគូជីវិតរបស់អ្នកនឹងដើរចូលមកក្នុងជីវិតអ្នកដូចគ្នា…

Cover Card
ទស្សនៈ

សាកជ្រើសរើសបៀរ ២សន្លឹក អាចទាយដឹងពីរឿងស្នេហា និងរឿងជីវិតរបស់អ្នកបាន

តើអ្នកជឿលើការទស្សន៍ទាយលើសន្លឹកបៀរដែរ ឬទេ? ក្បួនទាយកាតរូបភាពមួយនេះ នឹងធ្វើឱ្យអ្នកអាចដឹងពីវាសនា និងរឿងស្នេហារបស់អ្នកបាន។ អ្នកអាចសាកល្បងក្បួនទស្សន៍ទាយមួយនេះថាវាពិតជាទាយឆុត ឬក៏អត់ ដោយគ្រាន់តែជ្រើសរើសសន្លឹកបៀរទាំង ៩សន្លឹកនេះតែប៉ុណ្ណោះ ដោយការទស្សន៍ទាយម្តង អ្នកត្រូវជ្រើសម្តង ២សន្លឹក ពីលេខ ១ ដល់លេខ ៩។ មុនជ្រើសរើសសន្លឹកបៀរ សូមបិទភ្នែកបួងសួង និងគិតដល់រឿងដែលអ្នកចង់ដឹង ហើយជ្រើសបៀរ ២សន្លឹក។ ជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖ # បៀរសន្លឹកទី១ ៖ ដាវ នៅក្នុងពេលនេះ អ្នកហាក់បីដូចជាមិនប្រាកដប្រជានឹងរឿងស្នេហានោះទេ បានន័យថាអ្នកមិនទាន់ត្រៀមខ្លួននឹងការមានស្នេហាឡើយ។ តែបើពេលនេះ…

Cover Thai
សង្គម

ទឹកចិត្តស្នេហាជាតិ! ផេកគាំទ្រតារាថៃ របស់ខ្មែរជាច្រើន នាំគ្នាឈប់​បង្ហោះ​គាំទ្រ​តារាថៃទៀតហើយ

ថ្មីៗនេះដោយសារតែបញ្ហាចម្រូងចម្រាស់រវាងប្រទេសកម្ពុជា និងថៃ ទាក់ទងនឹងការសាងសង់សំណង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្ត បានធ្វើឱ្យប្រទេសខ្មែរ និងថៃមានបញ្ហាល្អក់កកររវាងគ្នានឹងគ្នាជាខ្លាំង មិនទាន់រកដំណោះស្រាយឃើញនៅឡើយទេ។ នៅក្នុងនោះប្រជាជនកម្ពុជាជាច្រើនរូបបានងើបឈរឡើងជាឆន្ទៈតែមួយ ក្នុងគំនិតស្នេហាជាតិ និងវប្បធម៌ ប្រឆាំងនឹងការចម្បងវប្បធម៌អរិយធម៌បែបនេះ រហូតធ្វើឱ្យខ្មែរ និងថៃបង្ហោះសារឌឺដងគ្នាទៅវិញទៅមក រហូតលេចមានពាក្យអសុរោះផងដែរ។ មិនអាចមើលឃើញនឹងភ្នែក និងមានគំនិតស្នេហាជាតិផងនោះ ពេលនេះសូម្បីតែគណនីហ្វេសប៊ុកផេករបស់ជនជាតិខ្មែរ ដែលធ្លាប់តែផុសគាំទ្រតារាថៃនោះ ក៏បានចេញមកធ្វើពហិការ បន្តៗគ្នាឈប់បង្ហោះពីតារាថៃបន្តទៅទៅទៀតនោះដែរ ដោយមានផេកខ្មែរគាំទ្រតារាថៃមួយចំនួនផុសបកស្រាយពីបញ្ហាក្តៅគគុកពីប្រាសាទរបស់ខ្មែរ ក៏មានជនជាតិថៃនាំគ្នាធ្វើការ Report  Facebook Page  ទៀតផង នាំឱ្យមានបញ្ហាល្អក់កករកាន់តែខ្លាំងឡើង។ ក្រៅពីធ្វើពហិកាមិនបង្ហោះពីតារាថៃបន្តទៅទៀត ផេកគាំទ្រតារាថៃខ្លះក៏បានដកខ្លួនឈប់ដំណើរការផេកពីតារាថៃបន្ត ឯផេកខ្លះក៏បានរៀបរាប់ថានឹងធ្វើការប្តូរឈ្មោះផេក ទៅប្រើប្រាស់នៅក្នុងផ្សព្វផ្សាយពីប្រទេសកម្ពុជា និងកន្លែងកម្សាន្តប្រទេសកម្ពុជា ដែលមានប្រយោជន៍ចំពោះប្រទេសជាតិវិញ។…

19
ទស្សនៈ

យកការលំបាកជាន់ក្រោមបាតជើង ទើបអាចឱ្យយើង រួចផុតពីទុក្ខទាំងឡាយទៅបាន

នៅក្នុងមួយជីវិតនេះ ពួកយើងប្រហែលជាបានជួបនូវការលំបាករាប់មិនអស់ ប្រឈមមុខនឹងស្ថានភាពលំបាកក៏មិនតិចដែរ ពេលដែលសេចក្តីលំបាកចូលមករារាំងដំណើរផ្លូវរបស់យើង តើអ្នកប្រើទឹកចិត្តអ្វីទៅប្រឈមមុខទៅ? គេចវេះ ប្រឈមមុខ ឬក៏យកវាជាន់ក្រោមបាតជើង? មានពេលខ្លះ ពួកយើងអាចនឹងត្រូវបានសេចក្តីលំបាកបន្លាចដល់យើង ហើយយើងទ្រាំមិនបានក៏រុញរា ចង់បោះបង់វាចោល បើបែបនេះមែន នោះអ្នកក៏មិនអាចគេចផុតពីការលំបាកជារៀងរហូតដែរ ប្រៀបមិនស្មើពុះពារនឹងការលំបាកនោះទេ យកការលំបាកនេះមកជាន់ក្រោមបាតជើង។ សមត្ថភាពរបស់មនុស្ស គឺឥតព្រំដែន ឱ្យតែអ្នកជឿជាក់លើខ្លួនឯង មើលស្រាលលំបាកនេះ អ្នកប្រាកដជាអាចដើរចេញពីការលំបាកនេះជាមិនខាន ហើយមកស្វាគមន៍ថ្ងៃស្រស់បំព្រងសម្រាប់ជីវិត។ ពាក្យចាស់ពោលថា អានសៀវភៅរាប់ម៉ឺនក្បាលមិនស្មើយកចំណេះដឹងនោះមកអនុវត្តជាក់ស្តែងឡើយ។ បើមិនអាចនៅក្នុងភាពលំបាកនេះវាយផ្តួលវាបានទេ យើងក៏មិនអាចយល់អំពីការរស់នៅដ៏ពិតប្រាកដដែរ។ អ្វីដែលនៅក្នុងសៀវភៅច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវយកមកអនុវត្តន៍ជាក់ស្តែងដែរ។ ឱ្យតែឆ្លងកាត់ការអនុវត្តន៍ជាក់ស្តែងហើយ ទើបអ្នកអាចដឹងថា “ដើមឡើយខ្ញុំអាចធ្វើបានដល់កម្រិតមួយនេះ” ទើបអាចបន្ថែមជំនឿចិត្តដល់ខ្លួនឯង…

19
ទស្សនៈ

ភាពវៃឆ្លាត! អ្នកមានពិត គឺមានចិត្ត មានគំនិត អាចច្នៃរបស់ដែលទុកចោល ឱ្យក្លាយជារបស់ដែលមានតម្លៃ

នៅក្រោមការសន្និដ្ឋានលក្ខខណ្ឌទស្សនៈមិនផ្លាស់ប្តូរ ការប្រើកម្លាំងមនុស្ស កម្លាំងសម្ភារ និងហិរញ្ញវត្ថុដែលមានស្រាប់ឱ្យបានពេញលេញ ដើម្បីបញ្ចេញនូវគុណសម្បត្តិរបស់ខ្លួនអ្នកផ្ទាល់ ជីកគាស់យកសក្តានុពលផ្ទាល់នៅក្នុងខ្លួន គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីរកផលចំណេញ។ មហាសេដ្ឋីជនជាតិអាមេរិក ហ៊ីលតុន (Hilton) បានទិញសណ្ឋាគារប្រណីតមួយនៅទីក្រុងញូវយ៉កក្នុងតម្លៃ ៧ លានដុល្លារ។ លោក ហ៊ីលតុន (Hilton) បានកត់សម្គាល់ឃើញថា សសរមូលធំទាំងបួនដ៏ស្រស់ស្អាតនៅច្រកដើររបស់សណ្ឋាគារ ធ្វើឱ្យគាត់មានអារម្មណ៍ថាសសរមូលទាំងនេះដូចជាគ្រីស្តាល់ គឺជាសសរដែលប្រហោងមួយ ហើយគ្មានអ្វីទាក់ទងនឹងទម្រពិដានឡើយ ។ ដូច្នេះ លោក ហ៊ីលតុន (Hilton) បញ្ជាឱ្យគេប្រញាប់រុះរើមើល ពិតជាដូចអ្វីដែលគាត់គិតមែន គឺជាសសរប្រហោងមួយតែប៉ុណ្ណោះ។ គាត់បានអញ្ជើញជាងឈើមក ដើម្បីតំឡើងបង្អួចកញ្ចក់ខ្នាតតូចដ៏ប្រណិតមួយចំនួននៅក្នុងសសរមូលធំនោះ បន្ទាប់មកដាក់ជួលក្នុងតម្លៃដ៏ខ្ពស់។…

Thumnail
សង្គម

នាយពាក់មី បង្ខំចិត្តឱបថើបស្រីដើម្បីឲ្យគ្រួសាររបស់ខ្លួនរស់នៅមានសុភមង្គល

កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាកំប្លែងក្នុងប្រទេសកម្ពុជា នាយ ពាក់មី បានបង្ហោះសារមួយឃ្លារួមជាមួយរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកអាននិងអ្នកគាំទ្រមានចិត្តក្តុកក្តួលយ៉ាងខ្លាំងតែម្តង។ ក្នុងសារដែលតារាកំប្លែងរូបន័យបង្ហោះនោះ គឺមានអត្ថន័យបែបឈឺចាប់បន្តិចកំប្លែងបន្តិចដោយមានខ្លឹមសារថា “😭ជីវិតអ្នកថតកុនដូចខ្ញុំ​ មិនស្រួលជាងកាលនៅធ្វេីសំណង់ប៉ុន្មានទេ​ តែដេីម្បីប្រពន្ធកូន​ ស៊ូទ្រាំថតទាំងអៀន​ ទាំងភ័យ​ 😭 គ្នាយេីងបេីមិនចង់ពិបាកដូចខ្ញំទេ​ ស្អែកធ្វេីសំណង់ធម្មតាទៅ​ 👷៉ យោងតាមការបង្ហោះរបស់ នាយពាក់មី សបញា្ជក់ឲ្យឃើញថា លោក ឱបស្រី ថើបស្រីក្នុងរឿងកំឡុងពេលថតលោកពិតជាមិនចង់នោះទេ ប៉ុន្តែដោយសារតែជីវភាពគ្រួសារទើបលោកត្រូវសម្រេចចិត្តទាំងឈឺចាប់បែបនេះ។ កុំឲកយខាតពេលវេលាយូរសូមទស្សនារូបភាពបង្ខំចិត្តឈឺចាប់របស់នាយពាក់មីខាងក្រោម៖ សូមអរគុណសម្រាប់ការអាន នេះគ្រាន់តែជាអត្ថបទកម្សាន្តអារម្មណ៍ប៉ុណ្ណោះ។

Thumnail
សម្រង់

តារាចម្រៀងវ័យក្មេងសម្លេងពិរោះ យ៉ាន់ សុជាតា កំពុងសម្រុកចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងផលិតកម្មTop Music(មានវីឌីអូ)

តារាចម្រៀងស្រីវ័យក្មេងជាងគេប្រចាំផលិតកម្ម Top Music កញ្ញា យ៉ាន់ សុជាតា កំពុងតែសម្រុកចេញបទចម្រៀងជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្ររបស់ខ្លួន ទោះបីជាស្ថិតក្នុងកាលៈទេសៈកូ.វី.ដក៏ដោយ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យក្មេងស្រស់សោភារូបនេះ បានចូលច្រកក្រោមទ្រនំផលិតកម្ម Top Music តាំងពីខែធ្នូឆ្នាំ២០២០ មកម្លេះ។ បើគិតមកដល់ពលនេះតារាចម្រៀង យ៉ាន់ សុជាតា បានចេញចម្រៀងរបស់ខ្លួនក្នុងផលិតកម្មនេះ បានប្រមាណជា ប្រាំពីរបទហើយ បើគិតមកដល់ថ្ងៃទី១៥ខែកក្តដា ឆ្នាំ ២០២១។ ហើយនាពេលថ្មីៗនេះកញ្ញា យ៉ាន់ សុជាតា ក៏ទើបនឹងបានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា បាក់ស្លាបខានហើរ ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ស្តាប់ហើយញ័រជើងញ័រដៃចង់វៃឡើងតែម្តង។…