ឱ្យតែអ្នកស្គាល់ផ្កាយក្រពើ ឬផ្កាយប៉ូលច្បាស់ អ្នកនឹងគ្មានថ្ងៃវង្វេងនោះឡើយ

3
ការផ្សាយពាណិជ្ជកម្ម

មនុស្សពីបុរាណ ឬក៏ពេលដែលវង្វេងនៅក្នុងព្រៃនាពេលយប់ អ្វីដែលអាចសង្គ្រោះពួកគេបាន មានតែពឹងទៅលើត្រីវិស័យ ឬក៏មើលផ្កាយលើមេឃ ដែលគេហៅឈ្មោះផ្កាយនោះថា ផ្កាយក្រពើ ឬផ្កាយប៉ូល។ ហើយមនុស្សនៅប៉ែកខាងជើងនិយមសួរខ្លួនឯងថា “តើនៅក្នុងចិត្តរបស់ខ្លួន មានផ្កាយក្រពើមួយដួងដែរឬទេ?” តើនេះចង់និយាយពីអ្វីទៅ? គឺចង់ប្រាប់អ្នកថាពេលដែលអ្នកជួបនឹងស្ថានភាពវង្វេងនៅក្នុងឆាកជីវិតរបស់អ្នកចាំបាច់ត្រូវមានផ្កាយក្រពើមួយដួងសម្រាប់ជួយរកទិសដៅឱ្យអ្នក។

ពួកយើងសុទ្ធតែដឹងថា ផ្កាយក្រពើ គឺជាសញ្ញាបង្ហាញផ្លូវដ៏សំខាន់នៅពេលដើរនៅក្នុងព្រៃ និងជាទិសដៅរបស់នាវាចរណ៍ពីបុរាណ លើសពីនេះទៀត វាក៏ជាក្រុមផ្កាយសម្រាប់កំណត់ទិសដៅរបស់ផ្កាយតូចៗផងដែរ។ ដោយសារតែ ផ្កាយក្រពើស្ថិតនៅក្បែរផ្កាយដែលស្ថិតចំទិសខាងជើងតែម្តង ដោយហេតុនេះហើយអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ផែនដីបានពឹងផ្អែកលើពន្លឺរបស់វាដើម្បីធ្វើនាវាចរណ៍ ឬការត្រាច់ចរក្នុងព្រៃនាពេលរាត្រី។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នតំបន់ ប៊ីសសេល (Bissell) គឺជារតនសម្បត្តិមួយនៅលើវាលខ្សាច់សាហារ៉ា ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍រាប់មិនអស់មកកាន់ទីនេះ ប៉ុន្តែមុនពេលលោក ខេន លឺវីន (Ken Levine) មកដល់ទីនេះ វានៅជាកន្លែងដែលគេទុកចោល និងអន់ថយមួយនៅឡើយ។ មនុស្សនៅទីនេះគ្មានអ្នកណាម្នាក់អាចដើរចេញពីវាលខ្សាច់ដ៏ធំមួយនេះបានទេ តាមដឹងមិនមែនពួកគេមិនចង់ចាកចេញពីទឹកដីដ៏ក្រីក្រនេះឡើយ ប៉ុន្តែពួកគេបានសាកល្បងអស់ជាច្រើនលើកហើយនៅតែមិនអាចដើរចេញរួច។

New Project 3 1

ការផ្សាយពាណិជ្ជកម្ម

លោក ខេន លឺវីន (Ken Levine) មិនបានជឿលើពាក្យទាំងនេះទេ គាត់ប្រើភាសាកាយវិការមកសួរមូលហេតុមនុស្សនៅទីនេះ លទ្ធផលចម្លើយរបស់ពួកគេសុទ្ធតែមិនដូចគ្នា នៅទីនេះទោះជាចេញដំណើរពីទិសណាក៏ដោយ ក៏នៅតែត្រលប់មកទីតាំងដើមដដែល។ ដើម្បីបញ្ជាក់ពីរឿងនេះ គាត់បានធ្វើការសាកល្បងមួយ បានចាប់ផ្តើមចេញពី ភូមិ ប៊ីសសេល (Bissell) នេះ ឆ្ពោះទៅទិសខាងជើង លទ្ធផលបីថ្ងៃកន្លះក្រោយ គឺគាត់បានដើរផុតពីទីនោះរួច។

ហេតុអ្វីបានជាជនជាតិ ប៊ីសសេល (Bissell) មិនអាចដើរចេញទៅបាន? លោក ខេន លឺវីន (Ken Levine) មានការងឿងឆ្ងល់ជាខ្លាំង ចុងក្រោយគាត់បានជួលជនជាតិ ប៊ីសសេល (Bissell) ម្នាក់ ឱ្យនាំផ្លូវគាត់ គាត់ចង់មើលថាតើជាមូលហេតុអ្វីទៅ។ ពួកគេបានត្រៀមទឹកកន្លះខែ ហើយដឹកអូដ្ឋពីរក្បាល លោក ខេន លឺវីន (Ken Levine) បានដកហូតឧបករណ៍ទំនើប ៗ ដូចជាត្រីវិស័យទុក។

ការផ្សាយពាណិជ្ជកម្ម

១០ថ្ងៃកន្លងផុតទៅ ពួកគេបានដើរប្រហែល៨០០ម៉ាយល៍ ពេលព្រឹកនៅថ្ងៃទី១១ ពួកគេបានត្រលប់មក ប៊ីសសេល (Bissell) វិញមែន លើកនេះ លោក ខេន លឺវីន (Ken Levine) យល់ហើយ មូលហេតុដែលជនជាតិ ប៊ីសសេល (Bissell) ទៅណាមិនរួចពីវាលខ្សាច់ធំនេះ ពីព្រោះពួកគេមិនស្គាល់ផ្កាយក្រពើឡើយ និងមិនដឹងពីទិសដៅ កើតលិចជើងត្បូងទៀត។

នៅលើវាលខ្សាច់ដែលមើលមិនឃើញកោះក្រើយ បើមនុស្សម្នាក់ពឹងលើការយល់ឃើញរបស់ខ្លួនធ្វើដំណើរទៅមុខ គឺច្បាស់ជាមិនអាចចាកចេញពីទីនោះបានឡើយ។ ភូមិ ប៊ីសសេល (Bissell) ស្ថិតនៅក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ រាប់ពាន់គីឡូនៅជុំវិញនេះគ្មានស្លាកសញ្ញាបង្ហាញផ្លូវឡើយ បើមិនស្គាល់ ផ្កាយក្រពើ ឬផ្កាយប៉ូលទេ ហើយគ្មានត្រីវិស័យទៀតនោះ ចង់ដើរចេញពីវាលខ្សាច់នេះ ពិតជាមិនអាចទៅរួចទេ។

ការផ្សាយពាណិជ្ជកម្ម

Pleiades_hubble

លោក ខេន លឺវីន (Ken Levine) ពេលដែលចាកចេញ បាននាំយុវជនម្នាក់ឈ្មោះថា អាកូថេល (Argutel) គឺមនុស្សម្នាក់ដែលបានសហការជាមួយគាត់លើកមុន គាត់ប្រាប់ អាកូថេល (Argutel) ថា ឱ្យតែអ្នកសម្រាកនៅពេលថ្ងៃគ្រប់គ្រាន់ ហើយនៅពេលយប់អ្នកដើរសំដៅផ្កាយទិសខាងជើង (ផ្កាយក្រពើ) នោះទៅ គឺអាចដើរចេញពីវាលខ្សាច់នេះបានហើយ។

ការផ្សាយពាណិជ្ជកម្ម

អាកូថេល (Argutel) បានធ្វើតាមអ្វីដែលគាត់ប្រាប់ ៣ថ្ងៃក្រោយពិតជាមកដល់ព្រំដែន វាលខ្សាច់ដ៏ធំនេះមែន។ ដូច្នេះ អាកូថេល (Argutel) បានក្លាយទៅជាអ្នកត្រួសត្រាយផ្លូវឱ្យប្រជាជន ប៊ីសសេល (Bissell) ហើយរូបសំណាកស្ព័នរបស់គេឈរនៅក្នុងកណ្តាលទីក្រុង នៅខាងក្រោមនៃរូបសំណាក់ស្ព័ននោះបានឆ្លាក់អក្សរមួយជួរថា ជីវិតថ្មី គឺចាប់ផ្តើមពីការជ្រើសរើសកំណត់គោលដៅ។

នៅពេលនេះអ្វីដែលពួកយើងត្រូវការ គឺផ្កាយក្រពើមួយដួង ដែលជាត្រីវិស័យអាចប្រាប់ទិសដល់យើងបាន។ បែបនេះការដើរចេញពីភាពវង្វេង គឺកាន់តែងាយស្រួល ដូច្នេះរាល់ភាពរីករាយនីមួយៗ រាល់ការចាប់ផ្តើមនៃជីវិតថ្មីមួយ សុទ្ធតែចាប់ផ្តើមពីទិសដៅមួយចេញទៅ។ ឱ្យតែមាននូវទិសដៅ គឺប្រាកដជាអាចដើរដល់ផ្លូវមួយដែលភ្លឺស្វាងជាមិនខាន៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម