យកការលំបាកជាន់ក្រោមបាតជើង ទើបអាចឱ្យយើង រួចផុតពីទុក្ខទាំងឡាយទៅបាន

19
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងមួយជីវិតនេះ ពួកយើងប្រហែលជាបានជួបនូវការលំបាករាប់មិនអស់ ប្រឈមមុខនឹងស្ថានភាពលំបាកក៏មិនតិចដែរ ពេលដែលសេចក្តីលំបាកចូលមករារាំងដំណើរផ្លូវរបស់យើង តើអ្នកប្រើទឹកចិត្តអ្វីទៅប្រឈមមុខទៅ? គេចវេះ ប្រឈមមុខ ឬក៏យកវាជាន់ក្រោមបាតជើង?

មានពេលខ្លះ ពួកយើងអាចនឹងត្រូវបានសេចក្តីលំបាកបន្លាចដល់យើង ហើយយើងទ្រាំមិនបានក៏រុញរា ចង់បោះបង់វាចោល បើបែបនេះមែន នោះអ្នកក៏មិនអាចគេចផុតពីការលំបាកជារៀងរហូតដែរ ប្រៀបមិនស្មើពុះពារនឹងការលំបាកនោះទេ យកការលំបាកនេះមកជាន់ក្រោមបាតជើង។ សមត្ថភាពរបស់មនុស្ស គឺឥតព្រំដែន ឱ្យតែអ្នកជឿជាក់លើខ្លួនឯង មើលស្រាលលំបាកនេះ អ្នកប្រាកដជាអាចដើរចេញពីការលំបាកនេះជាមិនខាន ហើយមកស្វាគមន៍ថ្ងៃស្រស់បំព្រងសម្រាប់ជីវិត។

ការផ្សាយពាណិជ្ជកម្ម

ពាក្យចាស់ពោលថា អានសៀវភៅរាប់ម៉ឺនក្បាលមិនស្មើយកចំណេះដឹងនោះមកអនុវត្តជាក់ស្តែងឡើយ។ បើមិនអាចនៅក្នុងភាពលំបាកនេះវាយផ្តួលវាបានទេ យើងក៏មិនអាចយល់អំពីការរស់នៅដ៏ពិតប្រាកដដែរ។ អ្វីដែលនៅក្នុងសៀវភៅច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវយកមកអនុវត្តន៍ជាក់ស្តែងដែរ។ ឱ្យតែឆ្លងកាត់ការអនុវត្តន៍ជាក់ស្តែងហើយ ទើបអ្នកអាចដឹងថា “ដើមឡើយខ្ញុំអាចធ្វើបានដល់កម្រិតមួយនេះ” ទើបអាចបន្ថែមជំនឿចិត្តដល់ខ្លួនឯង ក៏អាចមានភាពក្លាហានកាន់តែច្រើនទៅប្រឈមមុខនឹងការលំបាកដែរ។

Strong Brand

ការផ្សាយពាណិជ្ជកម្ម

ភាពល្វីងជូរចត់នៃការរស់នៅ ឱ្យតែបានទៅដកពិសោធន៍ដោយខ្លួនឯងផ្ទាល់ ទើបអាចយល់ ទើបអាចដឹង។ ការលំបាកលើកនេះអ្នកអាចប្រឈមដោយភាពក្លាហាន ដូច្នេះការលំបាកលើកក្រោយ ប្រាកដណាស់អ្នកអាចប្រឈមបានដូចគ្នា។ ជនដែលបានឆ្លងកាត់ព្យុះភ្លៀង កាន់តែអាចជាមនុស្សដែលនឹងនរ កាន់តែមានភាពឈ្លាសវៃ ក៏កាន់តែចាស់ទុំដែរ។

ឆាកជីវិតប្រៀបដូចជាឆុងទឹកតែអ៊ីចឹង ស្លឹកតែអណ្តែតនៅលើទឹក ម្តេចក៏អាចសាយក្លិនឈ្ងុយបានទៅវិញ? យកតែទៅឆុងក្នុងទឹកពុះ ត្រឡប់វាពីរទៅបីដង នោះស្លឹកតែនឹងអណ្តែតឡើង ចុងក្រោយបានសាយក្លិនឈ្ងុយឈ្ងុបទាំងបួនរដូវ មានភាពស្ងប់ស្ងាត់នៃរដូវផ្ការីក ភាពក្តៅនៃរដូវក្តៅ ភាពពេញបរិបូរណ៍នៃរដូវស្លឹកឈើជ្រុះ ភាពថ្លាត្រជាក់នៃរដូវរងារ។

ការផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវនៅក្នុងលោកិយនេះ អាចយកស្លឹកតែមកប្រៀបធៀបនឹងដំណើរជីវិតមួយនេះបាន។ មនុស្សដែលមិនបានឆ្លងកាត់ព្យុះភ្លៀង គឺប្រៀបដូចជាស្លឹកតែដែលត្រាំនៅក្នុងទឹកឧណ្ហៗ គ្រាន់តែអណ្តែតថើរៗនៅក្នុងកែវតែប៉ុណ្ណោះ តែមិនបានជះក្លិនក្រអូបចេញមកក្រៅនោះទេ ហើយជនដែលឆ្លងកាត់ការលំបាកទាំងនោះ ប្រៀបដូចជាតែដែលត្រូវបានឆុងនៅក្នុងទឹកក្តៅ នៅក្នុងពេលវេលា និងកម្ដៅមួយទើបមានការអណ្តែតឡើង និងមានក្លិនក្រអូនប្រហើរ។

ឆាកជីវិតនេះដូចជាបំពងទឹកក្តៅ ឬក៏ទឹកពុះនោះអ៊ីចឹង ស្លឹកតែព្រោះតែអណ្តែតឡើងទើបជះក្លិនប្រហើររបស់ខ្លួន ហើយឆាកជីវិតនេះក៏មានតែការជួបនូវឧបសគ្គ និងការលំបាកម្តងហើយម្តងទៀត ទើបអាចបញ្ចេញនូវក្លិនក្រអូបនៃឆាកជីវិតរបស់ខ្លួនដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

Strongwoman

មនុស្សរមែងតែអាចមានពេលវេលាទន់ខ្សោយ ពេលដែលការលំបាកជាច្រើនមកមិនឈប់ យើងនឹងចង់គេចវេះ ចង់បោះបង់ចោល យល់ថាខ្លួន “ពិតជាទៅលែងរួចហើយ”។ មិនថាយើងគេចវេះយ៉ាងម៉េចនោះទេ ការលំបាកនៅតែនៅទីនោះ មិនរលាយទៅណាឡើយ។ យើងមានតែឈរឡើងដោយក្តីក្លាហាន យកភាពលំបាកនោះជាន់ក្រោមបាតជើង នោះជោគជ័យទើបជារបស់យើង។

ការផ្សាយពាណិជ្ជកម្ម

ថាមិនទទួលរងនូវការលំបាកយ៉ាងណាទេ កុំទៅខ្លាចបារម្ភធ្វើអ្វី ត្រូវមានជំនឿដ៏រឹងមាំថាការលំបាកគ្រាន់តែជាភាពបណ្តោះអាសន្នតែប៉ុណ្ណោះ វានឹងកន្លងផុតទៅ។ បើនៅចំពោះមុខនៃភាពលំបាកយើងបែរជាខ្លាចមុខខ្លាចក្រោយ នោះគ្រាន់តែបន្ថែមនូវឧបសគ្គនៅក្នុងចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ និងញុំាងការលំបាកកើនឡើងទ្វេរដង។ បើយើងកែប្រែចិត្តគំនិតរបស់ខ្លួន មើលស្រាលការលំបាក ទទួលយកការលំបាកនោះ អ្នកនឹងដឹងថា ជញ្ជាំងដែលរារាំងផ្លូវរបស់យើង តាមពិតទៅគឺមិនក្រាស់នោះទេ។

នៅចំពោះមុខការលំបាកដ៏ធំ មនុស្សទូទៅតែកើតមាននូវគំនិតមួយប្រភេទនេះ ៖ “រឿងនេះខ្ញុំមិនអាចដោះស្រាយបានទេ”។ តាមពិតទៅគំនិតបែបនេះ គឺមិនត្រឹមត្រូវឡើយ ឱ្យតែអ្នកមានចិត្តពុះពារ ដូច្នេះគ្មានអ្វីលំបាកដែលអ្នកពុះពារមិនបាននោះទេ អ្វីដែលសំខាន់នោះគឺស្ថិតនៅលើអ្នក តើអ្នកអាចងើបឈរឡើងប្រឈមមុខ និងការលំបាកបានដែរឬទេ?

ការផ្សាយពាណិជ្ជកម្ម

អ្នកមានបទពិសោធន៍ល្អ អ្នកក៏មាននូវសមត្ថភាពដ៏ខ្លាំងមួយដែរ អ្នកមានសង្ឃឹមយ៉ាងខ្លាំងចំពោះអាជីពការងាររបស់អ្នក មានពេលខ្លះ ហេតុអ្វីបានជាអ្នកខ្លាចការលំបាក ដោយសារតែអ្នកមិនទាន់ប្រាកដប្រជាចំពោះខ្លួនឯង អារម្មណ៍អវិជ្ជមានរបស់អ្នកបានទៅរារាំងទស្សនវិស័យអភិវឌ្ឍន៍របស់អ្នក។ ដូច្នេះរឿងដែលអ្នកត្រូវធ្វើខានពុំបាននោះ គឺយកចិត្តអវិជ្ជមានចំពោះជីវិតមកបង្វែរទៅជាចិត្តដែលប្រកបដោយភាពវិជ្ជមានក្នុងការអភិវឌ្ឍទៅមុខ។ អ្នកចាំបាច់ត្រូវជឿជាក់លើកម្លាំងស្មារតី សមត្ថភាព បទពិសោធន៍របស់ខ្លួនអ្នក បែបនេះតទៅ ជីវិតរបស់អ្នកនឹងអាចទទួលបានការផ្លាស់ប្តូរទាំងស្រុង៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម