ទឹកចិត្តស្នេហាជាតិ! ផេកគាំទ្រតារាថៃ របស់ខ្មែរជាច្រើន នាំគ្នាឈប់​បង្ហោះ​គាំទ្រ​តារាថៃទៀតហើយ

Cover Thai
ការផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះដោយសារតែបញ្ហាចម្រូងចម្រាស់រវាងប្រទេសកម្ពុជា និងថៃ ទាក់ទងនឹងការសាងសង់សំណង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្ត បានធ្វើឱ្យប្រទេសខ្មែរ និងថៃមានបញ្ហាល្អក់កកររវាងគ្នានឹងគ្នាជាខ្លាំង មិនទាន់រកដំណោះស្រាយឃើញនៅឡើយទេ។

នៅក្នុងនោះប្រជាជនកម្ពុជាជាច្រើនរូបបានងើបឈរឡើងជាឆន្ទៈតែមួយ ក្នុងគំនិតស្នេហាជាតិ និងវប្បធម៌ ប្រឆាំងនឹងការចម្បងវប្បធម៌អរិយធម៌បែបនេះ រហូតធ្វើឱ្យខ្មែរ និងថៃបង្ហោះសារឌឺដងគ្នាទៅវិញទៅមក រហូតលេចមានពាក្យអសុរោះផងដែរ។

ការផ្សាយពាណិជ្ជកម្ម
1200px Ankor_Wat_temple
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិនអាចមើលឃើញនឹងភ្នែក និងមានគំនិតស្នេហាជាតិផងនោះ ពេលនេះសូម្បីតែគណនីហ្វេសប៊ុកផេករបស់ជនជាតិខ្មែរ ដែលធ្លាប់តែផុសគាំទ្រតារាថៃនោះ ក៏បានចេញមកធ្វើពហិការ បន្តៗគ្នាឈប់បង្ហោះពីតារាថៃបន្តទៅទៅទៀតនោះដែរ ដោយមានផេកខ្មែរគាំទ្រតារាថៃមួយចំនួនផុសបកស្រាយពីបញ្ហាក្តៅគគុកពីប្រាសាទរបស់ខ្មែរ ក៏មានជនជាតិថៃនាំគ្នាធ្វើការ Report  Facebook Page  ទៀតផង នាំឱ្យមានបញ្ហាល្អក់កករកាន់តែខ្លាំងឡើង។

Bn_thai_building_
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Download
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2021 07 15 At 10.20.46 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅពីធ្វើពហិកាមិនបង្ហោះពីតារាថៃបន្តទៅទៀត ផេកគាំទ្រតារាថៃខ្លះក៏បានដកខ្លួនឈប់ដំណើរការផេកពីតារាថៃបន្ត ឯផេកខ្លះក៏បានរៀបរាប់ថានឹងធ្វើការប្តូរឈ្មោះផេក ទៅប្រើប្រាស់នៅក្នុងផ្សព្វផ្សាយពីប្រទេសកម្ពុជា និងកន្លែងកម្សាន្តប្រទេសកម្ពុជា ដែលមានប្រយោជន៍ចំពោះប្រទេសជាតិវិញ។

ការផ្សាយពាណិជ្ជកម្ម

គួរឱ្យដឹងផងដែរថា ក្រោយមានផេកគាំទ្រតារាថៃចូលរួមឈប់គាំទ្រតារាថៃបែបនេះ ធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរៗនូវទឹកចិត្តស្នេហាជាតិបែបនេះជាខ្លាំង ហើយវាក៏ជាការបើកផ្លូវឱ្យវិថីសិល្បៈខ្មែរឈានជើងទៅមុខបន្តទៅមុខទៀតកាន់តែល្អប្រសើរឡើង ទោះជាមិនទាន់ល្អខ្លាំងដូចប្រទេសជិតខាងយ៉ាងណាក៏ដោយ។ ដូច្នេះចង់ឱ្យសិស័យសិល្បៈ និងភាគយន្តខ្មែររស់​ លុះត្រាណាអ្នកគាំទ្រក្នុងស្រុកមានសន្ទុះ​ ទេីបផលិតករ​ អ្នកនិពន្ធកាន់តែមានកម្លាំងចិត្តបន្ថែមទៀត៕

Screen Shot 2021 07 15 At 9.55.03 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
213007620_332474838483594_3373611549189021593_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
211880509_332474905150254_7264515295597169194_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
214532651_332474855150259_4000404055150140937_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
202177066_332474925150252_5393793541504902808_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60eec0284aef5_1626259440_medium
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម