ភាពជោគជ័យ គឺស្ថិតនៅលើរឿងតូចតាចដែលអ្នកមិនដែលចាប់អារម្មណ៍

1២
ការផ្សាយពាណិជ្ជកម្ម

មនុស្សទូទៅ សុទ្ធតែធ្វេសប្រហែលនឹងរឿងតូចតាចដែលនៅជុំវិញខ្លួន ពីព្រោះពួកគេយល់ថា រឿងតូចតាចគ្មានអ្វីអស្ចារ្យនោះទេ ព្រោះបើរវល់តែគិតរឿងតូចតាច អាចនឹងខាតពេល ខាតវេលា ប៉ុន្តែយ៉ាងណាមិញ ប្រសិនបើអ្នកអាចយកចិត្តទុកដាក់ពីប្រភពនៃរឿងតូចតាចបាននោះ ក៏អាចរកប្រាក់បានច្រើនហួសពីអ្វីដែលអ្នករំពឹងទុកក៏ថាមិនបានដែរ។

លោកបណ្ឌិត Kikunae Ikeda (池田菊苗)ជនជាតិជប៉ុន គាត់ពូកែក្នុងការពិនិត្យសង្កេតលើរបស់តូចៗ ហើយបានគិតឃើញនូវចំណុចសំខាន់នៅក្នុងរបស់តូចនោះ។

ការផ្សាយពាណិជ្ជកម្ម

មានថ្ងៃមួយ ពេលគាត់ហូបបាយ គាត់បានប្រើចង្កឹះកូរសម្លរក្តៅដោយមិនដឹងខ្លួន ហើយលើកយកមកហុច បន្ទាប់មកបានសួរប្រពន្ធគាត់ថា “អឹម! រសជាតិឆ្ងាញ់ម្ល៉េះ តើប្រើគ្រឿងផ្សំអ្វីខ្លះ?” ប្រពន្ធគាត់ឆ្លើយថា “ ស៊ុបថ្ងៃនេះគឺប្រើសារាយសមុទ្រមកធ្វើ”។

ពេលដែលកូនគាត់ស្តាប់ឮថា ស្រាប់តែលូកមាត់និយាយថា “ប៉ា! ហេតុអ្វីបានជាសារ៉ាយសមុទ្រអាចមានរសជាតិស្រស់ហើយឆ្ងាញ់បែបនេះ”?

ការផ្សាយពាណិជ្ជកម្ម

Img_1907

ជាទូទៅ មនុស្សធម្មតាសុទ្ធតែមិនខ្វល់ពីបញ្ហាតូចៗនេះទេ តែលោកបណ្ឌិត Kikunae Ikeda (池田菊苗)វិញ បែរជាគិតយ៉ាងយកចិត្តទុកដាក់ទៅលើរសជាតិស្រស់ហើយឆ្ងាញ់នេះតើបានមកពីណា? គាត់ចាប់ផ្តើមវិភាគធាតុផ្សំរបស់សារាយសមុទ្រ បន្ទាប់ពីឆ្លងកាត់ដំណើរការចម្រាញ់ជាច្រើនដង ក៏បានរកឃើញពីសារធាតុគ្រីស្កាល់ពណ៌សរម្យ៉ាង មានសារៈប្រយោជន៍ខ្លាំងចំពោះគ្រឿងផ្សំណាស់ នេះគឺជា “ប៊ីចេង” ដែលបានបង្កើតដំបូងគេបង្អស់នៅលើពិភពលោក។

ការផ្សាយពាណិជ្ជកម្ម

ក្រោយមក គាត់បានទាញយកប៊ីចេងដែលមានតម្លៃទាបបំផុត ចេញពីវត្ថុធាតុផ្សេងទៀត បន្ទាប់មកគាត់បានស្នើរសុំប៉ាតង់ ហើយបើករោងចក្រផលិតបែបទ្រង់ទ្រាយធំ ជាលទ្ធផលបាននាំមកនូវផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់មកឱ្យគាត់។

ការរកមូលហេតុអ្វីមួយ តែងតែអាចរកឃើញនូវភាពអស្ចារ្យដែលស្ថិតនៅក្នុងនោះ ហើយបាននាំមកនូវរបកគំហើញថ្មីសម្រាប់ខ្លួនឯងទៀតផង។ បើព្រោះតែរឿងតូចតាចមិនទៅធ្វើ ឬក៏មិនយកចិត្តទុកដាក់នោះ ឱកាសនៃការរកប្រាក់ចំណេញបានត្រឹមតែដើរជ្រោះផ្លូវគ្នាជាមួយយើងតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

Hard Truths About Success  E1538473133666

អ្នកនិពន្ធលោកខាងលិចម្នាក់បាននិយាយថា “មានការសង្កេតយ៉ាងល្អិតល្អន់ចំពោះរឿងតូចតាច គឺជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ ពាណិជ្ជកម្ម សិល្បៈ វិទ្យាសាស្រ្ត និងជីវរស់គ្រប់ប្រភេទ រីឯចំណេះដឹងរបស់មនុស្សគឺជាប្រមូលផ្តុំរឿងរ៉ាវតូចៗដែលឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ ក៏បានប្រមូលផ្តុំឡើងបន្តិចម្តងៗនូវចំណេះដឹង និងបទពិសោធន៍ផងដែរ បន្ទាប់មកសន្សំបានជាសាជីជ្រុងចំណេះដឹងដ៏ធំមួយ”។

ការផ្សាយពាណិជ្ជកម្ម

ការចាប់អារម្មណ៍គ្រប់ពេលចំពោះចំណុចដែលតូចតាច និងមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីចំណុចតូចៗ នោះចំណុចដែលធំៗប្រាកដជាមើលឃើញយ៉ាងច្បាស់ដោយមិនអាចធ្វេសប្រហែលនោះឡើយ បន្ទាប់មក ពេលដែលបំពេញកិច្ចការនឹងទទួលបានលទ្ធផលទ្វេដង។ ដ្បិតតែមានមនុស្សយល់ថាការរឹតត្បិតចំពោះរឿងតូចតាច គឺជារៀបរបបរបស់មនុស្សតូចតាច ប៉ុន្តែផ្ទុយមកវិញបើអាចចាប់អារម្មណ៍ដល់រឿងតូចបំផុត មិនប្រាកដថាមិនអាចធ្វើរឿងធំមិនបាននោះទេ ម្យ៉ាងទៀតក៏អាចជាមនុស្សដែលមានទ្រព្យសម្បត្តិក៏ថាបាន ព្រោះពួកគេបានផ្តោតអារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហា ឬរឿងតូចតាចទាំងនេះ។

ឱកាសនៃការរកប្រាក់ គឺជាលំហូរ មិនដឹងថាពេលណាអាចដល់វេនខ្លួនឡើយ? ជឿជាក់ថាមានមនុស្សជាច្រើនធ្លាប់មានគំនិតបែបនេះ តែបើយកចិត្តទុកដាក់ចំពោះរឿងតូចតាចឱ្យបានច្រើននោះ ប្រាកដជាអាចទទួលបានឱកាសចំណេញប្រាក់យ៉ាងច្រើនជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

នៅប្រទេសជប៉ុនមានស្ត្រីមេផ្ទះម្នាក់ ជារៀងរាល់ថ្ងៃពេលដែលស្វាមីភ្ញាក់ពីព្រលឹម គាត់ប្រញាប់ចម្អិនមីភ្លាម  តែបើក្រោកយឺត ឬនៅពេលយប់ជ្រៅ មិនថាចម្អិនមី ឬលាងចានទេ គឺមានផលរំខានជាខ្លាំង ស្រី្តរូបនេះបាននឹកឃើញដល់វិធីដែលមិនបាច់ចម្អិនមី ក៏អាចញុំាមីបានដែរ គាត់គ្រាន់តែប្រើកែវជ័រធម្មតាមួយ យកមីគ្រាមដាក់ចូលទៅក្នុងនោះ ហើយប្រើថង់ផ្លាស្ទិចបិទជិត ដូច្នេះពេលដែលស្វាមីត្រឡប់មកវិញ គ្រាន់តែចាក់ទឹកក្តៅ គឺអាចញុំាមីដែលក្តៅហ៊ុយៗបានហើយ។

Success

ការផ្សាយពាណិជ្ជកម្ម

ស្វាមីនាងយល់ថាគំនិតនេះល្អណាស់ ក៏បានទំនាក់ទំនងទៅក្រុមហ៊ុនមីទាញ ក្រុមហ៊ុនយល់ថាមធ្យោបាយនេះល្អ បានចំណាយប្រាក់១០០០.០០០យ័នដើម្បីទិញសិទ្ធផលិត ហើយគឺជាមីស្រុះ ឬមីកញ្ចប់ ដែលអ្នកទាំងអស់គ្នាឃើញនាពេលបច្ចុប្បន្ននេះហើយ។

វិធីរកប្រាក់ គឺមានគ្រប់ទីកន្លែង អ្នកត្រូវមានចំណេះដឹងជ្រៅជ្រះ ក៏មិនប្រាដកថាត្រូវមានទេព្យកោសល្យលើសគេដែរ ប៉ុន្តែអ្នកដាច់ខាតមិនអាចខ្វះនូវការសង្កេតដោយវាងវៃនោះទេ។

ការផ្សាយពាណិជ្ជកម្ម

អ្នកជំនួញជនជាតិអាមេរិកមួយរូបបានមកទេសចរណ៍នៅភ្នំហ្វូជី (Fuji) ប្រទេសជប៉ុន គាត់ស្រាប់តែនឹកឃើញដល់ចំណុចមួយ គឺយកខ្យល់អាកាសនៅភ្នំហ្វូជី (Fuji) ដ៏ស្រស់បរិសុទ្ធច្រកដាក់ក្នុងដប លក់ទៅឱ្យប្រជាជននៅតាមទីក្រុងធំៗ ដែលទទួលរងនូវការបំពុលបរិយាកាស និងប្រជាជនដែលមិនធ្លាប់ទៅភ្នំហ្វូជី(Fuji) ហើយបន្ទាប់មកធ្វើការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មដូចគ្នា ដោយទទួលបាននូវផលចំណេញអាចគួរឱ្យកត់សម្គាល់បាន។

ដូច្នេះ ឱ្យតែខួរក្បាលកម្រើកបានរហ័ស ទោះជាមើលទៅមិនសូវទាក់ភ្នែក ឬក៏ជារឿងទម្លាប់ក៏ដោយ បន្ទាប់ពីឆ្លងកាត់ការកែច្នៃ ថាមិនបានក៏អាចក្លាយទៅឧបករណ៍បង្កើតប្រាក់ គ្រាន់តែមើលថាអ្នកចង់បាន ឬអត់តែប៉ុណ្ណោះ៕

WHY HARD WORK IS THE KEY FOR SUCCESS

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម