សម្រាប់អ្នកដែលតែងតែទទួលទានទឹកឃ្មុំ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នឹកស្មានមិនដល់

សម្រាប់អ្នកដែលតែងតែទទួលទានទឹកឃ្មុំ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នឹកស្មានមិនដល់
ការផ្សាយពាណិជ្ជកម្ម

ទឹកឃ្មុំជាអាហារដែលមនុស្សយកមកប្រើប្រាស់តាំងពីសម័យបុរាណ វាអាចប្រើសម្រាប់ជាម្ហូបអាហារ។ ទឹកឃ្មុំវាមានសារៈប្រយោជន៍ច្រើនណាស់ដែលផ្តល់ទៅដល់មនុស្ស ដោយសារសារធាតុសមាស ដែលឃ្មុំបានក្រេបលំអងពីផ្កា យកមកបង្កើតជាទឹកឃ្មុំ មានរសជាតិផ្អែម តែគ្មានកាឡូរីនោះទេ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកឃ្មុំក្រោយពីទទួលទាន ៖

១. ផ្ទុកទៅដោយសារធាតុចិញ្ចឹមចម្បងៗ

ការផ្សាយពាណិជ្ជកម្ម

ទឹកឃ្មុំមានរសជាតិផ្អែម មានលក្ខណៈខាប់ នៅក្នុងទឹកឃ្មុំសម្បូរទៅដោយស្ករដែលបានពីលំអងផ្កា ហើយទឹកឃ្មុំទាំងនោះធាតុពិតគឺ ឃ្មុំផលិតវាឡើងដើម្បីទុកបម្រុងសម្រាប់កូនឃ្មុំដែលទើបញាស់ សម្រាប់ធ្វើជាអាហារ។ នៅក្នុងទឹកឃ្មុំ១ស្លាបព្រា មានផ្ទុក ១៧ក្រាមនៃស្ករ ដោយស្ករទាំងនោះ មានដូចជា fructose glucose maltose និង sucrose ហើយវាក៏ផ្ទុកនូវប្រូតេអ៊ីន និងពពួកវីតាមីនចម្រុះនៅក្នុងនោះ ម្យ៉ាងវិញទៀត វាផ្ទុកនូវរុក្ខសមាស ដែលច្រើនជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយទឹកឃ្មុំដែលមានពណ៌ក្រម៉ៅ គឺសម្បូរសារធាតុនេះច្រើនជាងទឹកឃ្មុំដែលមានពណ៌ស្រាល។

GettyImages 1144732131 Fa2e86368e944e5cbdb5cebca20acbe8

ការផ្សាយពាណិជ្ជកម្ម

២. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

ទឹកឃ្មុំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលទាំងនោះជាអាស៊ីតសរីរាង្គ និង phenolic compounds ដូចជា flavonoids ជាដើម សារធាតុទាំងនោះវាអាចជួយដល់សុខភាពបេះដូង ជាពិសេសគឺប្រឆាំងនឹងជំងឺមហារីក។

ការផ្សាយពាណិជ្ជកម្ម

៣. មានផ្ទុកស្ករដែលមានផលប៉ះពាល់ទាបដល់អ្នកជំងឺទឹកនោមផ្អែម

ទឹកឃ្មុំ ក្នុងជំងឺទឹកនោមផ្អែម វាមានភាពមិនច្បាល់លាស់នៅឡើយ តែមានការសិក្សាខ្លះបញ្ជាក់ថាវាអាចកាត់បន្ថយជំងឺបេះដូងដែលអាចកើតមានលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ម្យ៉ាងវិញទៀត ទឹកឃ្មុំវាអាចបង្កើតជាតិស្ករក្នុងឈាម តែមិនខ្ពស់ដូចការទទួលទានស្ករធម្មតានោះឡើយ។ តែទោះវាមានផលប៉ះពាល់ទាបសម្រាប់អ្នកជំងឺទឺកនោមផ្អែមតែក៏ត្រូវទទួលទានវាដោយប្រុងប្រយ័ត្នផងដែរ។

ការផ្សាយពាណិជ្ជកម្ម

Honey

៤. ទឹកឃ្មុំជួយព្យាបាលការរលាក និងរបួស

ការផ្សាយពាណិជ្ជកម្ម

នៅតំបន់អាស៊ី ប្រជាជនបានប្រើទឹកឃ្មុំសម្រាប់ជាឱសថព្យាបាលរបួស និងការរលាកនានា។ មានការសិក្សាជាច្រើន ដែលបង្ហាញថា ទឹកឃ្មុំ វាអាចព្យាបាលរបួលស្រាលៗ និងការរលាកបាន វាក៏អាចប្រើសម្រាប់ព្យាបាលរបួសដែលមានលើអ្នកជំងឺទឹកនោមផ្អែមបានដែរ។ ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងការកកើតបាក់តេរី ព្រមទាំងការរលាកផ្សេងៗ នៅក្នុង ឬក្រៅសារពាង្គកាយ វាក៏បានព្យាបាលស្បែកដែលខូចខាតឱ្យមានសភាពល្អប្រសើរបានផងដែរ។

៥. អាចបន្ធូរអាការៈក្អក

ការផ្សាយពាណិជ្ជកម្ម

ក្អកជាជំងឺទូទៅ ដែលកើតលើមនុស្សគ្រប់វ័យ ទឹកឃ្មុំវាអាចសម្រួលដល់អាការៈក្អករបស់យើងបានជាពិសេសលើកុមារ ហើយវាក៏ត្រូវបានគេប្រើជាថ្នាំបឋមសម្រាប់បំបាត់ការក្អក ជាយូរណាស់មកហើយ ម្យ៉ាងទៀត វាក៏មានប្រសិទ្ធភាពសម្រាប់កុមារក្នុងការបំបាត់ក្អកនៅពេលយប់បានថែមទៀត។

83058825

ការផ្សាយពាណិជ្ជកម្ម

៦. ជាប្រភេទអាហារដែលមានកាឡូរី និងស្ករខ្ពស់

ទឹកឃ្មុំ វាមានរសជាតិឆ្ងាញ់ ហើយវាក៏មានផលប៉ះពាល់ទាបជាងការទទួលទានស្ករផងដែរ។ អ្វីដែលសំខាន់នោះ យើងត្រូវជ្រើសរើស ទឹកឃ្មុំសុទ្ធដែលមានគុណភាពខ្ពស់ ព្រោះថាទឹកឃ្មុំខ្លះគេអាចបន្ថែមសេរ៉ូមស្ករ ដើម្បីបន្ថយតម្លៃ សម្រាប់លក់ក្នុងទីផ្សារ យ៉ាងណាមិញទឹកឃ្មុំ យើងគួរប្រើឱ្យបានត្រឹមត្រូវ ព្រោះវាក៏មានជាតិស្ករ និងកាឡូរីខ្ពស់ផងដែរ គ្រាន់តែផលប៉ះពាលរបស់វាទាបជាងការទទួលទានស្ករធម្មតា ក្នុងការបង្កើនរសផ្អែមក្នុងម្ហូប។

ការផ្សាយពាណិជ្ជកម្ម

៧. ជួយដល់សុខភាពបេះដូង

ទឹកឃ្មុំវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ដែលភាគច្រើន គឺអាចបង្ការយើងពីជំងឺបេះដូង ព្រមទាំងអាចបង្កើនសមត្ថភាពនៃលំហូររបស់ឈាមឱ្យដើរបានស្រួល និងចៀសពីការស្ទះសរសៃឈាមបេះដូង។ ម្យ៉ាងទៀត វាក៏អាចកាត់បន្ថយ Triglycerides ដែលវាក៏ជាកត្តាមួយដែលអាចឱ្យយើងកើតជាជំងឺបេះដូងដែរ ប្រសិនបើបរិមាណរបស់វាច្រើនហួស។ ទឹកឃ្មុំ វាក៏ជំនួយដល់កម្រិត cholesterol ល្អដែលមាននៅក្នុងរាងកាយ និងកាត់បន្ថយ កម្រិត cholesterol ដែលរាងកាយមិនត្រូវបានទៀតផង។ ដែលទាំងអស់នេះសុទ្ធសឹងតែជាកត្តាដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ដំណើរការរបស់បេះដូងយើង៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម