ភ្ញាក់ផ្អើល ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ទៅសួរសុខទុក្ខមិត្តចាស់ (មានវីដេអូ)

Cover Wings
ការផ្សាយពាណិជ្ជកម្ម

នាល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវីដេអូ និងរូបភាពជាច្រើនរបស់ អ្នកឧកញ៉ា គិត ម៉េង បានស្លៀកពាក់ជាអ្នកដឹកជញ្ជូនអីវ៉ាន់យ៉ាងសាមញ្ញបានត្រូវគេចែកចាយបន្តគ្នា លាន់មាត់សរសើរនូវការដាក់ខ្លួនបែបនេះ។

A1 14
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
A2 7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការស្លៀកពាក់អ្នកដឹកជញ្ជូនមួយនេះ គឺធ្វើឡើងដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប ដោយនៅក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសាររៀបរាប់បន្ថែមថា៖

ការផ្សាយពាណិជ្ជកម្ម

« ថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ ដែលវីងម៉លបានមកដល់ទីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទិញអីវ៉ាន់ប្រកបដោយសុវត្ថិភាព តម្លៃទាប សម្រាប់ពាណិជ្ជករ អ្នកលក់ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន។

៣៣ 8 1536x1024
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
A3 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Fdee 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីងម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និងសហគមន៍ទាំងមូលរបស់យើង។ ជាមួយនឹងសេវាកម្មបន្ថែម អ្នកលក់របស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគគាត់ តាមរយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្តពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។
ខ្ញុំក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំគឺ អ្នកឧកញ៉ា ហុង ពីវ ដើម្បីប្រគល់អំណោយដែលខ្ញុំស្រទ្បាញ់ជូនគាត់ផ្ទាល់។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល! »។

ការផ្សាយពាណិជ្ជកម្ម
Frr 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រររ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ដសឹឹ 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
224322213_4373847779343819_3288960195862624855_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ere 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម