មិនសំខាន់ទេថា អ្នកដទៃមើលមកយើងយ៉ាងម៉េច សំខាន់ យើងហ៊ានគិត ហ៊ានធ្វើ ទើបអាចសម្រេចគោលដៅ

3
ការផ្សាយពាណិជ្ជកម្ម

ស្រលាញ់ការងារមួយ គឺអាស្រ័យលើជំនឿចិត្តដែលខ្លួនមានចំពោះការងារនោះ។ ពេលដែលមនុស្សម្នាក់មានបំណងចង់ជោគជ័យដ៏ខ្លាំងខ្លា ហើយជំនឿរឹងមាំខ្លាំងទៀតនោះ ដូច្នេះគេក៏អាចប្រើកម្លាំងកាយចិត្ត ទៅបំពេញការងារមួយនេះបានល្អ ដល់ទីបំផុត ឈានទៅដល់គោលដៅរបស់ខ្លួន។ ម្យ៉ាងទៀត គំនិតជោគជ័យដ៏ខ្លាំងខ្លា មានប្រភពចេញពីចិត្តដែល “ហ៊ានទៅគិត”។ ឱ្យតែហ៊ានគិត ហ៊ានផ្តល់ក្តីសង្ឃឹមដ៏ធំសម្រាប់ខ្លួន ដូច្នេះទើបគេអាចមានជំនឿចិត្តដ៏មោះមុត ញុំាឱ្យខ្លួនមានការដាក់អារម្មណ៍ចូលទៅក្នុងនោះកាន់តែច្រើន ធ្វើឱ្យការងារមួយនោះកាន់តែរលូន។

កីឡាបាល់បោះ គឺជាកីឡាដ៏ពេញនិយមនាពេលបច្ចុប្បន្ន អ្វីដែលយើងកត់សម្គាល់ឃើញនោះ កីឡាករបាល់បោះ សុទ្ធតែមានមាឌមាំ កម្ពស់ខ្ពស់ ដូចជាកីឡាករ យ៉ាវម៉ីង (YaoMing) របស់ប្រទេសចិន និង កីឡាករអូណែល ( O’Neal) របស់សហរដ្ឋអាមេរិក។ ហើយនៅលើសង្វៀន NBA (សហមាគន៍បាល់បោះជាតិ National Basketball Association) យើងតែងធ្លាប់បានឃើញកីឡាករម្នាក់ដែលមានរាងតូចល្អិតនៅក្នុងចំណោមនោះ គឺ ប៊ូស (Muggsy Bogues)។

ការផ្សាយពាណិជ្ជកម្ម

Dataimagewebpbase64UklGRqBzAQBXRUJQVlA4IJRzAQDwPAW D8e0e3f144bd6514271162a2db4d8ba0

ប៊ូស (Bogues) ត្រូវបានគេស្គាល់ថាជាកីឡាករដែលមានកម្ពស់ត្រឹមតែ១ម៉ែត្រ៦០តែប៉ុណ្ណោះ នៅក្នុងភ្នែករបស់ប្រទេសលោកខាងកើតក៏នៅតែយល់ថា នេះជាកម្ពស់ទាបដែរ តែបុរសកម្ពស់ទាបម្នាក់នេះគឺមិនធម្មតានោះទេ គេគឺជាកីឡាករដែលមានភាពលេចធ្លោបំផុត និងជាខ្សែរការពារដែលមានកំហុសតិចបំផុតនៅក្នុងសង្វៀនរបស់ NBA គេមិនត្រឹមតែគ្រប់គ្រងបាល់បានល្អនោះទេ គេនៅអាចស៊ុតបាល់ចូលពីចម្ងាយបានទៀតផង នៅក្នុងចំណោមគូប្រកួតដែលមានកម្ពស់ខ្ពស់ស្ទើរតែមិនអាចយកឈ្នះគេបាន ព្រោះគេអាចស៊ុតបាល់ចូលកន្ត្រកដោយគ្មានការភ័យខ្លាចនោះទេ។

ការផ្សាយពាណិជ្ជកម្ម

រាល់ដងពេលដែលមើលឃើញ ប៊ូស (Bogues) ដូចជាឃើញកូនឃ្មុំតូចមួយអ៊ីចឹង ហោះចុះឡើងនៅក្នុងទីលានប្រកួត នៅក្នុងចិត្តអ្នកគាំទ្រទ្រាំមិនបានក៏ស្រែកសរសើរដល់រូបគេ គេមិនត្រឹមតែបានលួងលោមដល់មនុស្សដែលមានកម្ពស់ទាបនៅក្នុងលោកនេះទេ ហើយក៏បានលើកទឹកចិត្តដល់មនុស្សធម្មតាដែលមានឆន្ទៈស្រលាញ់កីឡាមួយនេះដែរ។

ដូច្នេះ ប៊ូស (Bogues) ធ្វើដូចម្តេចទៅទើបអាចធ្វើឱ្យខ្លួនមានវត្តមាននៅក្នុងទីលានប្រកួតបាល់បោះនេះបាន?

ការផ្សាយពាណិជ្ជកម្ម

Muggy 20charlotte

ប្រាកដណាស់ ប៊ូស (Bogues) មិនមែនកើតមកមានថ្វីដៃតាំងពីកំណើតនោះទេ គេមានមាឌល្អិតតាំងពីតូចមកម្ម្ល៉េះ តែគេស្រលាញ់កីឡាបាល់បោះខ្លាំងណាស់ គេបានលេងកីឡាបាល់បោះជាមួយមិត្តភ័កិ្តរបស់គេស្ទើរតែរាល់ថ្ងៃ។ គ្រានោះគេមានក្តីសុបិនថា នឹងអាចទៅលេងនៅក្នុងក្លឹប NBA បាន ពីព្រោះក្លឹប NBA មិនត្រឹមតែមានប្រាក់ខែខ្ពស់ប៉ុណ្ណោះទេ ហើយក៏អាចទទួលបាននូវឋានៈមួយនៅក្នុងសង្គមផងដែរ ហើយវាគឺជាក្តីសុបិននៅក្នុងចិត្តរបស់យុវវ័យដែលស្រលាញ់កីឡាបាល់បោះនៅក្នុងប្រទេសអាមេរិក។

ការផ្សាយពាណិជ្ជកម្ម

ប៊ូស (Bogues) តែងតែប្រាប់មិត្តភ័កិ្តរបស់គេថា “ពេលដែលខ្ញុំធំឡើង ខ្ញុំនឹងទៅលេងនៅក្លឹប NBA”។ មនុស្សរាល់គ្នាពេលដែលស្តាប់ពាក្យរបស់គាត់ហើយ តែងតែអស់សំណើច ពីព្រោះពួកគេយល់ថា មនុស្សម្នាក់ដែលមានកម្ពស់តែ១ម៉ែត្រ៦០ ដាច់ខាតមិនអាចចូលក្នុងក្លឹប NBA បានឡើយ។

ការសើចចំអករបស់មិត្តភ័កិ្តមិនបានបំបាក់ជំនឿចិត្ត និងឆន្ទៈរបស់ ប៊ូស (Bogues) ឡើយ គេបានប្រើពេលវេលា និងកម្លាំងស្មារតីច្រើនជាងមនុស្សធម្មតាទៅហ្វឹកហាត់ ទីបំផុតក៏បានក្លាយទៅជាកីឡាបាល់បោះដែលពោរពេញដោយសមត្ថភាពមួយរូប ក៏ជាខ្សែការពារដ៏ល្អម្នាក់ផងដែរ។ គេនៅបានបញ្ចេញសមត្ថភាពតូចល្អិតរបស់ខ្លួនយ៉ាងពេញលេញ សកម្មភាពរបស់គេលឿន និងរស់រវើក គូប្រកួតតែងតែមិនអាចការពារបាន ហើយគេមិនសូវមានកំហុសនោះទេ ដោយសារតែគេមានមាឌល្អិតនេះហើយ ទើបញុំាងឱ្យគូប្រកួតមិនសូវចាប់អារម្មណ៍ ដូច្នេះគេតែងតែស៊ុតបាល់ចូលកន្រ្កកបានជារឿយៗ។

ការផ្សាយពាណិជ្ជកម្ម

Tyrone (Muggsy) Bogues

ដោយសារតែកត្តាដែល “ហ៊ានទៅគិត” ទើប ប៊ូស (Bogues) ប្រកាន់នូវជំនឿឆន្ទៈរបស់ខ្លួន ដូច្នេះនៅក្នុងវិស័យកីឡាបាល់បោះ គេរឹតតែប្រឹងប្រែង និងតស៊ូបន្ថែមទៀត ដើម្បីតែគោលដៅមួយប៉ុណ្ណោះ គឺបានចូលក្នុងក្លឹប NBA។ ក៏ដោយសារតែមាននូវជំនឿចិត្តដ៏ខ្លាំងក្លាបែបនេះហើយ បណ្តាលឱ្យគេតស៊ូហ្វឹកហាត់ បានយ៉ាងល្អ ហើយនៅក្នុងការប្រកួតនីមួយៗ គេបានបញ្ចេញសមត្ថភាពកាន់តែល្អទៀតផង ទីបំផុតការខិតខំប្រឹងប្រែងរបស់គេពិតជាបានឈានដល់ភាពជោគជ័យមែន។

ការផ្សាយពាណិជ្ជកម្ម

“ហ៊ានទៅគិត” គឺជាការបង្វិលផ្លាស់ប្តូររបស់ចិត្តមួយប្រភេទ “ហ៊ានទៅគិត” អាចញុំាងឱ្យមនុស្សមានទឹកចិត្តកាន់តែស្រលាញ់ និងដាក់ចិត្តទៅក្នុងការងារនោះ បែបនេះ គេប្រាកដជាអាចធ្វើការងារបានល្អ។ ពីព្រោះជំនឿចិត្តអាចដឹកនាំអ្នកទៅប្រឹងប្រែងគ្រប់ពេលវេលា ប្រាកដណាស់ក៏អាចធ្វើឱ្យការងារកាន់តែអភិវឌ្ឍន៍ទៅមុខដែរ។

ដូច្នេះ មិនថាពេលណាទេ យើងត្រូវផ្តល់ឱ្តខ្លួនឯងនូវជំនឿចិត្តដ៏ខ្លាំងក្លាមួយ ប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ក៏មានតែបែបនេះទេ ទើបយើងអាចទទួលបានជីវិតដែលយើងចង់បាន៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម