ស្អាតខ្លាំង! អ្នកមានដីនៅជើងភ្នំ ឬតំបន់ព្រៃធម្មជាតិ អាចលៃលកម៉ូតផ្ទះលំហែមួយនេះបាន

Cover Home1
ការផ្សាយពាណិជ្ជកម្ម

ផ្ទលំហែដ៏ស្រស់ស្អាត នៅចន្លោះធម្មជាតិ ក្បែរមាត់ទឹក និងមានទេសភាពដ៏អស្ចារ្យ សាកសមសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ ឬចង់សាងសង់ផ្ទះនៅតំបន់សួនច្បារស្ងាត់ សម្រាប់វិស្សមកាល ឬពេលទំនេរពីការងារ ។ ដោយថ្ងៃនេះយើងនឹងលើកឡើងពីផ្ទះលំហែមួយខ្នងដ៏ស្រស់ស្អាតមួយកន្លែង។

ផ្ទះដ៏ស្រស់ស្អាតនេះ ជាផ្ទះឈើតូចមានកម្ពស់ពីរជាន់ ដែលមានដំបូលប្រក់ក្បឿង និងមានគ្រោងជាដែក ។ ជាពិសេសមានរាបហាលនៅខាងក្រៅមានផ្ទៃដីរាបស្មើរធំទូលាយ សម្រាប់អង្គុយមើលទេសភាពដ៏ស្រស់ស្អាតដែលព័ទ្ធជុំវិញផ្ទះ ហើយវាក៏ជាកន្លែងសម្រាប់ទទួលទានតែ ឬកាហ្វេ និងអាចជជែកជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ។ ហើយនៅខាងក្រោយ មានផ្ទះបាយតូចមួយគួរឱ្យស្រឡាញ់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Home00101
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្ទះនេះត្រូវបានគេសាងសង់ជួបប្របមាត់ទឹក ដែលមានបរិយាកាសស្រស់ថ្លា និងត្រជាក់ល្អទាំងយប់ទាំងថ្ងៃ ពេលទំនេរអាចចុះហែលទឹកលេង ពិសេសបំផុតគឺ នៅ​ជុំវិញ​ផ្ទះគ្មានម៉ាស៊ីនត្រជាក់ គ្មានទូរទស្សន៍ គ្មានទូទឹកកកទេ ប៉ុន្តែអាកាសធាតុល្អគួរឱ្យចង់រស់នៅជាមួយនឹងសម្រស់បែបធម្មជាតិទេសភាព ៣៦០ ដឺក្រេជុំវិញផ្ទះ។

Home00102
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទីតាំងសំខាន់ៗនៃផ្ទះលំហែរមួយនេះមានដូចជា ៖

ការផ្សាយពាណិជ្ជកម្ម

– ខាងក្រៅរានហាលទូលាយអង្គុយមើលទឹក ផឹកតែ ឬកាហ្វេ និងអាចចុះងូតទឹកបាន

Home00104
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-ជ្រុងនៅខាងក្រោយ មានផ្ទះបាយតូច មានឧបករណ៍ចម្អិនអាហារពេញលេញ ជាមួយបញ្ជរបារសម្រាប់អង្គុយញ៉ាំអាហារ ហើយផ្ទះបាយឈើគឺទូលាយងាយស្រួលចម្អិន។

ការផ្សាយពាណិជ្ជកម្ម
Home00103 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00103 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00103 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-ជាន់ទី ២ គឺជាបន្ទប់គេង។ ការរចនាគឺសាមញ្ញដោយប្រើឈើទាំងគ្រែ ទូខោអាវ និងបន្ទប់គេង ដោយមានតុបតែងជាមួយវាំងននពណ៌ស

Home00105 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00105
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-បន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី កម្រាលឈើរលោង សាឡុងបែបបុរាណ ទ្វារកញ្ចក់រអិល ជាមួយនឹងវាំងននពណ៌សដែលមានផាសុកភាព

ការផ្សាយពាណិជ្ជកម្ម

-ជ្រុងមួយទៀតនៃបន្ទប់ទទួលភ្ញៀវមើលពីលើជណ្តើរដែលនាំទៅដល់ជាន់ទី ២ ជ្រុងនេះអាចមើលឃើញទិដ្ឋភាពខាងក្រៅផ្ទះផងដែរ។

Home00106 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00106 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00106
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-បន្ទប់ទឹកត្រូវបានរចនាឡើងយ៉ាងសាមញ្ញដោយផ្តោតលើមុខងារសាមញ្ញ តែមានម៉ាស៊ីនទឹកក្តៅ សម្រាប់អាកាសធាតុត្រជាក់នៅក្នុងព្រៃភ្នំធម្មជាតិបែបនេះ។

ការផ្សាយពាណិជ្ជកម្ម
Home00107
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះប្រសិនជាលោកអ្នកមានដីចំការ ឬដីនៅក្បែរជើងភ្នំអាចច្នៃសាងសង់ម៉ូតផ្ទះរបៀបនេះបានពិតជាស្រស់ស្រាយខ្លាំង។ តែយ៉ាងណាមិញ ការពិតផ្ទះនេះ គឺជាផ្ទះលំហែដែមានទីតាំងនៅក្នុងខេត្តកាណានបុរី ប្រទេសថៃ ដោយតម្លៃនៃការស្នាក់នៅផ្ទះឈើមួយនេះ មានតម្លៃ ១.៥០០ បាត ឬប្រមាណជា ៤៤ដុល្លាត អាចគេងបាន ២ នាក់ អាចបន្ថែមមនុស្ស ២ នាក់បន្ថែម ៥០០ បាតក្នុងមនុស្សម្នាក់ មានខ្ទមតូច ២ តូច ៨០០ បាតអាចគេងបាន ២ នាក់ ៕

ប្រភពរូបភាព៖ ฌอโคว at หม่องกะลา

ការផ្សាយពាណិជ្ជកម្ម
Home00109
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00110
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Home00111
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម