មានលុយ ចង់ចំណេញយ៉ាងណា កុំលោភលន់ទិញផ្ទះ៥ប្រភេទនេះដាច់ខាត

Cover Home
ការផ្សាយពាណិជ្ជកម្ម

សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនបាននឹងកំពុងតែសម្រុកទិញផ្ទះសម្រាប់ជាកម្មសិទ្ធផ្ទាល់ខ្លួនងាយស្រួលរស់នៅ និងមានផាសុកភាព។ តែមិនប្រាកដថាមានមនុស្សទាំងអស់មានលទ្ធភាពទិញផ្ទះថ្មី ធំ​ និងមានតម្លៃថ្លៃនោះទេ។ តែយ៉ាងណាមិញ ទោះទិញផ្ទះប្រភេទណាក៏ដោយ ជាពិសេសគឺផ្ទះចាស់ និងផ្ទះមានតម្លៃថោកអ្នកត្រូវមានការពិនិត្យឱ្យបានច្បាស់លាស់ ព្រោះវាអាចទាក់ទងនឹងហុយស៊ុយរបស់ម្ចាស់ផ្ទះផងដែរ។

តោះ មកមើលផ្ទះ ៥ប្រភេទដែលអ្នកមិនគួរលោភលន់ទិញរស់នៅ ឬយកមកកែលម្អថ្មីចង់បានប្រាក់ចំណេញឡើយ ៖

ការផ្សាយពាណិជ្ជកម្ម
Mua Nha Cu Dang La Xu The Nhung Dung Ham Re Ma Nham Mat Mua Phai 5 Kieu Nha Nay 6 1622264075 816 Width600height347
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ផ្ទះដែលមានការកែលម្អច្រើនដង ឬខុសទ្រង់ទ្រាយដើម

ផ្ទះដែលមានការជួលជុល ឬមានកែលម្អច្រើនដង និងទើបតែធ្វើហើយថ្មីៗស្រាប់តែលក់ភ្លាមៗ ជាប្រភេទផ្ទះដែលអ្នកមិនគួរពិចារណាទិញយកឡើយ។ ធម្មតាផ្ទះថ្មីស្អាត ដែលទើបតែធ្វើហើយមិនមានម្ចាស់ណាចង់លក់វាភ្លាមៗនោះទេ មានតែផ្ទះនោះមានបញ្ហាណាមួយជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

២. ទ្វារផ្ទះខូចទ្រង់ទ្រាយ

ទិញផ្ទះអ្វីដែលសំខាន់ត្រូវពិនិត្យខ្លាំងបំផុតគឺទ្វារផ្ទះ ទាំងទ្វារមុខផ្ទះ ទ្វារបន្ទប់គេង ទ្វារបន្ទប់ទឹក ជាពិសេសគឺទ្វារធំចូលផ្ទះតែម្តង។ ប្រសិនជាស៊ុមទ្វារផ្ទះ ដែលជាផ្លូវបើកមុខមានការខូចទ្រង់ទ្រាយ ឬមានការបាក់បែកអ្នកមិនគួរទិញផ្ទះនោះឡើយ ព្រោះតាមហុយស៊ុយ អាចធ្វើឱ្យម្ចាស់ផ្ទះខាតបង់ប្រាក់កាស និងរលាយទ្រព្យសម្បត្តិក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម
Mua Nha Cu Dang La Xu The Nhung Dung Ham Re Ma Nham Mat Mua Phai 5 Kieu Nha Nay 7 1622264075 841 Width600height450
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. យ៉ផ្ទះដុះស្លែ ឬដុះផ្សិត

យ៉មុខផ្ទះមានតួនាទីទទួលពន្លឺ និងខ្យល់ចេញចូល ដែលមានតួនាទីខាងហុងស៊ុយមិនចាញ់ទ្វារផ្ទះនោះទេ។ ក្នុងករណីឃើញយ៉ផ្ទះមានការដុះស្លែ ឬដុះផ្សិត មានន័យថាកន្លែងបង្ហូរទឹកនៅយ៉ខាងក្រៅមានបញ្ហា ដែលតាមហុងស៊ុយ វាអាចនាំសំណាងមិនល្អដល់អ្នករស់នៅក្នុងផ្ទះ និងអាចនាំមកនូវបញ្ហាសុខភាពទៀតផង។

ការផ្សាយពាណិជ្ជកម្ម

៤. ផ្ទះដែលបើកទ្វារចូលធ្លុះដល់ក្នុង

នៅពេលដែលអ្នកបានឃើញផ្ទះដែលមើលពីទ្វារផ្ទះ ឆ្លុះធ្លុះទៅដល់គ្រែគេង ឬចង្ក្រានបាយ នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនសូវល្អប៉ុន្មាននោះទេ ដោយវាមានបញ្ហទាក់ទងនឹងហុងស៊ុយ ថែមទាំងធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍មិនស្ងប់សុខទៀត។

ការផ្សាយពាណិជ្ជកម្ម
Mua Nha Cu Dang La Xu The Nhung Dung Ham Re Ma Nham Mat Mua Phai 5 Kieu Nha Nay 8 1622264075 175 Width600height369
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ប្រវត្តិផ្ទះ

ការទិញផ្ទះ ចំណុចសំខាន់បំផុតគឺប្រវត្តិផ្ទះ ឬដីដែលសង់ផ្ទះពីលើនេះតែម្តង ដែលអ្នកត្រូវតែស៊ើបសួរឱ្យបានច្បាស់លាស់បំផុត។ ផ្ទះដែលអ្នករស់នៅមានភាពរកាំរកូស មានបញ្ហានៅមិនស្ងប់ ជាពិសេសផ្ទះដែលមានមនុស្សស្លាប់ដោយការធ្វើអត្តឃាត គឺជាផ្ទះដែលអ្នកមិនត្រូវទិញដាច់ខាត ទោះបីជាមានតម្លៃថោកក៏ដោយ។ ការហ៊ានជម្នះទិញមិនត្រឹមតែខាតបង់ក្នុងក្បួនហុងស៊ុយទេ តែធ្វើឱ្យអ្នករស់នៅមានបញ្ហាផ្សេងៗ ពិសេសទាក់ទងនឹងវិញ្ញាណអាក្រក់តែម្តង៕

ការផ្សាយពាណិជ្ជកម្ម
M8IWhGi
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម