កូនក្រមុំណាមិនរំភើប បើកូនកំលោះនិពន្ធបទថ្មីច្រៀង Surprise លើឆាកបែបនឹងនោះ (មានវីឌីអូ)

Thumbnail KS TV@1x
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់តែឃើញស្នាដៃនិពន្ធសាច់រឿង ក៏ដូចជាទំនុកច្រៀងរបស់អ្នកនិពន្ធ យន ប៊ុនរាជ ប៉ុន្តែពេលនេះគឺប្លែកនិងពិសេសខ្លាំងតែម្តង។

270275997_1990912737753662_4335338851273646151_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចម្រៀងមួយបទដែលមានចំណងជើងថា “You Are My everything” ដែលលោក យន ប៊ុនរាជ ច្រៀងលើឆាកតន្ត្រីថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ គឺលោកបាននិពន្ធឡើងជាពិសេស ដោយរៀបរាប់ពីស្នេហាដែលមានរយៈកាល ប្រាំមួយឆ្នាំ ពីរខែ ប្រាំពីរថ្ងៃ មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។

ការផ្សាយពាណិជ្ជកម្ម
132
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទោះបីជាសម្លេងលោកមិនសូវល្អតែក៏អាចធ្វើឲ្យកូនក្រមុំ រំភើបដល់ស្រក់ទឹកភ្នែកផងដែរ ព្រោះយើងកម្រឃើញមានកូនកំលោះនិពន្ធបទថ្មី Surprise កូនក្រមុំបែបនេះខ្លាំងណាស់ អាចនិយាយបានថាមួយក្នុងចំណោមពីរទៅបីលាននាក់ទើបមានម្នាក់។

12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់ផងដែរថាទំនុកច្រៀងមួយបទនេះផងដែរគឺជាការនិពន្ធរបស់លោក យន ប៊ុនរាជខ្លួនឯង រួមជាមួយការនិពន្ធ មេឡូឌីពីលោក ខេរី និង Ti No B ការនិពន្ធបទភ្លេងថ្មីយ៉ាងពិរោះពីលោក Ti No B ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយអ្វីដែលរឹតតែពិសេសនៅក្នុងបទភ្លេងមួយបទនេះនោះគឺមានលាយលំជាមួយនិងសម្លេងឧបករណ៍ភ្លេងខ្មែរ (ស្គរសំភោរ ឃឹម ខ្លុយ រនាទឯក) យ៉ាងពិរោះរន្តំ ដោយលេងផ្ទាល់ពីលោក Ti No B ផងដែរ។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង់ដឹងកាន់តែច្បាស់ពីអត្ថន័យបទចម្រៀងថាផ្អែមល្អែមយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ ស្លាបប៉ាកកាមាស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម