ពេជ្រ សោភា យកមិត្តភាពតាំងពីឆ្នាំ ២០០២ រហូត ២០២២ មកថតជារឿង ហើយផ្តាំផ្ញើយ៉ាងចាស់ដៃថា

Cover KS Pich
ការផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ហាក់ឡើងយីអ៊ុន ខ្លាំងនៅក្នុងការផលិតបទចម្រៀង និងវីដេអូចម្រៀងដែលប្រកបដោយគុណភាព ពិរោះទាំងបទចម្រៀង ល្អទាំងវីដេអូ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាងលើវិធីសិល្បៈនៅតែឈរជើងលំដាប់កំពូលដដែល។

274650204_511350047029095_9163836485789069190_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ អ្នកនាង ពេជ្រ សោភា​ ស្រាប់តែបានបង្ហាញតម្រុយថ្មី ក្នុងការផលិតសាច់រឿងដែលស្តែងពីមិត្តភក្តិយូរឆ្នាំរបស់អ្នកនាង ជាមួយនឹងមិត្តភក្តិ ៤នាក់ទៀត ដែលមានរយៈកាលដល់ទៅ ២០ឆ្នាំ ។

ការផ្សាយពាណិជ្ជកម្ម
274988975_519423789555054_3203954794554138177_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា ៖ « អាធី អារី អាវី អាណេ ដឹងអត់យើងនឹកពួកឯងណាស់ មិត្តភក្តិ យើងបានយកសាច់រឿងពួកមកថតហើយ មិត្តភាពតាំងពីឆ្នាំ2002រហូត2022 ពួកយើងមានភាពស្មោះត្រង់នឹងគ្នាមិនច្រណែន មានតែរុញថែមពួកឯងឃើញយើងបានល្អពួកឯងសប្បាយ រាល់ថ្ងៃពួកឯងនៅតែនិយាយថា
អញក្រតែបេះដូងពួកអញ មានភាពស្មោះត្រង់ នឹកពួកឯងណាស់ »។

Screen Shot 2022 03 08 At 2.24.42 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះយើងមានតែរង់ចាំទស្សនាទាំងអស់គ្នាទេថា តើសាច់រឿងស្តែងពីមិត្តភាពដ៏ល្អរបស់អ្នកនាង ពេជ្រ សោភា មានអត្ថន័យ ចាក់ដោតយ៉ាងណាបានជាធ្វើឱ្យអ្នកនាង បង្ហាញអារម្មណ៍រំភើបលើបណ្តាញសង្គមបែបនេះ ដែលវីដេអូនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ ៕

ការផ្សាយពាណិជ្ជកម្ម
273756124_504849394345827_7275917771368444308_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
274530246_511350133695753_4496303063282851966_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម