តាមរយៈហោរាសាស្ត្រ បានរកឃើញថា ក្នុងចំណោមអ្នកដែលកើតឆ្នាំទាំង ១២ មានឆ្នាំ ៤ ដែលជាមនុស្សដែលមើលទៅធម្មតាៗនៅក្នុងភ្នែកអ្នកដទៃ តែនៅពេលដែលគេជួបឧបសគ្គ មានអ្នកឈ្នានីស និងមានដៃគូប្រកួតប្រជែងគេមិនមែនជាមនុស្សដែលចុះចាញ់ឡើយ តែមានតែប្រឹងប្រែង ហើយកាន់តែទទួលជោគជ័យទៅវិញទេ។
តោះ មកដឹងពីឆ្នាំទាំង ៤ ដែលកាន់តែមានដៃគូប្រកួតប្រជែងកាន់តែជោគជ័យ ៖
១. ឆ្នាំកុរ (ជ្រូក)

អ្នកកើតឆ្នាំកុរជាមនុស្សដែលស្ងប់ស្ងៀម និងមានភាពស្រស់ស្រាយ ដែលមើលទៅហាក់ដូចជាមនុស្សដែលមិនសូវខ្វល់ខ្វាយរឿងអ្វីទាំងអស់។ តែអ្នកកើតឆ្នាំនេះនៅពេលដែលជួបនឹងមនុស្សដែលឈ្នានីស ធ្វើបាប និងមានដៃគូប្រកួតប្រជែង ពួកគេនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំង និងពុះពារកាន់តែខ្លាំងរហូតទទួលបានភាពជោគជ័យ។ ជាពិសេសអ្នកកើតឆ្នាំនេះមិនចូលចិត្តពឹងផ្អែកលើនរណាទេ គេចូលចិត្តពុះពារខ្លួនឯងដោយស្ងាត់ៗ។
២. ឆ្នាំឆ្លូវ (គោ)

អ្នកដែលកើតឆ្នាំផ្លូវ ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងជាមនុស្សដែលចូលចិត្តសាងឱកាសថ្មីៗនៅកន្លែងធ្វើការ តែគេជាមនុស្សដែលមិនសូវជាមានមិត្តច្រើនទេ តែមិត្តដែលមានសុទ្ធតែមានគុណភាព ជាមិត្តល្អ និងតែងតែជួយយកអាសារគេជានិច្ច។ មនុស្សដែលកើតឆ្នាំនេះ ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តធ្វើការដោយក្លាហាន ប្រឹងប្រែង និងស្វែងរកគោលដៅថ្មីៗជាច្រើននៅក្នុងជីវិត។
ជាពិសេសនៅពេលដែលពួកគេជួបនឹងស្ថានការណ៍មិនល្អ និងមានដៃគូប្រកួប្រជែងគេមិនដែលរាថយទេ មានតែខំលើសដើម ប្រឹងប្រែងយ៉ាងខ្លាំងក្លា ហើយពេលជួបនឹងឧបសគ្គគេជាមនុស្សដែលពូកែគីតណាស់ រាល់ការសម្រេចចិត្តតែងតែត្រឹមត្រូវជានិច្ច។
៣. ឆ្នាំវក (ស្វា)

អ្នកដែលកើតឆ្នាំវកជាមនុស្សដែលពូកែ និងមានភាពឆ្លាតវៃខ្លាំងណាស់ ហើយនៅកន្លែងធ្វើការគេជាមនុស្សវិជ្ជមាន ខំប្រឹងធ្វើការ មិនចូលចិត្តបង្កើតសត្រូវ និងមិនបោះបង់ការងារ ឬទំនួលខុសត្រូវឡើយ។ ហើយពេលជួបនឹងមនុស្សគិតអាក្រក់ មនុស្សឈ្នានីស និងអ្នកដែលប្រកួតប្រជែង គេតែងតែមានអារម្មណ៍ភ័យខ្លាច តែរឹតតែខិតខំប្រឹងប្រែងបន្តទៀត។
ដៃគូប្រកួតប្រជែង និងរាល់ឧបសគ្គគឺជាកម្លាំងចិត្តដ៏ខ្លាំងក្លានាំឱ្យគេមានថាមពល លើកកម្ពស់សមត្ថភាពដ៏អស្ចារ្យរបស់គេ រហូតធ្វើឱ្យគេទទួលបានភាពជោគជ័យ និងទទួលបានការគោរពកោតសរសើរពីមនុស្សជុំវិញផងដែរ។ អ្នកកើតឆ្នាំនេះ តែងតែទទួលបានការពេញចិត្តពីអ្នកដទៃ និងជាមនុស្សដែលតែងតែទទួលបានការអភិវឌ្ឍន៍ជីវិតកាន់តែប្រសើរឡើង។
៤. ឆ្នាំថោះ (ទន្សាយ)

អ្នកកើតឆ្នាំថោះ ជាមនុស្សដែលមានការតស៊ូ និងឧស្សាហ៍ព្យាយាមខ្ពស់ណាស់ តែគេជាមនុស្សស្លូតត្រង់ដែលងាយនឹងត្រូវគេធ្វើបាបដូចគ្នា។ ទោះជាជួបរឿងយ៉ាងណា ត្រូវគេធ្វើបាប ឈ្នានីស និងមានដៃគូប្រកូតប្រជែង តែអ្នកកើតឆ្នាំនេះ កាន់តែមានការតាំងចិត្ត និងមានការប្រឹងប្រែងទ្វេរដងរហូតទទួលបានភាពជោគជ័យ។ ដូច្នេះភាពជោគជ័យរបស់គេមិនមែនជាឱកាសនោះទេ តែជាការតាំងចិត្ត និងសមត្ថភាពពិត បូកផ្សំនឹងភាពឆ្លាតវៃ រហ័សរហួន និងការប្រឹងប្រែង៕

