
ប្រវត្តិ និងអត្ថន័យនៃការបំបួសនាគ ដែលកូនខ្មែរមួយចំនួនបានបំភ្លេចចោល លែងអនុវត្តដូចពីជំនាន់មុន!
សង្គមខ្មែរពីសម័យបុរាណ នៅមុនពេលកម្លោះចូលស្តីដណ្តឹងកូនក្រមុំ រៀបមង្គលការជាភរិយា គឺឳពុកម្តាយតែងតម្រូវឲ្យកូនប្រុសចូលទៅបួសរៀន យកចំណេះចេះដឹង និងដុសខាត់គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ ដូចឥលូវនេះទេ។ ក្រោយពីចាកសិក្ខាបទមកវិញ អ្នកស្រុកច្រើនហៅកូនកម្លោះនោះ ថា អ្នកបណ្ឌិត។ ចំណេរក្រោយមក ពាក្យហៅនោះក៏ក្លាយជា“អន្ទិតៗ” គឺសំដៅទៅរកប្រុសកម្លោះ ដែលបានបួសរៀន មានការចេះដឹងទាំងផ្លូវលោក និងផ្លូវធម៌ ។ ការចូលទៅបួសរៀននោះ ត្រូវបានគេហៅថា “បំបួសនាគ”។ នៅបច្ចុប្បន្ននេះ ពលរដ្ឋយើងមិនសូវដឹងជ្រៅ ជ្រួតជ្រាប អំពីពិធីនេះទេ ។ ចំពោះអត្ថន័យនៃពាក្យថា…




















