ប្រមូលបាយដំណើបស្វាយទុំអស់ពីផ្សារ ព្រោះតែតារា Rap ថៃរូបនេះ

Cover Mango 1
ការផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះនៅក្នុងប្រទេសថៃ​ តម្រូវការស្វាយទុំបានកើនឡើងខ្ពស់ បន្ទាប់ពីតារា Rap របស់ថៃដ៏ល្បីលំដាប់អន្តរជាតិ Malli ( Dhanupha Mill Khanatheerakul )​ បានទទួលទានបាយដំណេីបស្វាយទុំ​ ជាសាធារណៈនៅលេីឆាកមហោស្រពសិល្បៈ Coachella Valley Music and Arts Festival ក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបង្អែមស្វាយទុំនៅក្នុងប្រទេសថៃក៏ត្រូវបានគេប្រមូលទិញអស់គ្រប់ហាងផងដែរ។

Coachella Milli 88rising Thailand Rapper Sticky Rice Mango
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
C1_2296650_220419104852
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Street Food Market Mango Fruit Shop Mbk Shopping Center Bangkok Thailand MXT377
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការយកបាយដំណេីបស្វាយទុំថៃទៅបង្ហាញនៅលេីឆាកខ្នាតអន្តរជាតិក្នុងកម្មវិធី​ Coachella 2022 នៅអាមេរិកមួយនេះ​ ត្រូវបានគេទទួលស្គាល់ថា វាជាឱកាសនៃការប្រូម៉ូតអាហាររបស់ថៃនៅលេីឆាកអន្តរជាតិ ដោយបង្ហាញថាបាយដំណើបស្វាយទុំគឺជាបង្អែមថៃ ដែលពេញនិយមនៅក្នុងប្រទេសថៃ ។ ហើយតារារ៉េបស្រី Malli ដែលមានអាយុត្រឹមតែ ១៨ឆ្នាំត្រូវបានមហាជនថៃកោតសរសើរជាខ្លាំងនូវការបង្ហាញវប្បធម៌ថៃនៅលើឆាកអន្តរជាតិមួយនេះ ពិសេសសូម្បីតែគណៈកម្មាធិការគតិបណ្ឌិតនិងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នៃក្រសួងវប្បធម៌ថៃថែមទាំងមានបំណងស្នើសុំអង្គការយូណេស្កូ (Unesco) ឱ្យដាក់បញ្ចូលអាហារថៃមួយប្រភេទគឺបាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌ថៃទៀតផង។

ការផ្សាយពាណិជ្ជកម្ម
4282838
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Mango Sticky Rice Banner
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា បង្អែមបាយដំណើបស្វាយទុំនេះ ក៏ជាបង្អែមរបស់បណ្តាប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៏ដែលមានដាំដុះដំណាំស្វាយនេះដូចគ្នា បេីនិយាយអោយចំទៅ ប្រភពនៃបាយដំណេីបស្វាយទុំ មានប្រភពចេញពីប្រទេសជាច្រេីននៅអាសុីអាគ្នេយ៏ដែលមាន ថៃ កម្ពុជា ឡាវ ភូមា ជាដេីម ដោយបាយដំណើបស្វាយទុំនៅថៃ មានឈ្មោះថា Mango Sticky Rice ឬសំនៀងជាភាសាថៃហៅថា Khao Nieo Mamuang ៕

Thai Mangoes Mamuang Nam Dok Mai
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Mango Sticky Rice 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Image3 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
T 01 Thai Rapper Makes ‘Mango Sticky Rice Twitters Top Hashtags On Coachella Stage California 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Thailand Milli Coachella Mango Sticky Rice 4 600x600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម