មនុស្សជាប្រភេទថ្នាក់សត្វដែលប្រើប្រាស់អារម្មណ៍ មានសាច់មានឈាម តែមនុស្សក៏មានលក្ខណៈចរិតមិនដូចគ្នាផងដែរ ហើយអ្វីដែលប៉ះពាល់ដល់ចរិតរបស់យើងនោះក៏អាចមកពីកត្តាជាច្រើន មានដូចជា ការរីកលូតលាស់ និងមកពីសង្គមធ្វើឱ្យមានការផ្លាស់ប្តូរផងដែរ។ ជឿជាក់ថា មនុស្សគ្រប់រូបសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរាងខ្លួន។ តើអ្នកចង់ដឹងថាខ្លួនមានចរិកយ៉ាងដូចម្តេច តោះ! ពួកយើងធ្វើតេស្តទាំងអស់គ្នា។
ជ្រើសរើសរូបតំណាងមួយ ក្នុងចំណោមរូបទាំង ៤ តាមចំណាប់អារម្មណ៍របស់អ្នក ដើម្បីធ្វើការទស្សន៍ទាយ តាមបែបចិត្តសាស្ត្រ!
A. រូបតំណាង A

អ្នកគឺជាមនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នកដទៃ សឹងតែដើម្បីគេមកធ្វើឱ្យការកែប្រែខ្លួនឯងទៀតផង ដូច្នេះមើលទៅអ្នកគឺជាមនុស្សដែលគេចូលចិត្តនៅក្បែរ នៅលើមុខរបស់អ្នកតែងមានស្នាមញញឹម។ ប្រាកដណាស់ ទឹកចិត្តទើបជាកន្លែងដែលផ្ទុកនូវស្ថានភាពគ្រប់យ៉ាងបានល្អបំផុត អ្នកតែងតែមានចិត្តស្ងប់ និងស្រុះស្រួលជាមួយគេ។
ទាំងនេះសុទ្ធតែជាចំណុចវិជ្ជមានរបស់អ្នក ហើយនៅក្នុងស្ថានភាពមួយ ចំណុចល្អរបស់អ្នកនឹងអាចក្លាយទៅជាចំណុចខ្វះខាតផងដែរ ចំពោះការគិតពីភាពស្ងប់នោះ តាមពិតនៅក្នុងចិត្តរបស់អ្នក គឺមានរឿងភ័យខ្លាចនៅក្នុងនោះ បែបនេះគឺអាចបន្ថែមអត្រាការបរាជ័យរបស់អ្នកបាន។
អ្នកចូលចិត្តរាប់អានមិត្តភ័ក្រ្តណាស់ តែមិត្តភ័ក្រ្តទាំងនោះពិបាកក្នុងការដើរចូលទៅក្នុងពិភពចិត្តរបស់អ្នកណាស់ ។ ការអត់ធ្មត់នឹងអ្នកដទៃ ការឈឺចាប់ ខ្លាចឯកា ដូច្នេះអ្នកធ្វើពុតជាសើចសប្បាយ។ ដើមឡើយអ្នកគឺជាមនុស្សល្អ ក៏ត្រូវការឱ្យខ្លួនឯងទទួលបានការតបស្នងល្អដែរ។
B. រូបតំណាង B

អ្នកប្រើភាពរឹងមាំ និងការមិនមាត់កររបស់អ្នកមកបិទបាំងខ្លួនឯង ដើម្បីងាយស្រួលមិនឱ្យអ្នកដទៃមើលឃើញពីមុខមាត់ពិតរបស់អ្នក តាមពិតទៅក្នុងចិត្តមានការឈឺចាប់ជាច្រើន សង្ឃឹមថាមានអ្នកអាចមកព្យាបាលការឈឺចាប់ និងផ្តល់ភាពស្ងប់សុខមួយដល់អ្នក។លុះត្រាមានអ្នកដើរចូលក្នុងចិត្តរបស់អ្នក ទើបអាចចាប់អារម្មណ៍ដឹងពីរបស់ដែលលាក់នៅក្នុងចិត្តរបស់អ្នក អ្នកក៏អាចបើកចិត្តថ្លើម ទទួលពន្លឺថ្មីចូលមកដែរ ហើយអ្វីដែលអ្នកចូលចិត្តគឺសាមញ្ញណាស់ អ្វីដែលអ្នកផ្តល់ឱ្យអ្នកដទៃគឺច្រើនណាស់ អ្នកអាចផ្តល់អារម្មណ៍រ៉ូមែនទិក និងការយកចិត្តទុកដាក់ឥតដែនកំណត់ដល់មនុស្សដែលអ្នកស្រលាញ់។
C. រូបតំណាង C

ចរិតរបស់អ្នករាងស្មុគស្មាញបន្តិច នៅក្នុងការនិយាយស្តីតែងតែមិនចូលចិត្តយកការពិតរបស់ខ្លួននិយាយចេញមកឱ្យគេដឹងនោះទេ ចូលចិត្តស្តាប់ពាក្យពីរោះ បើនិយាយពាក្យអាក្រក់ដាក់អ្នកនោះ អ្នកនឹងមិនអនុញ្ញាតឡើយ។ អ្នកតែងខ្នះខ្នែងទៅធ្វើការងារ តែពេលជួបនឹងការវាយប្រហារងាយនឹងអស់សង្ឃឹម នៅក្នុងចិត្តអ្នកគឺខ្វះសន្តិភាពផ្លូវចិត្ត។
ចំពោះមិត្តភ័ក្រ្តវិញ អ្នកមានភាពស្មោះត្រង់ សុខចិត្តលះបង់ បែរជាទទួលបានការបោកប្រាសទៅវិញ។ អ្នកមិនចូលចិត្តត្រូវគេទុកអ្នកចោលនោះទេ តែបែរជាមិនព្រមនិយាយប្រាប់គេតាមត្រង់ ចំពោះរឿងលុយកាក់វិញ អ្នកក៏មានការទាមទារដែរ តែមិនចង់រកប្រាក់ដែលមិនបានផ្តល់ភាពរីកចម្រើនដល់អ្នកឡើយ។
D. រូបតំណាង D

អ្នកមានចរិតស្មោះសរ តែរាងមានះ ស្គាល់ពីភាពតស៊ូ ចេះបែងចែកការស្រលាញ់ និងស្អប់បានច្បាស់លាស់។ ធ្វើការមានផែនការច្បាស់លាស់ ចេះយកការងារស្មុគស្មាញមកប្រែជាភាពងាយស្រួល មានសមត្ថភាពចេះទៅរៀបចំចាត់ចែង មានឆន្ទៈតស៊ូ មិនងាយចុះចាញ់។
តែចំពោះការជ្រើសរើសមិនសូវជាមានអារម្មណ៍រឹងមាំប៉ុន្មានទេ ឱ្យតែជួបនឹងការជ្រើសរើសច្រើនអ្នកចេះតែមានភាពស្ទាក់ស្ទើរ ហើយបើអ្នកស្រលាញ់គេវិញគឺស្រលាញ់លុះក្ស័យ តែបើគ្មានអារម្មណ៍លើនរណាម្នាក់ទេ គឺចិត្តដាច់មិនស្ទាក់ស្ទើរតែម្តង ក៏មិនផ្តល់ឱកាសឱ្យគេដែរ៕
អត្ថបទ ៖ Mythical Bird / knongsrok

