
មកមើលទាំងអស់គ្នាថា បុរសប្រភេទណាដែលអ្នកពិតជាប្រាថ្នាចង់បានសាងវាសនាជាមួយ
តើអ្នកចង់ដឹងទេថា បុរសប្រភេទណាដែលអ្នកកំពុងស្វែងរក? តេស្តហ្គេមសាកល្បងផ្លូវចិត្តខាងក្រោមនេះ អាចដឹងថាតើបុរសប្រភេទណាដែលអ្នកពិតជាចង់បាន និងពេញចិត្តរួមសាងវាសនាជាមួយ។ តើត្បូងថ្មមួយណាដែលអ្នកចង់បានក្នុងរូបថត A ដល់ D ដោយថ្មនីមួយៗដែលអ្នកជ្រើសរើសនឹងប្រាប់អ្នកពីប្រភេទបុរសដ៏ល្អដែលអ្នកចង់បាន ៖ បន្ទាប់ពីជ្រើសត្បូងថ្មរួច តោះ មកអានចម្លើយខាងក្រោមនេះ ៖ A. បុរសពូកែ និងមានសមត្ថភាព បុរសដែលអ្នកប្រាថ្នាចង់បានគឺជាបុរសល្អ ពូកែ និងមានសមត្ថភាព ថែមទាំងអាចដឹកនាំអ្នកបាន តែបុរសបែបនេះប្រហែលជាម៉ត់ចត់ មិនសូវរួសរាយនិយាយច្រើន និងខ្វះមនោសញ្ចេតនាបន្តិចហើយ។ តែទោះជាយ៉ាងណាក៏ដោយ វានឹងជួយឱ្យអ្នក កែប្រែខ្លួនឯង ចេះគិតពីខ្លួនឯង ចេះការពារខ្លួន និងអាចធ្វើឱ្យអ្នកបញ្ចេញសមត្ថភាពពិតរបស់អ្នកដែលបានលាក់ទុកផងដែរ។ បុរសពូកែដ៏គួរឱ្យទុកចិត្តម្នាក់នេះ…




















